សុខភាព
គួរដឹង! រោគសញ្ញាពុលចំណីអាហារកម្រិតស្រាល និងធ្ងន់ធ្ងរ
ការពុលអាហារកើតឡើងនៅពេលដែលយើងញ៉ាំអាហារដែលមានផ្ទុកមេរោគដូចជា ពពួកបាក់តេរី វីរុស និងប៉ារ៉ាស៊ីត។ រោគសញ្ញានៃអាការៈពុលចំណីអាហារខុសគ្នាទៅតាមប្រភពនៃការចម្លងមេរោគ ហើយអាចកើតមានក្នុងរយៈ១ម៉ោង ឬលើសនេះ បន្ទាប់ពីយើងញ៉ាំអាហារដែលមានផ្ទុកមេរោគ។ ។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។
រោគសញ្ញាពុលចំណីអាហារកម្រិតស្រាល

- ចង្អោរ
- ក្អួត
- រាករូសខ្លាំង (រាកទឹក ឬមានលាយឈាម)
- ឈឺ ចុកពោះ
- ក្ដៅខ្លួន
រោគសញ្ញាពុលចំណីអាហារកម្រិតធ្ងន់
- ក្អួតញឹកញាប់
- រាករូស លើសពី៣ថ្ងៃ
- ឈឺចុកចាប់ពោះខ្លាំង
- ខ្សោះជាតិទឹក (ស្ងួតមាត់ ស្រេកទឹកខ្លាំង មិនមានទឹកនោម…)
- ស្រវាំងភ្នែក ឬខ្សោយសាច់ដុំជាដើម។

ទន្ទឹមនឹងនេះ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសទូទៅ និងជំងឺកុមារ ឲ្យដឹងថា ពេលពុលចំណីអាហារ ដាច់ខាតមិនត្រូវប្រើថ្នាំទប់រាកទេ ព្រោះវាអាចបណ្ដាលឲ្យប៉ះពាល់ពោះវៀនកាន់តែខ្លាំង។ ម៉្យាងវិញទៀត ក្នុងករណីដែលយើងពុលចំណីអាហារ គួរប្រញាប់ទៅរកគ្រូពេទ្យ ដោយសារការពុលចំណីអាហារអាចបង្កជាគ្រោះថ្នាក់ដល់សុខភាព ពិសេសចំពោះមនុស្សចាស់ កុមារ អ្នកមានជំងឺរ៉ាំរ៉ៃ និងស្ត្រីពពោះ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ សញ្ញាព្រមានទាំង ៥ បង្ហាញថា រាងកាយរបស់អ្នកផ្ទុកជាតិពុលច្រើនលើសកម្រិត
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


