ព័ត៌មានជាតិ
អង្គការ AHF ប្រារព្ធទិវាសុខភាពពេលមករដូវ ខណៈស្រ្តីជួបបញ្ហាប្រឈម ក្នុងវិបត្តិកូវីដ-១៩
អង្គការមូលនិធិថែទាំសុខភាពអេដស៍កម្ពុជា (AHF) សហការជាមួយអង្គការខេមរា និងស្ថាប័នពាក់ព័ន្ធ បានប្រារព្ធទិវាសុខភាពពេលមករដូវ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ដែលផ្តល់សិទ្ធិអំណាចដល់ស្ត្រីទាំងអស់ដែលមករដូវ ដើម្បីចូលរួមយ៉ាងពេញលេញនៅក្នុងសង្គម និងរស់នៅក្នុងជីវិតដែលមានសុខភាពល្អ និងសម្រេចចិត្តដោយខ្លួនឯង ខណៈស្រ្តីលើពិភពលោកបាន និងកំពុងជួបបញ្ហាប្រឈមមួយចំនួន ក្នុងវិបត្តិកូវីដ-១៩។

ការប្រារព្ធទិវានេះ អង្គការ AHF បានរៀបចំយុទ្ធនាការមួយក្រោមប្រធានបទ “បញ្ឈប់ការរើសអើង” ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២។
លោកស្រី វេជ្ជបណ្ឌិត ហួយ ស៊ីខេង ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ទិវាសុខភាពពេលមករដូវ ត្រូវបានទទួលស្គាល់ទូទាំងពិភពលោក នៅថ្ងៃទី២៨ ខែឧសភា ហើយត្រូវបានបង្កើតឡើងជាលើកដំបូងដោយអ្នកតស៊ូមតិ នៅក្នុងឆ្នាំ២០១៤។

លោកស្រីបានលើកឡើងរបាយការណ៍មកបញ្ជាក់ថា ក្នុងចំណោមមនុស្សជាង ១,៨ ពាន់លាននាក់នៅទូទាំងពិភពលោក ដែលមករដូវ ៥០០ លាននាក់ មិនអាចទទួលបានទីកន្លែងសុវត្ថិភាព និងផលិតផលរក្សាអនាម័យ ដើម្បីគ្រប់គ្រងសុខភាពការមករដូវរបស់ពួកគេ។
លោកស្រីបានបន្តថា កង្វះខាត និងតម្លៃទីផ្សារខ្ពស់ដែលបង្កឡើងដោយជំងឺកូវីដ-១៩ ក៏បានធ្វើឱ្យការទិញផលិតផល អនាម័យកាន់តែលំបាកនៅទូទាំងពិភពលោក ដែលកង្វះខាតទាំងនេះបណ្តាលឱ្យមនុស្សដែលមករដូវមានការលំបាក រួមទាំងការខកខានមិនបានចូលរៀនរហូតដល់ ១៨ ថ្ងៃ ក្នុងឆ្នាំសិក្សារបស់ពួកគេ ការធ្លាក់ទឹកចិត្តដោយសារតែការមាក់ងាយ និងការរើសអើង និងហានិភ័យកាន់តែច្រើន ក្នុងការធ្លាក់ខ្លួនជាជនរងគ្រោះនៃការជួញដូរផ្លូវភេទ។

លោកស្រីបានបន្តទៀតថា នៅក្នុងទិវាសុខភាពពេលមករដូវឆ្នាំនេះ អង្គការ AHF នាំយកសំឡីអនាម័យ ៤ ០០០ ដុំ ចែកជូនដល់សិស្សាសាលានៅស្រុកបាទី និងកម្មការិនីរោចក្រ នៅខណ្ឌកំបូលរាជធានីភ្នំពេញ ដើម្បីចូលរួមលើកកម្ពស់សុខភាពរបស់ពួកគេកា់តែប្រសើរ។

គួរបញ្ជាក់ថា ប្រារព្ធទិវាសុខភាពពេលមករដូវនេះ មានធ្វើនៅលើបណ្តាញសង្គម ចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ ផ្សាយបន្តផ្ទាល់ និងសំណួរចម្លើយយករង្វាន់។ នៅថ្ងៃទី២០ ឧសភា ធ្វើនៅវិទ្យាល័យ ហ៊ុន សែន ១មិថុនា ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ។ នៅថ្ងៃទី២១ ឧសភា ធ្វើនៅទីតាំងរោងចក្រ Ocean Apparel Manufacturing Co.,Ltd រាជធានីភ្នំពេញ និងថ្ងៃទី២៨ ឧសភា ធ្វើនៅទីតាំងវិទ្យាល័យហ៊ុន សែន ពងទឹក ខេត្តស្វាយរៀង៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


