សុខភាព
ស្រីៗគួរពិនិត្យ ៥ ចំណុចនេះជាប្រចាំ ដើម្បីការពារបញ្ហារោគស្រ្តី
ការពិនិត្យសុខភាពជាប្រចាំ អាចជួយការពារស្រីៗយើងពីបញ្ហារោគស្រ្តី និងមហារីកមួយចំនួន។ ស្រ្តីៗយើងគួរពិនិត្យសុខភាពលើចំណុចអ្វីខ្លះ? ញឹកញាប់ប៉ុណ្ណា?

លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខបានលើកឡើងថា ស្រីៗយើងដែលស្ថិតក្នុង័យបន្តពូជគួរពិនិត្យសុខភាពជាប្រចាំនូវចំណុចដូចខាងក្រោម៖
១. ពិនិត្យអាងត្រគាក
ក្នុងអំឡុងពេលពិនិត្យអាងត្រគាក គ្រូពេទ្យរោគស្ត្រីនឹងពិនិត្យសរីរាង្គបន្តពូជស្រ្តីដូចជា មាត់ទ្វាមាស ទ្វារមាស មាត់ស្បូន និងស្បូន ដើម្បីពិនិត្យមើលការបង្ករោគក្នុងអាងត្រកៀក គីសនៅក្រពេញអូវែ ឬដុំសាច់ក្នុងស្បូន។ ស្រ្តីដែលមានអាយុចាប់ពី ២១ឆ្នាំគួរធ្វើការពិនិត្យអាងត្រគាកជារៀងរាល់ឆ្នាំ។
២. តេស្តកៀរកោសិកាមាត់ស្បូន
ជាធម្មតាស្រីៗដែលមានអាយុ ២១ ទៅ ២៩ឆ្នាំត្រូវធ្វើតេស្តកៀរកោសិកាមាត់ស្បូនរៀងរាល់ ៣ឆ្នាំម្តង ហើយស្រ្តីអាយុ ៣០ ទៅ ៦៥ ឆ្នាំគួរធ្វើតេស្ត ពី៣ ទៅ៥ឆ្នាំម្តង ដើម្បីពិនិត្យកោសិកានៅក្នុងមាត់ស្បូនថាមានសញ្ញាណាមួយនៃកោសិកាមហារីក ឬអត់។ ស្រីៗដែលមានប្រវត្តិគ្រួសារ មានជំងឺមហារីកមាត់ស្បូន ឬរួមភេទដោយមិនបានការពារចាំបាច់ធ្វើតេស្តនេះណាស់។
៣. តេស្តប្រមេះទឹកបាយ
ការធ្វើតេស្តមើលជំងឺប្រមេះទឹកបាយអាចព្យាបាលជំងឺប្រមេះទឹកបាយទាន់ពេលវេលា និងអាចកាត់បន្ថយការរីករាលដាលនៃជំងឺនេះបាន។ ស្រីៗដែលរៀបការរួច ឬមានដៃគូរួមភេទគួរធ្វើតេស្តនេះរៀងរាល់ឆ្នាំ។
៤. តេស្តជំងឺប្រមេះទឹកថ្លា
ជំងឺប្រមេះទឹកថ្លា គឺជាជំងឺកាមរោគ ឆ្លងតាមរយៈការរួមភេទ។ ស្រីៗដែលរៀបការរួច ឬមានដៃគូរួមភេទគួរធ្វើតេស្តនេះរៀងរាល់ឆ្នាំដើម្បីប្រាកដថា យើងមិនបានឆ្លងជំងឺនេះ ឬបើឆ្លងយើងអាចព្យាបាលទាន់ពេលវេលា។

៥. ពិនិត្យសុដន់
ការពិនិត្យសុដន់អាចឱ្យយើងរកឃើញកោសិកាមហារីកសុដន់ និងធ្វើការព្យាបាលទាន់ពេល។ យើងគួរធ្វើការពិនិត្យសុដន់ប្រចាំឆ្នាំ និងធ្វើការត្រួតពិនិត្យសុដន់ដោយខ្លួនឯងជាប្រចាំ ពេលងូតទឹក។ ប្រសិនបើយើងសង្កេតឃើញមានដុំពកជុំវិញតំបន់សុដន់ យើងត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។
រោគស្រ្តីអាចធ្វើឱ្យស្រ្តីយើងមានបញ្ហាសុខភាពរុំារ៉ៃ អត់កូន មានកូនក្រៅស្បូន ត្រូវកាត់ដៃស្បូន ឬកាត់ស្បូនជាដើម។ ដូច្នេះការពិនិត្យសុខភាពជាប្រចាំអាចការពារយើងពីផលវិបាកទាំងនេះបាន៕
ចុចអាន៖ចំណាំទុក! ធ្លាក់ស ៥ពណ៌ បញ្ជាក់ពីបញ្ហាសុខភាពរបស់ស្រីៗ
ចុចអាន៖ក្រោយប្រើថ្នាំពន្យារកំណើតបន្ទាន់ មានអាការទាំងនេះ មិនបាច់ភ័យទេ
-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


