KPT+
គិលានុបដ្ឋាយិកាមួយរូប ចែករំលែកបទពិសោធន៍សម្គាល់មនុស្សជិតស្លាប់
គិលានុបដ្ឋាយិកា Julie McFadden រស់នៅសហរដ្ឋអាមេរិកច្រើន គេស្គាល់នាងដោយសារការចែករំលែកបទពិសោធន៍នៅលើបណ្ដាញសង្គម Tik Tok ហើយប្រធានបទដែលទទួលចំណាប់អារម្មណ៍ច្រើនជាងគេគឺ អាការៈមុនអ្នកជំងឺស្លាប់ ។

គិលានុបដ្ឋាយិកា Julie ធ្លាប់សង្កេតមើលអ្នកជំងឺដែលជិតស្លាប់ជាច្រើនតែងបង្ហាញអាការៈដូចជា គេងច្រើន មិនសូវបរិភោគអាហារក្នុងរយៈពេល ២-៣ខែ ពួកគេអាចផ្លាស់ប្ដូរបុគ្គលិកលក្ខណៈទាំងស្រុង និងព្យាយាមរក្សាគម្លាតពីមនុស្សជាដើម ។ ជូលីពន្យល់ថា អ្នកជំងឺជិតស្លាប់ឧស្សាហ៍ស្វែងរកជំនួយចំពោះរឿងបន្តិចបន្តួចរួមមាន ទៅបន្ទប់ទឹក ផឹកទឹក ឬយកអ្វីមួយ ក្រៅពីនេះពួកគេនឹងចាប់ផ្ដើមមើលឃើញអមនុស្ស និងនិយាយជាមួយទេពអប្សរ សាច់ញាតិ សត្វចិញ្ចឹម ដែលចែកឋានទៀតផង ។ នាងបញ្ជាក់ដែរថា សឹងតែគ្រប់គ្នាទៅហើយដែលលេចចេញសញ្ញាទាំងនេះបូករួមទាំងការផ្លាស់ប្ដូររបៀបដកដង្ហើម និងការផ្លាស់ប្ដូរពណ៌ស្បែកមុនស្លាប់ ។

យ៉ាងណាមិញ គិលានុបដ្ឋាយិកាវ័យ ៤០ឆ្នាំខាងលើនេះបង្ហើបប្រាប់ថា ការស្រមើស្រមៃឃើញអមនុស្សមុនស្លាប់មិនមែនជារឿងគួរឲ្យខ្លាចទេ វាជាការពិតដែលអ្នកជំងឺឃើញ និងជះឥទ្ធិពលវិជ្ជមានឲ្យអ្នកជំងឺស្ងប់ចិត្តស្លាប់ទៅឲ្យអស់ចិត្ត ៕
ប្រែសម្រួលដោយ ៖ វារី

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៦ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី