សុខភាព
មនុស្សវ័យចំណាស់ចេះតែញ័រដៃ អាចជាអាការ ជំងឺប៉ាគីនសិន
ជំងឺប៉ាគីនសិន (Parkinson’s disease) ជាជំងឺប្រព័ន្ធប្រសាទ ដែលប៉ះពាល់ដល់សមត្ថភាពគ្រប់គ្រងចលនារបស់យើង។ ជំងឺនេះច្រើនកើតលើមនុស្ស វ័យចំណាស់ដែលមានអាយុចាប់ពី ៦០ឆ្នាំ ឡើងទៅ និងកើតលើបុរសច្រើនជាងស្រ្តី។ តើអាការជំងឺប៉ាគីនសិនមានអ្វីខ្លះ?
អាការជំងឺប៉ាគីនសិន មានភាពខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សវ័យចំណាស់ម្នាក់ទៀត យ៉ាងណាមិញអាការជំងឺទូទៅមួយចំនួនមានដូចជា៖
១. ញ័រ

អ្នកជំងឺចាប់ផ្តើមញ័រប្រអប់ដៃ ដៃ ថ្គាម ឬប្រអប់ជើង។ ជាធម្មតានៅដំណាក់កាលដំបូង អ្នកជំងឺញ័រតែនៅរាងកាយ ឬអវយវៈម្ខាងប៉ុណ្ណោះ។ នៅពេលដែលជំងឺវិវដ្ដ អ្នកជំងឺនឹងញ័រកាន់តែខ្លាំង ជាពិសេសពេលអ្នកជំងឺមានធ្ងន់ធ្ងរ។ ជារឿយៗអ្នកជំងឺនឹងបាត់ញ័រនៅពេលគេង ព្រោះអ្នកជំងឺមិនកម្រើកដៃឬជើង។
២. មានចលនាយឺត
ជំងឺប៉ាគីនសិនអាចធ្វើឱ្យចាស់ៗមានចលនាយឺតយ៉ាវ និងត្រូវចំណាយពេលច្រើនក្នុងការធ្វើការងារសាមញ្ញៗ។ ចាស់ៗអាចបោះជំហានខ្លីជាងមុនពេលដើរ ពិបាកក្រោកពីកៅអី ឬអាចដើរអូសជើង។
៣. រឹងសាច់ដុំ ឬអវយវៈ
អ្នកជំងឺអាចរឹងសាច់ដុំនៅផ្នែកណាមួយនៃរាងកាយ ដែលបណ្តាលឱ្យមានការឈឺចាប់ និងមានកម្រិតក្នុងការធ្វើចលនា។
៤. រមួលសាច់ដុំ ឬរមួលក្រពើ
អ្នកជំងឺអាចរមួលក្រពើ ឬរួញម្រាមជើង។
៥. បាត់បង់ចលនាស្វ័យប្រវត្តិ
អ្នកជំងឹអាចថយសមត្ថភាពក្នុងការធ្វើចលនាដោយមិនដឹងខ្លួនដូចជា ការព្រិចភ្នែក ញញឹម ឬយោលដៃនៅពេលដើរ។

៦. បាត់បង់លំនឹង
អ្នកជំងឺមានទំនោរផ្អៀងទៅម្ខាងដែលជាហេតុធ្វើឱ្យងាយដួលនៅពេលបុក ឬបះអ្វីមួយ។ នៅពេលព្យាយាមបោះជំហានដើរទៅមុខ អ្នកជំងឺអាចមានអារម្មណ៍ថាដូចជាជាប់ជើងនឹងឥដ្ឋ ឬដី៕
ចុចអាន៖ចាស់ៗច្រើនឈឺសន្លាក់ ក្រៅពីថ្នាំពេទ្យ មានវិធីអ្វីជួយបានទៀត?
-
សន្តិសុខសង្គម២១ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


