Connect with us

សុខភាព

សម្រាលកូនហើយប៉ុន្មានខែ ទើបអាចចាក់វ៉ាក់សាំងកូវីដ-១៩ បាន?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានផុស

នៅ

ម៉ាក់​ៗ​ដែល​ទើប​សម្រាល​កូន​រួច ច្បាស់​ជា​មាន​ចម្ងល់​មិន​ខាន​ ថា​តើ​​ម៉ាក់​ៗ​អាច​ចាក់​វ៉ាក់សាំង​​ការពារ​ជំងឺ​កូវីដ-១៩​ បាន​អត់​? និង​គួរ​ចាក់​នៅ​ពេល​ណា​ល្អ បើ​អា​អូន​បៅ​ដោះ​?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិត​ណាស់​ ស្រី​ៗ​យើង​អាច​ចាក់​វ៉ាក់សាំងបង្ការ​វីរុស​កូវីដ​-១៩ ​នៅ​គ្រប់​ពេល​ទាំង​អស់​ មិន​ថា​​នៅ​អំឡុង​ពេល​​មាន​គភ៌ ឬ​ក្រោយ​ពេល​សម្រាល​កូន​ឡើយ​។

ការ​ណែនាំ​ពី​មហាវិទ្យាល័យ ​Royal ផ្នែក​សម្ភព​ និង​រោគ​ស្ត្រី​

មហាវិទ្យាល័យ ​Royal ផ្នែក​សម្ភព​ និង​រោគ​ស្ត្រី​​បាន​ណែនាំ​ថា ស្ត្រី​ដែល​ទើប​សម្រាល​កូន​ហើយ​ភ្លាម​ៗ គួរ​តែ​ទៅ​ចាក់​វ៉ាក់សាំង​ដូច​ទៅ​នឹង​គ្នា​យើង​ទូទៅ​ដែរ (ស្ត្រី​ដែល​គ្មាន​ផ្ទៃពោះ)។

បើ​យោង​តាម​សៀវភៅ​បៃតង​នៃ​សុខភាព​សាធារណៈ​ប្រទេស​អង់គ្លេស (PHE) បាន​ផ្ដល់​ព័ត៌មាន​ចុង​ក្រោយ​បំផុត​ស្ដី​ពី​ការ​ចាក់​វ៉ាក់សាំង​ថា​ស្ត្រី​ដែល​ព្យាយាម​យក​កូន ឬ​ក្រោយ​សម្រាល​កូន​រួច​ភ្លាម​ គប្បី​ទៅ​ចាក់​វ៉ាក់សាំង​ដែល​ស័ក្ដិសម​ទៅ​នឹង​លក្ខខណ្ឌ​អាយុ​ និង​ហានិភ័យរបស់​ខ្លួន​។

ម៉ាក់​សម្រាល​កូន​ដោយ​វះកាត់​ អាច​ចាក់​វ៉ាក់សាំង​បាន​អត់​?​​

​ទន្ទឹម​នឹង​នេះ​ដែរ សម្រាប់​ស្ត្រី​ដែល​សម្រាល​កូន​ដោយ​វះកាត់​ ក៏​មិន​មាន​ភាព​ខុស​ប្លែក​គ្នា​ដែរ​​ គឺ​សុទ្ធ​តែ​អាច​ចាក់​វ៉ាក់សាំង​បាន​គ្រប់​ពេល​។

​ជាក់​ស្ដែង ហានិភ័យ​នៃ​វីរុស​កូវីដ​-១៩ កាន់​តែ​​កើន​ឡើង​លើ​ស្ត្រី​ពពោះ​ នៅ​ត្រី​មាស​ចុង​ក្រោយ​។ ដូច្នេះ​ហើយ​ ស្ត្រី​​ពពោះ​គប្បី​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​២​ដូស​មុន​​ពេល​សម្រាល​កូន​ ឬ​មុន​ពេល​ចូល​ដល់​ត្រី​មាស​ទី​បី​។

ស្ត្រី​បំបៅ​ដោះ​​កូន​ចាក់​វ៉ាក់សាំង​បាន​ឬ​ទេ​?

វ៉ាក់សាំងមាន​ប្រសិទ្ធភាព​ក្នុង​ការ​ការពារ​ជំងឺ​កូវីដ​-១៩​ ​​​ដល់​ស្ត្រី​កំពុង​ពពោះ កំពុង​ព្យាយាម​យក​កូន ឬ​កំពុង​តែ​បំបៅ​ដោះ​កូនដូច​គ្នា​។ របាយការណ៍​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ថា ស្ត្រី​ដែល​កំពុង​​បំបៅ​ដោះ​កូន​​ អាច​ទទួល​បាន​​អង់ទីករ​នៅ​ក្នុង​ទឹក​ដោះ ដែល​មាន​សមត្ថភាព​ក្នុង​ការ​ការពារ​​អា​អូន​ឲ្យ​ជៀស​ផុត​ពី​វីរុស​មួយ​នេះ​។ យ៉ាង​ណា​មិញ យើង​​ត្រូវការ​ទិន្នន័យ​បន្ថែម​ទៀត ដើម្បី​កំណត់​ថា​តើ​​អង់ទីករ​ទាំង​នេះ​អាច​ការពារ​អា​អូន​បាន​នៅ​កម្រិត​ណា​៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ស្រីៗមានបញ្ហាសុខភាព ៧ មុខនេះ អាចពិបាកមានកូន

ចុចអាន៖ស្ត្រីពពោះមិនទាន់ចាក់វ៉ាក់សាំងកូវីដ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទី មុន

អភិបាលរាជធានី ស្នើបារាំងជួយកសាងស្ថានីយប្រតិកម្មទឹកកខ្វក់មួយកន្លែងទៀត

ចរាចរណ៍២១ នាទី មុន

សមត្ថកិច្ច​ស្រុក​ពួក ឃាត់ខ្លួន​ម្ចាស់​គោយន្ត​ដឹក​ថ្ម​១​គ្រឿង​ករណី​បើក​បុក​រោង​ជួសជុល​ម៉ូតូ​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់

ព័ត៌មានជាតិ៣២ នាទី មុន

អភិបាល​រាជធានី ស្នើសុំ​ឲ្យ​បារាំង​ជួយ​កសាង​ស្ថានីយ​ប្រតិកម្ម​ទឹក​កខ្វក់​មួយកន្លែង​ទៀត នៅ​ខាងជើង​ឆៀង​ខាងលិច​រាជធានី​ភ្នំពេញ

ព័ត៌មានជាតិ១ ម៉ោង មុន

ពាក់កណ្តាល​ខែឧសភា​នេះ ក្រុមការងារ​មន្ទីរ​សាធារណការ ខេត្តព្រះ​វិហារ ចុះ​បិទ​ស្ទីក​ឃ័​រ​ចំណាំង​ផ្លាត​លើ​គោយន្ត​កន្ត្រៃ​យ៍​បាន​ជាង៥០​គ្រឿង

សេដ្ឋកិច្ច១ ម៉ោង មុន

អឺរ៉ុបត្រៀមកញ្ចប់ហិរញ្ញប្បទានជាង ១៤០០ លានអឺរ៉ូ ស្តារសង្គម-សេដ្ឋកិច្ចកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម