សុខភាព
ចេញរោគសញ្ញាទាំងនេះ អាចមកពីឆ្លងបាក់តេរី លើរាងកាយ
ជំងឺមួយចំនួនបង្កដោយការឆ្លងបាក់តេរីទៅក្នុងរាងកាយ ប៉ុន្តែរោគសញ្ញាគឺមានភាពខុសគ្នាទៅតាមកន្លែងដែលឆ្លងបាក់តេរី។ ហេតុនេះហើយអត្ថបទនេះ នឹងបង្ហាញពីរោគសញ្ញានៃការឆ្លងបាក់តេរីទៅតាមផ្នែកផ្សេងៗនៃរាងកាយ។

១. ការឆ្លងបាក់តេរីនៅក្រពះពោះវៀន
ទោះបីជាបាក់តេរីផ្សេងគ្នាតែងបង្ករោគសញ្ញាផ្សេងទៀត ប៉ុន្តែរោគសញ្ញាទូទៅរួមមានការឈឺចាប់នៅពោះ ចង្អោរ ក្អួត បាត់បង់ចំណង់អាហារ បន្ទោរបង់ញឹកញាប់ រាករូស រលាកពោះវៀនធំ និងគ្រុនក្ដៅ។
២. ការឆ្លងបាក់តេរីនៅប្រព័ន្ធផ្លូវដង្ហើមផ្នែកខាងលើ
ការឆ្លងបាក់តេរីនៅប្រព័ន្ធផ្លូវដង្ហើមផ្នែកខាងលើរួមមានច្រមុះ និងតំបន់ប្រហោងឆ្អឹងច្រមុះ(Sinus)។ នៅពេលតំបន់ប្រហោងឆ្អឹងច្រមុះឆ្លងបាក់តេរី ឬវីរុសអាចនឹងបង្កឲ្យមានការរលាកតំបន់នោះ និងមានរោគសញ្ញាដូចជាហៀរសម្បោរ ស្លេស្មនៅបំពង់កច្រើន ឈឺក្បាល ឈឺចាប់នៅមុខ ឈឺក ក្អក និងក្លិនមាត់មិនល្អ។
៣. ការឆ្លងបាក់តេរីនៅប្រព័ន្ធផ្លូវដង្ហើមផ្នែកខាងក្រោម
ប្រព័ន្ធផ្លូវដង្ហើមផ្នែកខាងក្រោមរួមមានបំពង់ខ្យល់ ទងសួត និងសួត។ ការឆ្លងបាក់តេរីដែលគេតែងជួបប្រទះគឺជំងឺរលាកសួតបង្កដោយបាក់តេរី។ រោគសញ្ញានៃជំងឺរលាកសួតរួមមានក្អកដែលអាចស្លេស្មពណ៌លឿង បៃតង ឬឈាម ដកដង្ហើមខ្លីៗ និងញាប់ៗ ឈឺចាប់នៅទ្រូង ពិបាកដកដង្ហើម គ្រុនក្ដៅ គ្រុនរងា អស់កម្លាំង ចង្អោរ និងក្អួត។
៤. ការឆ្លងបាក់តេរីនៅត្រចៀក
ការឆ្លងមេរោគនៅត្រចៀកអាចកើតមាននៅត្រចៀកផ្នែកខាងក្នុង កណ្ដាល និងខាងក្រៅ។ រោគសញ្ញានៃការឆ្លងមេរោគនៅត្រចៀកមានការឈឺចាប់ និងណែនផ្នែកខាងក្នុងនៃត្រចៀក មានទឹកចេញពីត្រចៀក រមាស់ រលាកនៅជុំវិញត្រចៀក បាត់បង់ការឭខ្លះ គ្រុនក្ដៅ និងអស់កម្លាំង។
៥. ការឆ្លងបាក់តេរីនៅបំពង់ក
ពួកបាក់តេរី Streptococcus អាចបង្កឲ្យមានការឆ្លងមេរោគនៅបំពង់កដែលគេហៅថា Strep Throat និងបង្ករោគសញ្ញាដូចជាឈឺក ឈឺចាប់ពេលលេបអាហារ ហើមកូនកណ្ដុរ (lymph nodes) និងគ្រុនក្ដៅ។
៥. ការឆ្លងបាក់តេរីនៅទ្វារមាស
ការឆ្លងបាក់តេរីនៅទ្វារមាសតែងកើតមានលើស្ត្រីអាយុពី១៥-៤៤ឆ្នាំ។ រោគសញ្ញានៃការឆ្លងបាក់តេរីនៅទ្វារមាសរួមមានធ្លាក់ស ឈឺចាប់ រមាស់ ក្រហាយនៅផ្នែកខាងក្នុងនៃទ្វារមាស និងក្រហាយពេលនោម។
៦. ការឆ្លងបាក់តេរីនៅស្បែក
ការឆ្លងមេរោគនៅស្បែកភាគច្រើនបង្កដោយបាក់តេរីចូលទៅក្នុងរាងកាយតាមរយៈការរលាត់ស្បែក។ ការឆ្លងមេរោគនៅស្បែកដែលគេតែងជួបប្រទះគឺ cellulitis និងimpetigo។ Cellulitis គឺការឆ្លងមេរោគស្បែកដែលបាក់តេរីឆ្លងទៅក្នុងស្រទាប់ក្នុងរបស់ស្បែក និងតែងកើតមានលើដៃ។ រោគសញ្ញារួមមានហើម ឈឺចាប់ មានពងបែក របួសក្រជាសះស្បើយ គ្រុនក្ដៅ គ្រុនរងា និងហើមកូនកណ្ដុរ។ ចំណែកឯ Impetigo ជាការឆ្លងបាក់តេរីនៅលើស្បែកដែលតែងកើតលើមុខ ដៃ និងផ្នែកផ្សេងៗនៃរាងកាយ។ Impetigo អាចបង្កឲ្យការរមាស់ និងឈឺដែលបង្កឲ្យទឹកថ្លាៗហៀរចេញមក និងមានរោគសញ្ញាផ្សេងទៀតដូចជាហើមកូនកណ្តុរ គ្រុនក្ដៅ និងអស់កម្លាំង។
៧. ការឆ្លងបាក់តេរីក្នុងឈាម
ការឆ្លងបាក់តេរីដែលធ្ងន់ធ្ងរ ឬមិនបានទទួលការព្យាបាលអាចបង្កឲ្យប្រព័ន្ធភាពស៊ាំមានការឆ្លើយតបខ្លាំងដែលគេហៅថា Sepsis (ករណីមានបាក់តេរីនៅក្នុងឈាម) ។ នេះអាចបណ្ដាលមកខូចខាតជាលិកា សរីរាង្គចុះខ្សោយ និងអាចស្លាប់ទៀត។ រោគសញ្ញានេះករណីនេះមានគ្រុនក្ដៅ ឬគ្រុនរងា ចង្វាក់បេះដូងកើនឡើង ពិបាកដង្ហើម មានការឈឺចាប់ខ្លាំង និងរវើរវាយ៕
ចុចអាន៖តិចនិកទាំង៥ ជួយថែទាំប្លោកនោម ឲ្យមានសុខភាពល្អ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


