KPT+
ចាស់ៗឧស្សាហ៍ភ្លេចភ្លាំង គួរបង្កើនការចងចាំតាមវិធីណា?
វ័យកាន់តែច្រើន បញ្ហាចៀសបំផុតមួយគឺខួរក្បាលឧស្សាហ៍ភ្លេចភ្លាំង។ ភ្លេចមុខភ្លេចក្រោយមិនលុះដូចជា មិនដឹងច្រឡំដៃទុកសោរនៅឯណារកមិនឃើញជាដើម ដោយសារតែខួរក្បាលយើងចុះខ្សោយ។ យើងគួរធ្វើបែបម៉េចដើម្បីបង្កើនការចងចាំឡើងវិញ?

របៀបរស់នៅប្រចាំថ្ងៃ និងរបបអាហារមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាពខួរក្បាលរបស់យើង ដូច្នេះយើងត្រូវ៖
១. កាត់បន្ថយជាតិស្ករ និងអាហារកែច្នៃ
យើងគួរចៀសវាងអាហារ ឬភេសជ្ជៈដែលមានជាតិស្ករខ្ពស់ដូចជា ទឹកក្រូចកំប៉ុង នំ បង្អែម។ល។ និងអាហារកែច្នៃដូចជា សាច់ក្រក សាច់កំប៉ុង ប្រហិត ព្រោះអាហារទាំងនេះអាចធ្វើឱ្យខួរក្បាលយើងរលាកដែលប៉ះពាក់ដល់មុខងារខួរក្បាល និងការចងចាំរបស់យើង។
២. ញុំាខ្លាញ់ល្អ
យើងគួរញុំាខ្លាញ់ល្អ (អូមេហ្កា ៣) ដែលមានក្នុងអាហារដូចជា ប្រេងដូង ប្រេងអូលីវ គ្រាប់ផ្លែឈើ គ្រាប់ធញ្ញជាតិ ស៊ុត ផ្លែប័រ ត្រីសាល់ម៉ុន ត្រីធូណាជាដើម ព្រោះអាស៊ីដខ្លាញ់អូមេហ្កា ៣ អាចជួយឱ្យជាលិកាខួរក្បាលដុះលូតលាស់ ជំរុញចលនាឈាមរត់ និងកាត់បន្ថយការរលាកក្នុងខួរក្បាល ។
៣. ព្យាបាលបញ្ហាក្រពេញទីរ៉ូអ៊ីត
យើងត្រូវពិនិត្យសុខភាពក្រពេញទីរ៉ូអ៊ីត ព្រោះក្រពេញទីរ៉ូអ៊ីតគ្រប់គ្រងដំណើរការមេតាបូលីស (ដំណើរការបំប្លែងអាហារទៅជាថាមពល)។
ប្រសិនបើការបំប្លែងអាហាររបស់យើងលឿនពេក យើងអាចច្របូកច្របល់ ហើយប្រសិនបើការបំប្លែងអាហារយឺតពេក យើងអាចអសកម្ម និងបាក់ទឹកចិត្ត។
ការមានបញ្ហាក្រពេញទីរ៉ូអ៊ីតអាចបណ្តាលឱ្យយើងមានបញ្ហាក្នុងការចងចាំដូចជា ភ្លេចភ្លាំង និងពិបាកក្នុងការផ្តោតអារម្មណ៍។
៤. កាត់បន្ថយស្ត្រេស
ការមានភាពតានតឹងយូរអង្វែងប៉ះពាល់ដល់រាងកាយ និងមុខងារខួរក្បាលរបស់យើង។ យើងអាចកាត់បន្ថយស្រ្តេសតាមរយៈការដកដង្ហើមវែងៗ តាំងសមាធិ ហាត់យូហ្កា ស្តាប់តន្រ្តី ឬសម្រាកលំហែជាដើម។
៥. គេងឲ្យបានគ្រប់គ្រាន់
តាមការសិក្សាបានបង្ហាញថា ការគេងមិនគ្រប់គ្រាន់បង្កើនហានិភ័យចុះខ្សោយខួរក្បាល និងកើតជំងឺវង្វេង។ យើងគួរគេងឱ្យបានយ៉ាងហោចណាស់ ៨ ម៉ោងជារៀងរាល់យប់ដើម្បីជួយដល់ការចងចាំរបស់យើង។
៦. ហាត់ប្រាណជាប្រចាំ
តាមការសិក្សាបង្ហាញថា ការហាត់ប្រាណអាចការពារ និងពន្យឺតល្បឿននៃការចុះខ្សោយរបស់ខួរក្បាល ព្រោះការហាត់ប្រាណបង្កើនរំហូរឈាមទៅកាន់រាងកាយទាំងមូល និងខួរក្បាលដែលជួយដល់ការចង់ចាំរបស់យើង។ យើងគួរហាត់ប្រាណយ៉ាងតិចណាស់ ១៥០ នាទីក្នុងមួយសប្តាហ៍។
