សុខភាព
ផ្លែសារីព្រៃ មានប្រយោជន៍ដល់ស្បែក និងសុខភាពទូទៅ
ផ្លែសារីព្រៃឬឆឺរីថៃ គឺជាផ្លែឈើតំបន់ត្រូពិកដែលមានដើមកំណើតនៅឈូងសមុទ្រការ៉ាបៀន និងទ្វីបអាមេរិកខាងត្បូង។ ផ្លែឈើនេះផ្ទុកវីតាមីន C ខ្ពស់ជាងផ្លែក្រូច និងសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម។ តើផ្លែសារីព្រៃផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់សុខភាពយើង?

១. ពង្រឹងប្រព័ន្ធការពាររាងកាយ
ប្រព័ន្ធការពាររាងកាយយើងត្រូវការវីតាមីន C ដើម្បីផលិតកោសិកាឈាមស។ កោសិកាឈាមសការពាររាងកាយយើងពីការឆ្លងវីរុសដូចជា ជំងឺផ្តាសាយ គ្រុនផ្តាសាយ និងក្អក។ លើសពីនេះទៅទៀតផ្លែសារីព្រៃក៏ផ្ទុកសារធាតុ phytonutrients ដែលជួយឱ្យរាងកាយយើងប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលអាចធ្វើឱ្យយើងមានជំងឺរុំារ៉ៃដូចជា ជំងឺបេះដូង មហារីក ជំងឺក្រពះពោះរៀនជាដើម។ ក្រៅពីនេះ ក៏ជួយរាងកាយប្រឆាំងនឹងការរលាកដែរ ដូច្នេះការញុំាផ្លែសារីព្រៃអាចរួមចំណែកកាត់បន្ថយការកើតជំងឺរលាកសន្លាក់។
២. ជួយសុខភាពស្បែក
ផ្លែសារីព្រៃមានវីតាមីន A ដែលដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មជួយការពារស្បែកពីកាំរស្មី UVB របស់ព្រះអាទិត្យដោយរារាំងដំណើរការនៃការបំផ្លាញខូឡាជែនរបស់ស្បែក និងជួយស្បែកផលិតកោសិកាថ្មីដែលធ្វើឱ្យស្បែកយើងមានសុខភាពល្អនិងភ្លឺថ្លា។ ម៉្យាងវិញទៀតវីតាមីន C នៅក្នុងផ្លែសារីព្រៃជួយជំរុញការផលិតខូឡាជែនដែលជួយជួសជុលស្បែកឡើងវិញ។ ជាលទ្ធផលរួមចំណែកធ្វើឲ្យស្បែកមានភាពយឺត គ្មានស្នាមអុជខ្មៅ និងស្នាមជ្រីវជ្រួញ។
៣. ជួយសុខភាពខួរក្បាល
ផ្លែសារីព្រៃមានសមាសធាតុប្រឆាំងអុកស៊ីតកម្មដែលជួយពង្រឹងមុខងារខួរក្បាល ជួយដល់ការចង់ចាំ និងការពារជំងឺសរសៃប្រសាទ ព្រោះវាអាចកាត់បន្ថយការរលាក និងប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលធ្វើឱ្យខូចកោសិកាខួរក្បាល និងណឺរ៉ូន។
៤. បង្កើនថាមពល
វីតាមីន C ក្នុងផ្លែសារីព្រៃជួយរាងកាយយើងផលិត L-carnitine។ វាជាជាអាស៊ីដអាមីណូដែលរាងកាយប្រើប្រាស់ក្នុងការផលិតថាមពល។

៥. ជំនួយដល់ការរំលាយអាហារ
អ្នកជំនាញបានលើកឡើងថាផ្លែសារីព្រៃអាចជួយបង្កើនមុខងារមេតាប៉ូលីស (ការបំលែងអាហារទៅជាថាមពល) និងការរំលាយអាហារ។
ផ្លែសារីព្រៃអាចបង្កការអាលែកហ្ស៊ីដល់មនុស្សមួយចំនួន។ ដោយសារផ្លែសារីព្រៃមានផ្ទុកវីតាមីន C ខ្ពស់ ដូចនេះគួរញ៉ាំក្នុងចំនួនតិចតួច ការញុំាផ្លែសារីព្រៃច្រើនពេកបណ្តាលឱ្យរាក ឈឺក្រពះ កើនជាតិអាស៊ីដ និងបង្កក្រួសក្នុងតម្រងនោមជាដើម៕
ចុចអាន៖ផ្លែរកាំផ្ដល់ប្រយោជន៍ ៧ យ៉ាង ដល់សុខភាព
ចុចអាន៖ការពិត ១០ យ៉ាង ពីផ្លែឈើបរទេសមួយនេះ ដែលល្បីថា មានប្រយោជន៍ច្រើនដល់រាងកាយ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


