សុខភាព
ស្ត្រីៗ ត្រូវដឹងពីប្រភេទអាហារ សម្រាប់ជំនួយដល់សុខភាពទ្វារមាស
សព្វថ្ងៃមានស្ត្រីជាច្រើនផ្ទុកបញ្ហារោគស្ត្រី ដោយសារតែពួកគាត់មិនសូវយល់ដឹងអំពីការថែទាំ ជាពិសេសអនាម័យការរស់នៅ និងការហូបចុក អ្វីដែលស្ត្រីតែងតែធ្វើខុសនោះគឺ ជ្រើសរើស ផលិតផលគ្មានស្តង់ដារ ហើយគ្មានគុណភាពមកប្រើប្រាស់លើតំបន់ពិសេសនោះ រួចនាំឲ្យគាត់មានបញ្ហារោគស្ត្រីធ្ងន់ធ្ងរលើសដើម អាចឈានដល់ថ្នាក់មិនអាចមានគត៌បានទៀត។ ខាងក្រោមនេះ ជាពពួកអាហារដែលអាចថែរក្សាសុខភាពទ្វារមាស ឲ្យរឹងមាំមានសុខភាពល្អ៖
១. ពពួកប្រូប៊ីយ៉ូទិច និងយ៉ាអ៊ួធម្មជាតិ

ក្រុមអាហារដែលមានប្រូប៊ីយ៉ូទិចពីធម្មជាតិ គឺពិតជាមានគុណប្រយោជន៍ក្នុងការថែរក្សាសុខភាពទ្វារមាសរបស់មិត្តនារី។ ចំណែកឯយ៉ាអ៊ួធម្មជាតិវិញ ក៏ប្រៀបបានជារនាំងការពារបញ្ហាឆ្លងរោគផ្សេងៗ ព្រមទាំងប្រយុទ្ធប្រឆាំងនឹងជំងឺមួយចំនួនផងដែរ។
២. ផ្លែប៊័រ
ជាមួយនឹងបិរមាណច្រើននៃប៉ូតាស្យូម និង វីតាមីនB6 ផ្លែប៊័រជាជំនួយដ៏ល្អក្នុងការផលិតទឹករំអិលធម្មជាតិសម្រាប់ការពារភាពស្ងួតនៅតំបន់ទ្វារមាស។
៣. ដំឡូងជ្វា
ដំឡូងជ្វាសម្បូរទៅដោយវីតាមីន និងសារធាតុចិញ្ចឹមជាច្រើនរួមមានវីតាមីនA C និង B សារធាតុសរសៃ ម៉ាញេស្យូម និងប៉ូតាស្យូមដែលជួយពង្រឹងសុខភាពទ្វារមាស ក៏ដូចជាបង្កើននូវសារធាតុប្រឆាំងអុកស៊ីតកម្ម។
៤. គ្រាប់ល្ពៅ និងគ្រាប់ធញ្ញជាតិ
ជាមួយនឹងវីតាមីនE និងសារធាតុស័ង្កសី ការទទួលទានគ្រាប់ល្ពៅ នឹងជួយឲ្យមិត្តនារីមានវដ្ដរដូវទៀងទាត់ និងមិនមានបញ្ហារំខាន ឬរមាស់នៅតំបន់ពិសេសរបស់ខ្លួន។ ម្យ៉ាងទៀត វាក៏បង្ការបញ្ហាស្ងួត និងអាការៈឈឺចាប់ពេលមករដូវផងដែរ។
៥. ខ្ទឹមស

ខ្ទឹមសមិនត្រឹមតែបង្ការបញ្ហាធ្លាក់ស រមាស់ និងក្លិនមិនល្អប៉ុណ្ណោះទេ វាក៏ជួយការពារទ្វារមាសពីការឆ្លងមេរោគ ជាពិសេសមេរោគផ្សិតទៀតផង។
៦. ផលិតផលសណ្តែក
សារធាតុដែលមាននៅក្នុងផលិតផលសណ្តែក ជំរុញដំណើរផលិតទឹករំអិលធម្មជាតិ និងការពារអាការៈឈឺចាប់ក្នុងពេលមករដូវ។
៧. បន្លែបៃតង

បរិមាណដ៏ច្រើននៃវីតាមីនA និងC នៅក្នុងបន្លែបៃតងជួយជំរុញដំណើរចលនាក្នុងឈាម បង្ការពីមេរោគឆ្លងនិងការពារបញ្ហាស្ងួតនៅតំបន់ទ្វារមាស។
ការហូបចុកល្អតែមួយមុខមិនគ្រប់គ្រាន់ទេ អ្នកក៏ត្រូវការលំហាត់ប្រាណ និងការរស់នៅស្អាតផងដែរទើបវាមានប្រសិទ្ធិភាពខ្ពស់។ សម្រាប់បងអូននារីៗណាដែលមានបញ្ហាធ្លាក់សរ យើងគប្បីប្រើខោទ្រនាប់ធ្វើពីកប្បាស ឬប្រើជាសំឡីប្រចាំថ្ងៃដើម្បីរក្សាអនាម័យតំបន់ពិសេសយើង៕
ប្រែសម្រួល៖ វារី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


