សុខភាព
ស្រីៗធ្លាក់ទឹករម្អិលពណ៌បៃតង អាចមកពីបញ្ហាទាំងនេះ
ជួនកាល ការធ្លាក់ទឹករម្អិលពីទ្វារមាស អាចជាសញ្ញាបញ្ជាក់ពីបញ្ហាសុខភាពមួយចំនួន ដែលស្រីៗយើងតែងតែមើលរំលង។ ពិតណាស់ ទឹករម្អិលជាសារធាតុរាវដែលហូរចេញពីទ្វារមាស និងត្រូវបានផលិតឡើងដោយក្រពេញនៅជញ្ជាំងទ្វារមាស និងមាត់ស្បូន ដើម្បីរក្សាទ្វារមាស និងបំពង់បន្តពូជឲ្យស្អាត និងមានសុខភាពល្អ។

អ្វីទៅជាការធ្លាក់ទឹករម្អិលទ្វារមាសពណ៌បៃតង
ជាទូទៅ ទ្វារមាសដែលមានសុខភាពល្អអាចមានសភាពដូចទឹក ឬស្អិត ហើយមានពណ៌ថ្លា ទៅស ព្រមទាំងមានក្លិនតិចតួច។ ប៉ុន្តែ ការធ្លាក់ទឹករម្អិលពណ៌បៃតងមិនមែនជារឿងធម្មតានោះទេ ហើយក៏ចាំបាច់ធ្វើការព្យាបាលផងដែរ ពីព្រោះទឹករម្អិលពណ៌នេះ បញ្ជាក់ពីការឆ្លងមេរោគ ជាពិសេស នៅពេលដែលវាមានក្លិនស្អុយ។
ការធ្លាក់ទឹករម្អិលពណ៌បៃតងពីទ្វារមាស អាចបណ្ដាលមកពី៖
- ជំងឺទ្រីកូម៉ូនីញ៉ាស៊ីស (ប្រភេទជំងឺកាមរោគ)
- ជំងឺរលាកអាងត្រគាក (PID)
- វត្ថុផ្សេងៗនៅក្នុងទ្វារមាស ដូចជាសំឡីអនាម័យប្រភេទស៊កចូលទ្វារមាស (Tampon)
- ជំងឺរលាកទ្វារមាស
- បាក់តេរីក្នុងទ្វារមាស។

ធ្លាក់ទឹករម្អិលពណ៌បៃតងអំឡុងពេលពពោះ ជារឿងធម្មតាឬអត់?
ការធ្លាក់ទឹករម្អិលពណ៌បៃតងអំឡុងពេលពពោះ គឺជាសញ្ញាគ្រោះថ្នាក់មួយ ដែលម៉ាក់ៗចាំបាច់ទៅជួបជាមួយគ្រូពេទ្យជាបន្ទាន់។ ទឹករម្អិលពណ៌នេះ បង្ហាញពីបញ្ហាសុខភាពមួយចំនួន ដូចបានរៀបរាប់ខាងលើ ដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់ម្ដាយ និងកូនក្នុងផ្ទៃ។
គន្លឹះបំបាត់ការធ្លាក់ទឹករម្អិលពណ៌បៃតង
- ញ៉ាំថ្នាំតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ
- រក្សាអនាម័យទ្វារមាសឲ្យបានស្អាតល្អ
- ជៀសវាងប្រើផលិតផលដែលមានសារធាតុគីមីណាមួយនៅត្រង់បរិវេណនោះ
- ងូតទឹកក្ដៅឧណ្ហៗ
- ពាក់ខោទ្រនាប់ដែលធ្វើពីកប្បាស៕
ចុចអាន៖ម៉ាក់ៗកំពុងពពោះ អាចញ៉ាំសាច់អន្ទង់បានអត់?
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


