សុខភាព
បាក់តេរី វីរុស មេរោគផ្សិតខុសគ្នាយ៉ាងម៉េច? អាចបង្កជំងឺបែបណាខ្លះ?
បាក់តេរី វីរុស និងមេរោគផ្សិតគឺជាមេរោគ (មីក្រុប ឬអតិសុខុមប្រាណ) ដែលរស់នៅក្នុងទឹក ខ្យល់ និងដី ហើយមេរោគខ្លះផ្តល់អត្ថប្រយោជន៍ដល់យើង តែមេរោគខ្លះអាចបំផ្លាញសុខភាពយើង។ តើមេរោគទាំងនេះខុសគ្នា និងមានឥទ្ធិពលបែបណាចំពោះសុខភាពយើង?

១. បាក់តេរី
បាក់តេរីជាភាវៈឯកកោសិកា ហើយមានទំហំតូចល្អិត និងអាចមានស្ទើរតែគ្រប់ទីកន្លែងដូចជានៅលើតុ អេក្រង់កុំព្យូទ័ ស្បែក ឬនៅខាងក្នុងខ្លួនរបស់យើង។ បាក់តេរីមានពីរប្រភេទគឺ៖
- បាក់តេរីល្អ៖ ពោះវៀនយើងផ្ទុកបាក់តេរីប្រហែល ១០០ កោដដែលជួយបំបែកអាហារ និងភេសជ្ជៈដែលយើងញុំា ហើយជួយកម្ចាត់បាក់តេរីអាក្រក់។ ម្យ៉ាងទៀត ប្រូបាយអូទិកគឺជាបាក់តេរីល្អពីអាហារ ឬភេជ្ជៈដែលអាចជួយបង្កើនបាក់តេរីល្អក្នុងពោះវៀនយើង។
- បាក់តេរីអាក្រក់៖ ពេលឆ្លងចូលខ្លួនយើង បាក់តេរីអាក្រក់អាចបង្ករោគ និងអាចធ្វើឱ្យយើងឈឺដូចជា ក្រហមភ្នែក ឈឺបំពង់ក ឬរលាកបំពង់កជាដើម។
បាក់តេរីអាចបន្តពូជដោយខ្លួនឯង ហើយអាចរស់នៅលើផ្ទៃរបស់របរបានច្រើនថ្ងៃ ឬច្រើនសប្តាហ៍។ បាក់តេរីអាចចូលទៅក្នុងខ្លួនយើងតាមរយៈមាត់ ច្រមុះ ឬមុខរបួសជាដើម។
២. វីរុស
វីរុសគឺជាភ្នាក់ងារបង្ករោគដែលមានទំហំតូចជាងគេបំផុត និងមានហ្សែន។ វីរុសខុសពីមេរោគដទៃទៀត ដោយសារវីរុសមិនអាចបន្តពូជដោយខ្លួនឯងបានទេ។ វីរុសត្រូវការតោងកោសិការស់ ដើម្បីរស់រានមានជីវិត និងបន្តពូជ។
វីរុសអាចឆ្លងតាមរយៈផ្លូវដង្ហើម។ ឧទាហរណ៍ វីរុសបង្កជំងឺកូវីដ ១៩ ផ្តាសាយ និងគ្រុនផ្តាសាយជាដើម។ វីរុសក៏អាចឆ្លងតាមរយៈឈាមដែលមានផ្ទុកវីរុស ឬតាមរយៈការរួមភេទដែរ ឧទារណ៍ វីរុសបង្កជំងឺរលាកថ្លើមប្រភេទ C ឬវីរុសហីវ(HIV)។
ជាធម្មតាវីរុសអាចរស់នៅលើផ្ទៃខាងក្រៅរបស់ភាវៈមានជីវិតបានតែពីរបីម៉ោងប៉ុណ្ណោះ ទោះបីជាមានវីរុសខ្លះអាចរស់នៅបានយូរជាងនេះក៏ដោយ។
៣. មេរោគផ្សិត
មេដំបែ និងផ្សិតក៏ជាមេរោគផ្សិតដែរ។ មិនដូចបាក់តេរី និងវីរុសទេ មេរោគផ្សិតកើតឡើងពីកោសិកាមួយ ឬច្រើន។ មេរោគផ្សិតមួយចំនួនផ្តល់អត្ថប្រយោជន៍ដូចជា មេដំបែដែលយើងប្រើសម្រាប់ធ្វើនំបុ័ង ត្រប៉ែ ឬសម្រាប់បិតស្រាជាដើម។
មេរោគផ្សិតរស់ដោយបឺតយកសារធាតុចិញ្ចឹមពីសារពាង្គកាយផ្សេងទៀតដូចជា សំណល់រុក្ខជាតិដែលរលួយជាដើម។ យើងអាចឆ្លងមេរោគផ្សិតតាមរយៈផ្លូវដង្ហើម និងការបះពាល់ផ្ទាល់។ មេរោគផ្សិតលើស្បែកដូចជា ស្រែង និងទឹកស៊ីជើងរស់នៅលើ និងស៊ីស្រទាប់ស្បែកខាងលើរបស់យើង ដែលបណ្តាលឱ្យយើងមានការរមាស់ រលាក និងរបកស្បែក។

បាក់តេរី វីរុស និងមេរោគផ្សិតសុទ្ធតែអាចបណ្តាលឱ្យយើងឈឺ តែវីរុសឆ្លងលឿនជាងគេ ហើយមានឥទ្ធិពលខ្លាំងជាគេ ដែលមានន័យថា ពេលវីរុសឆ្លងចូលក្នុងខ្លួនយើង វីរុសអាចបង្កឱ្យយើងមានជំងឺធ្ងន់។ ដើម្បីការពារការឆ្លងមេរោគ យើងត្រូវអនុវត្តតាមវិធានការអនាម័យឲ្យបានខ្ជាប់ខ្ជួន៕
ចុចអាន៖ចេញរោគសញ្ញាទាំងនេះ អាចមកពីឆ្លងបាក់តេរី លើរាងកាយ
ចុចអាន៖សត្វល្អិតខាំគួរប្រយ័ត្ន អាចឆ្លង បាក់តេរីបង្កការរលាកលើស្បែក
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៦ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