៧. កត់ត្រាទុក
ពេលយើងនឹកឃើញចង់ធ្វើអ្វី មានណាត់ ឬមានកម្មវីធីអ្វីនៅថ្ងៃណា យើងត្រូវកត់ទុកក្នុងកូនសៀវភៅ ឬថតសំឡេងទុកដាក់ក្នុងទូរស័ព្ទដៃ។ ប្រសិនបើភ្លេច យើងអាចបើកសៀវភៅមើល ឬចាក់សំឡេងស្តាប់បាន។
៨. ដាក់របស់របរតាមកន្លែង
យើងត្រូវកំណត់កន្លែងដាក់របស់សំខាន់ៗ ឬរបស់ដែលត្រូវប្រើចាំបាច់ដូចជា សោ វ៉ែនតា កាបូបលុយជាដើម។ ពេលមកពីក្រៅវិញ ឬពេលប្រើហើយ យើងត្រូវទុកដាក់នៅកន្លែងដដែរវិញដើម្បីចៀសវាងរង្វេងដៃ។
៩. រក្សាទំនាក់ទំនងក្នុងសង្គម
ការរក្សាទំនាក់ទំនងក្នុងសង្គមអាចកាត់បន្ថយជំងឺបាក់ទឹកចិត្ត និងភាពតានតឹង ដែលជាហេតុធ្វើឱ្យការចងចាំយើងចុះខ្សោយ។ យើងអាចឧស្សាហ៍ជជែកលែងជាមួយអ្នកជិតខាង មិត្តភ័ក្ត ឬសាច់ញាតិ ក៏ដូចជាចូលរួមកម្មវិធីនានាឱ្យបានច្រើន មិនថាកម្មវិធីបុណ្យទាន ឬការទេដើម្បីបង្កើនទំនាក់ទំនងក្នុងសង្គម។
១០. ហ្វឹកហាត់ខួរក្បាល
ការហ្វឹកហាត់ខួរក្បាលធ្វើឱ្យខួរក្បាលយើងមានសុខភាពល្អ និងជួយបង្កើនការចងចាំ។ យើងអាចហ្វឹកហាត់ខួរក្បាលតាមរយៈការធ្វើសកម្មភាពណាដែលត្រូវប្រើខួរក្បាលដូចជា លេងល្បែងផ្គុំរូប ឬផ្គុំពាក្យ លេងអុក លេងតន្រ្តី ជាដើម។
១១. កាត់បន្ថយគ្រឿងស្រវឹង
ការញុំាគ្រឿងស្រវឹងច្រើនធ្វើឱ្យពុលកោសិកាខួរក្បាល នាំឱ្យការចងចាំចុះខ្សោយ និងបង្កើនហានិភ័យកើតជំងឺវង្វេង។ ប្រសិនបើចៀសមិនបានទេ យើងគួរយូរៗញុំាម្តង ហើយក្នុងម្តងញុំាតែបន្តិចបានហើយ។

១២. ចៀសវាងជក់បារី
ជាតិនីកូទីន និងសារធាតុគីមីផ្សេងទៀតនៅក្នុងបារីបង្កើនហានិភ័យក្នុងការកើតជំងឺសរសៃឈាមដែលអាចបណ្តាលឱ្យដាច់សរសៃឈាមខួរក្បាល និងធ្វើឱ្យសរសៃឈាមដែលបញ្ជូនអុកស៊ីសែនទៅខួរក្បាលរួមតូច ដូច្នេះធ្វើឱ្យការចងចាំរបស់យើងចុះខ្សោយ។ ។
ចាស់ៗឧស្សាហ៍ភ្លេចមុខភ្លេចក្រោយតិចតួចគឺជារឿងធម្មតា ដូច្នេះយើងត្រូវញុំាអាហារដែលល្អចំពោះសុខភាពដូចជា បន្លែ ផ្លែឈើ ត្រី គ្រាប់ធញ្ញជាតិ គ្រាប់ផ្លែឈើ ទឹកដោះគោ និងទឹកឱ្យបានច្រើនដើម្បីបង្កើនការចងចាំឡើងវិញ៕
ចុចអាន៖ការជក់បារី បង្កផលប៉ះពាល់ច្រើនដល់សុខភាពស្បែក
ចុចអាន៖ប្រែបបូរមាត់ពីខ្មៅស្រអាប់ ទៅជាទន់ល្មើយផ្កាឈូក ដោយរូបមន្ត ៨ យ៉ាងនេះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១៦ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


