សុខភាព
បញ្ហាសុខភាពទាំងនេះ មនុស្សវ័យចំណាស់ច្រើនជួបប្រទះ
ជាការពិតណាស់វ័យកាន់តែចាស់ បញ្ហាសុខភាពក៏នឹងកើតមានឡើងច្រើនដែរ។ ប៉ុន្តែការយល់ដឹងពីបញ្ហាសុខភាព អាចមានប្រយោជន៍ជួយមនុស្សយើងអាចការពារ ឬសម្រាលបញ្ហាទាំងនេះបាន។ ខាងក្រោមនេះ ជាបញ្ហាទូទៅច្រើនកើតមានលើមនុស្សវ័យចំណាស់។

១. លេចនោម ឬទល់លាមក
បញ្ហាលេចនោមដោយមិនដឹងខ្លួន និងទល់លាមក ជាលក្ខខណ្ឌបញ្ហាសុខភាពមួយដែលច្រើនកើតមានលើមនុស្សវ័យចំណាស់ ដែលនាំឲ្យប៉ះពាល់គុណភាពជីវិត។ បញ្ហានេះ អាចកើតឡើងដោយសារការបាត់បង់សមត្ថភាពគ្រប់គ្រងសាច់ដុំ និងបញ្ហារបបអាហារ។
២. ការចងចាំធ្លាក់ចុះ
ការចងចាំធ្លាក់ចុះ ជាបញ្ហាសុខភាពមួយរបស់មនុស្សវ័យចំណាស់។ បញ្ហានេះមានដូចជាជំងឺចាស់វង្វេង ដែលជាប្រភេទជំងឺធ្ងន់ធ្ងរមួយ។ អ្នកជំងឺដែលមានបញ្ហាធ្លាក់ចុះការចងចាំធ្ងន់ធ្ងរ ចាំបាច់ត្រូវមានអ្នកមើលថែប្រចាំ។
៣. បាត់បង់លំនឹង
ការដួល ជាបញ្ហាមួយរបស់មនុស្សវ័យចំណាស់ ដែលនាំឲ្យមានរបួសកើតឡើងបាន។ ការដួល អាចកើតឡើងដោយសារតែមនុស្សវ័យចំណាស់ជួបបញ្ហាបាត់បង់លំនឹង ឈរ ឬដើរ គ្មានលំនឹងល្អ។ គ្នាយើងមានសមាជិកគ្រួសារជាមនុស្សវ័យចំណាស់ ត្រូវតែយកចិត្តទុកដាក់រឿងនេះឲ្យមែនទែន។
៤. បញ្ហាមាត់ធ្មេញ
មនុស្សវ័យចំណាស់មិនតិចនាក់ទេ ដែលជួបបញ្ហាសុខភាពមាត់ធ្មេញ ដូចជាបញ្ហាអញ្ចាញធ្មេញ និង ពុកធ្មេញ។ មនុស្សវ័យចំណាស់ដែលជួបបញ្ហាទាំងនេះ នឹងអាចបាត់បង់ធ្មេញ ហើយនាំឲ្យមានការពិបាកញ៉ាំអាហារ។
៥. បញ្ហាឆ្អឹង
មនុស្សវ័យចំណាស់ក៏ងាយនឹងកើតមានជំងឺរលាកសន្លាក់ឆ្អឹង និងពុកឆ្អឹង។ មនុស្សមានអាយុចាប់ពី៥០ឆ្នាំឡើង អាចមានបញ្ហារលាកសន្លាក់ឆ្អឹងហើយ ពិសេសអ្នកមានអាយុ៨០ឆ្នាំ ឬលើសពីនេះងាយកើតជាងគេ។
៦. បញ្ហាផ្លូវដង្ហើម
ជំងឺផ្លូវដង្ហើមមួយចំនួន ដូចជាជំងឺហឺត និងជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃជាដើម អាចធ្វើឲ្យសុខភាពមនុស្សវ័យចំណាស់កាន់តែអាក្រក់។ មនុស្សវ័យចំណាស់ ជាក្រុមមនុស្សដែលងាយកើតជំងឺឆ្លងដែលប៉ះពាល់ដល់ប្រព័ន្ធផ្លូវដង្ហើម។
ក្រៅពីនេះ មនុស្សវ័យចំណាស់ក៏អាចប្រឈមជំងឺទឹកនោមផ្អែម ខ្សោយភ្នែក ខ្សោយត្រចៀក បញ្ហាបេះដូង និងខ្វះអាហារូបត្ថម្ភផងដែរ។ ដោយសារតែមនុស្សវ័យចំណាស់អាចជួបបញ្ហាសុខភាពច្រើនយ៉ាង ការដឹងពីបញ្ហាសុខភាពទាំងនេះ អាចជួយឲ្យមនុស្សវ័យចំណាស់បង្ការខ្លួន ឬគ្រប់គ្រងស្ថានភាពសុខភាពនេះបាន៕

ចុចអាន៖កុំទុកយូរ! បើគេងមិនលក់រាល់ថ្ងៃ ដល់កម្រិតនេះហើយ គួរទៅជួបពេទ្យ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


