សុខភាព
ដំបៅមាត់ បើកើតយូរប៉ុណ្ណា ហើយគួរព្យាបាលម៉េច?
ដំបៅមាត់ធម្មតា ឬកម្រិតស្រាល ភាគច្រើនមិនចាំបាច់ព្យាបាលទេ ព្រោះវាជាសះដោយខ្លួនឯងចន្លោះពី ១០-១៤ថ្ងៃ។ បើករណីដំបៅមាត់ធ្ងន់ធ្ងរឈឺខ្លាំង ដោយសារការញ៉ាំ ឬផឹកត្រូវព្យាបាល។ បើដំបៅមាត់បង្កដោយជំងឺប្រចាំកាយ ឬបញ្ហាផ្សេងទៀត គួរជួបពិគ្រោះជាមួយពេទ្យ ដើម្បីតាមដាន និងព្យាបាល។

១- #ដោះស្រាយខ្លួនឯង បើមានដំបៅមាត់ស្រាលៗ ហើយចង់ឲ្យជាសះលឿន គួរ៖– ប្រើសរសៃច្រាសទន់ដុសធ្មេញ– កាត់បន្ថយស្រេ្ដសដោយធ្វើលំហាត់ប្រាណ បង្កើនបរិយាកាសសប្បាយៗ ជុំមិត្តភ័ក្ដិ ស្ដាប់ចម្រៀង ឬមើលវីដេអូ។– ចៀសវាងញ៉ាំអាហាររឹង មុតស្រួច ហឹរ ឬមានជាតិអាស៊ីដ រហូតដំបៅមាត់ជាសិន ដោយជំនួសដោយអាហារទន់ ងាយស្រួលទំពា។ បើដំបៅមាត់បង្កឡើងដោយធ្មេញដែលមានចុងមុតស្រួច ឬបំណះធ្មេញគ្រើម ធ្វើឲ្យដាច់សាច់ថ្ពាល់ខាងក្នុង យើងត្រូវទៅជួបពេទ្យធ្មេញ ដើម្បីកែសម្រួលចេញ ដំបៅមាត់នឹងជាសះវិញដោយខ្លួនឯង។
២- #ប្រើថ្នាំ បើចាំបាច់ ពេទ្យអាចចេញវេជ្ជបញ្ជាថ្នាំបំបាត់ការឈឺចាប់ ប៉ុន្តែសម្រាប់ថ្នាំដំបៅមាត់មួយចំនួន អាចទិញបានតាមឱសថស្ថាន ដោយមិនបាច់វេជ្ជបញ្ជា។ ថ្នាំអាចប្រើបាន តែរឿងរើឡើងវិញ (ដរ) អាស្រ័យលើការញ៉ាំរបស់អ្នកជំងឺ អ៊ីចឹងគួរសុំយោបល់ពីពេទ្យ។– ប្រយ័ត្ន៖ ថ្នាំខ្លះមិនអាចឲ្យក្មេងៗ ស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅដោះ និងស្រ្តីដែលចង់បានកូនទេ៕
ចុចអាន៖ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
ចុចអាន៖ប្រភេទថ្នាំញ៉ាំ ឬលាបស្បែកមានសារធាតុម៉្យាង នេះអាចបង្កជាជំងឺ Cushing Syndrome
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


