Connect with us

សុខភាព

អ្នកឆ្លងកូវីដមាន ៤កម្រិត​ គួរចំណាំអាការខ្លួនឯង ស្រួលស្វែងរកការព្យាបាល

បានផុស

នៅ

បន្ទាប់ពីឆ្លងវីរុសកូវីដ-១៩ មនុស្សម្នាក់ៗអានឹងចេញរោគសញ្ញាខុសគ្នា​ទៅតាមស្ថានភាពសុខភាពរៀងខ្លួន ដែលវាមាន ៤​ កម្រិតដូចជា៖

១. គ្មាន​រោគ​សញ្ញា

អ្នក​អាច​វិជ្ជមាន​កូវីដ-១៩ តែ​មិន​មាន​ចេញ​រោគ​សញ្ញា​អ្វី​ទាំង​អស់ ពិសេស​បើ​អ្នក​រស់​នៅ​ជាមួយ​អ្នក​កើត​កូវីដ-១៩។។ ទោះ​ជា​យ៉ាង​ណា យោង​តាម​ការ​សិក្សា​របស់​ Pubmed សហរដ្ឋអាមេរិក បាន​អះអាង​ថា ចំនួន​​មនុស្ស​វិជ្ជមាន​កូវីដ-១៩ តែ​មិន​មាន​រោគ​សញ្ញា​មាន​ភាគ​រយ​តិច​បំផុត គឺ​ប្រហែល មនុស្ស ១នាក់ ក្នុង​ចំណោម​មនុស្ស ៥នាក់។

២. ស្រាល និង មធ្យម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ជំងឺ​កម្រិត​ស្រាល មាន​រោគសញ្ញា​ដូច​ជំងឺ​ផ្ដាសាយ​ដែរ​ដូចជា ​ក្អកស្ងួត និង​គ្រុនក្ដៅ ប៉ុន្តែ កម្ដៅ​អាច​ឡើង​មិន​ដល់ ៣៧,៨ អង្សាសេ​ទេ ហើយ​ពេល​ខ្លះ​អាច​ក្អក​តិច​តួច ឬ​មិន​ក្អក​សោះ​តែ​ម្ដង។ ក្រៅ​ពី​នេះ អ្នក​ជំងឺ​អាច​មាន​រោគ​សញ្ញា​ដូច​ជា៖

  • ហិត​មិន​ដឹង​ក្លិន ឬ​ញ៉ាំ​មិន​ដឹង​រសជាតិ
  • ល្វើយ អស់​កម្លាំង
  • ឈឺ​សាច់ដុំ ឬ​ឈឺ​ក្បាល
  • ឈឺក
  • តឹង​ច្រមុះ ឬ​ហៀរសម្បោរ

៣. ធ្ងន់ធ្ងរ

កម្រិតនេះ អ្នក​ជំងឺ​កូវីដ-១៩​ អាច​មាន​ការ​រលាក​សួត​។ ករណី​ធ្ងន់ធ្ងរ​មាន​ភាគរយ​កើត​ឡើង​ខ្ពស់ ប្រសិន​បើ​អ្នក​មាន​វ័យ​ចាស់ ឬ​មាន​បញ្ហាសុខភាព​ណាងាយ​រង​គ្រោះ។ រោគ​សញ្ញា​កូវីដ-១៩ ក្នុង​ករណី​ធ្ងន់ធ្ងរ​មាន​ដូច​ជា៖
– ពិបាក​ដក​ដង្ហើម
– ពិបាក​និយាយ
– ឈឺ​ចុង​ទ្រូង ពោះ ឬ​ខ្នង​ពេល​ដក​ដង្ហើម
– សីតុណ្ហភាព​រាងកាយ​ខ្ពស់

៤. គ្រោះថ្នាក់

ចំពោះ​ករណី​គ្រោះ​ថ្នាក់ អាច​វិវត្ត​ពី​ករណី​ធ្ងន់ធ្ងរ បណ្ដាល​ឲ្យ​អ្នក​ជំងឺ​រលាក​សួត​ខ្លាំង ហើយ​វា​កាន់​ប្រឈម​គ្រោះ​ថ្នាក់ បើ​អ្នក​ជំងឺ​ជា​មនុស្ស​ចាស់ និង​មាន​ស្ថានភាព​សុខភាព​មិន​ល្អ ឬ​មាន​ជំងឺ​ប្រចាំ​កាយ​ដូចជា ទឹក​នោម​ផ្អែម​ជាដើម។ អ្វី​ដែល​គ្រោះ​ថ្នាក់​បំផុត​នៃ​អ្នក​ជំងឺ​ក្នុង​ដំណាក់​កាល​នេះ​គឺ មេរោគ​ឆ្លងចូល​ទៅ​ក្នុង​ឈាម (Sepsis) ហើយ​បណ្ដាល​ឲ្យ​សរីរាង្គ​ដទៃ​ទៀត​ឈប់​ធ្វើ​ការ៕

អត្ថបទ៖ សន្យា

ចុចអាន៖ ចំណាំឱ្យច្បាស់ ចាក់វ៉ាក់សាំងគ្រប់២ដូស ហើយឆ្លងកូវីដ-១៩ ចេញរោគសញ្ញា ៤នេះ

ចុចអាន៖ ទោះស្រដៀងផ្តាសាយមែន តែរោគសញ្ញាសំខាន់ចំនួន ២ បញ្ជាក់ថា អ្នកកើតកូវីដហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

តើវិបត្តិនៅសមុទ្រក្រហម បង្កឱ្យមានផលប៉ះពាល់អ្វីខ្លះដល់សហភាពអ៊ឺរ៉ុប?

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ស្តីពី​វិធាន​ការរួម​ដើម្បី​ទប់ស្កាត់​អគ្គិភ័យ​ក្នុង​វិស័យ​កម្ម​មន្ត​សាល និង​ឧស្សាហកម្ម​ទេសចរណ៍

ចរាចរណ៍៧ ម៉ោង មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជប៉ុន កាត់ទោសប្រហារជីវិតបុរសម្នាក់ ក្នុងករណីដុតស្ទូឌីយូគំនូរជីវចល KyoAni សម្លាប់មនុស្សជាង ៣០នាក់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

សិង្ហបុរី និងចិន ចុះហេត្ថលេខាព្រមព្រៀង ទៅលើការចូលប្រទេសគ្នាទៅវិញទៅមក ដោយមិនមានទិដ្ឋាការរយៈពេល ៣០ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម