សុខភាព
ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
ការធ្លាក់កំណកឈាម អំឡុងពេលមករដូវជារឿងធម្មតាប៉ុណ្ណោះ នៅថ្ងៃដែលយើងមករដូវច្រើន។ ពិតណាស់ ស្រីៗភាគច្រើនប្រាកដជាធ្លាប់ជួបប្រទះបញ្ហាមួយនេះមិនខាន។ ប៉ុន្តែ នៅពេលខ្លះ ការធ្លាក់ឈាមច្រើន ព្រមទាំងមានកំណកឈាមធំៗទៀតនោះ អាចជាបញ្ហាដែលគួរឲ្យបារម្ភផងដែរ។
តើការធ្លាក់កំណកឈាមដុំធំៗប្រភេទណាខ្លះគួរឲ្យបារម្ភ?
ប្រសិនបើស្រីៗយើងផ្លាស់ប្ដូរសំឡីអនាម័យជារៀងរាល់ពីរម៉ោងម្ដង ឬឆាប់ជាងនេះ ឬធ្លាក់ដំណកឈាមធំៗ មានន័យថាយើងមករដូវច្រើន។ ការមករដូវបែបនេះ ធ្វើឲ្យយើងមានអារម្មណ៍មិនស្រួល និងមានការឈឺចាប់ ហើយស្រីៗភាគច្រើនប្រឈមនឹងបញ្ហាបាត់បង់ថាមពល ដោយសារតែការមករដូវច្រើន។
មានមូលហេតុមួយចំនួនដែលធ្វើឲ្យរដូវរបស់យើងមកច្រើន និងមានធ្លាក់កំណកឈាមមិនប្រក្រតី។ យ៉ាងណាមិញ រោគសញ្ញាទាំងនេះមិនមានសភាពធ្ងន់ធ្ងរ ព្រមទាំងអាចព្យាបាលបាន។
១. លក្ខខណ្ឌក្រពេញទីរ៉ូអ៊ីត
ក្រពេញទីរ៉ូអ៊ីតជាក្រពេញនៅត្រង់ករបស់យើង ដែលមានតួនាទីផលិត និងចែកចាយអ័រម៉ូន។ ប្រសិនបើក្រពេញនេះមិនដំណើរការត្រឹមត្រូវទេនោះ វាអាចប៉ះពាល់ដល់វដ្ដរដូវរបស់យើង។ ស្ថានភាពសុខភាពដូចជាការផលិតអ័រម៉ូនទីរ៉ូអ៊ីតច្រើនពេក ឬតិចពេក អាចប៉ះពាល់ដល់លំហូរ និងបរិមាណនៃឈាមរដូវ។
២. ការពន្យារកំណើត
ប្រសិនបើស្រីៗយើងទើបតែចាប់ផ្ដើមប្រើប្រាស់ការពន្យារកំណើត និងមានធ្លាក់កំណកឈាមធំៗអំឡុងពេលមករដូវ វាអាចមកពីវិធីសាស្ត្រពន្យារកំណើត។ ជាក់ស្ដែង ការពន្យារកំណើតប្រភេទខ្លះ អាចបណ្ដាលឲ្យគ្នាយើងមួយចំនួនមករដូវ និងមានកំណកឈាមច្រើន។ ក្នុងករណីនេះ យើងគប្បីពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ ដើម្បីស្វែងរកវិធីសាស្ត្រពន្យារកំណើតដ៏ត្រឹមត្រូវ និងប្រសើរជាងនេះ។
៣. ការប្រើប្រាស់ថ្នាំ
ដូចទៅនឹងការពន្យារកំណើតដែរ មានថ្នាំជាច្រើនប្រភេទអាចបណ្ដាលឲ្យយើងមករដូវច្រើន និងមានកំណកឈាម។ ថ្នាំប្រឆាំងនឹងការរលាក ថ្នាំអ័រម៉ូន និងថ្នាំប្រឆាំងនឹងកំណកឈាម អាចរួមចំណែកដល់លំហូរឈាមរដូវមិនប្រក្រតី។ ប្រសិនបើយើងធ្លាក់កំណកឈាមអំឡុងពេលមករដូវ ចូរតាមដានថ្នាំដែលយើងកំពុងតែលេប ក៏ដូចជាសាកសួរគ្រូពេទ្យអំពីផលប៉ះពាល់នៃថ្នាំទាំងនោះ។
៤. រលូតកូន
នៅដំណាក់កាលដំបូងនៃការមានផ្ទៃពោះ ប្រសិនបើយើងរលូតកូន ឬមានកូនក្រៅស្បូន យើងអាចភ័ន្តច្រឡំនឹងដំណកឈាមរដូវច្រើនជ្រុល។ ពិតណាស់ ការបាត់បង់កូននៅដំណាក់កាលដំបូង អាចបណ្ដាលឲ្យមានដំណកឈាមធំជាងធម្មតា។
៥. ជំងឺEndometriosis
ជំងឺនេះកើតឡើងនៅពេលដែលជាលិកាធម្មតាលូតលាស់នៅខាងក្នុងស្បូន វិវដ្ដនៅខាងក្រៅប្រហោងស្បូនទៅវិញ។ កត្តានេះអាចនាំឲ្យមានកំណកឈាម និងការធ្លាក់ឈាមច្រើន ឈឺពោះ និងចុករមួលសាច់ដុំធ្ងន់ធ្ងរ ។
៦. ជំងឺដុំគីសទឹកលើក្រពេញអូវែ
លក្ខខណ្ឌសុខភាពមួយទៀត ដែលអាចបង្កជាកំណកឈាម និងការធ្លាក់ឈាមច្រើនអំឡុងពេលមករដូវ នោះគឺជំងឺដុំគីសទឹកលើក្រពេញអូវែ ដែលជាអតុល្យភាពអ័រម៉ូនទូទៅ។ ថង់តូចៗ កកើតឡើងនៅលើអូវែ ដែលធ្វើឲ្យអូវែមិនអាចទម្លាប់ស៊ុតទៀងទាត់ ជាលទ្ធផលធ្វើឲ្យយើងមករដូវមិនទៀងទាត់៕
ចុចអាន៖ឆ្លងរោគផ្សិតក្រោយមករដូវរួច បណ្ដាលមកពីអ្វី?
ចុចអាន៖ឈឺចាប់ខ្លាំងពេលមករដូវ អាហារនិងភេសជ្ជៈ ទាំងនេះអាចជួយសម្រួលបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


