សុខភាព
ក្អកមានឈាម បណ្ដាលមកពីមូលហេតុអ្វីខ្លះ?
ពេលយើងក្អកហើយឃើញមានធ្លាក់ឈាមមកជាមួយ ច្បាស់ជាមានអារម្មណ៍ថា ភ័យខ្លាំងជាមិនខាន។ ការក្អកឈាមជារោគសញ្ញាមួយ អាចបញ្ជាក់ពីហានិភ័យសុខភាព រហូតអាចប៉ះពាល់ដល់អាយុជីវិត បើព្យាបាលមិនទាន់ពេលវេលា។
មន្ទីរពេទ្យកាល់ម៉ែតបានផ្សព្វផ្សាយឲ្យដឹងថា ជាទូទៅមូលហេតុនៃការក្អកឈាមបង្កឡើងដោយការឆ្លងរោគផ្សេងៗជាច្រើនដូចជា៖

ទី១- ជំងឺរបេង៖ ភាគច្រើនអ្នកជំងឺស្រកគីឡូ ក្តៅខ្លួនរ៉ាំរ៉ៃ។
ទី២- ជំងឺរីកទងសួត៖ ច្រើនកើតលើអ្នកជំងឺដែលមានប្រវត្តិកើតជំងឺរបេងពីមុន ហើយស្តែងចេញជារោគសញ្ញាក្អករ៉ាំរ៉ៃ និងមានកំហាកជាប្រចាំ។
ទី៣- ជំងឺរលាកទងសួត ឬ រលាកសួត៖ រោគសញ្ញាស្ដែងចេញជាក្អកហត់ និងក្តៅខ្លួន។
ទី៤- ជំងឺមហារីកសួត៖ ច្រើនកើតលើអ្នកជក់បារី ដែលមានវ័យចំណាស់លើសពីអាយុ ៤០ឆ្នាំ។
ទី៥- ជំងឺបេះដូងត្បៀតប្រើសមីត្រាល់៖ អ្នកជំងឺជាទូទៅមានប្រវត្តិជំងឺបេះដូង និងមានរោគសញ្ញាឆាប់ហត់។
ទី៦- ជំងឺស្ទះសរសៃឈាមក្នុងសួត៖ ដែលមានរោគសញ្ញាហត់ចុកទ្រូងដែលច្រើនកើតចំពោះអ្នកដែលមានកត្តាប្រឈមដូចជាសម្រាកពេទ្យយូរ ពុំសូវធ្វើចលនា ជំងឺមហារីក មានប្រវត្តិវះកាត់ថ្មីៗ ទើបសម្រាលកូន ឬការប្រើប្រាស់ថ្នាំពន្យារកំណើតជាដើម។ ជួនកាល ការក្អកឈាមនេះ គ្រាន់តែជាសរសៃរឈាមក្អកដោយមកជាមួយនឹងស្លេស្មតែប៉ុណ្ណោះ។
ប្រសិនបើការក្អកឈាមបង្កឡើងដោយជំងឺខាងលើទាំងអស់នេះ ឬករណីផ្សេងៗណាមួយ តើត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យភ្លាមៗឬយ៉់ាងណា? ក្នុងការផ្សព្វផ្សាយរបស់មន្ទីរពេទ្យ កាល់ម៉ែតក៏បានឲ្យដឹងទៀតថា បើសិនជាមានករណីក្អកឈាម គឺត្រូវប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញជាបន្ទាន់ ដើម្បីការធ្វើរោគវិនិច្ឆ័យពិនិត្យឲ្យបានត្រឹមត្រូវ ទោះបីវាជាសរសៃរឈាមក្អកដោយមកជាមួយស្លេស្មក៏ដោយ ព្រោះវាអាចជាសញ្ញាអាសន្នមួយបញ្ចាក់ពីគ្រោះថ្នាក់ចំពោះសុខភាពនឹងមកដល់៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ អាការក្អកមានស្លេស្ម និងក្អកស្ងួត ខុសគ្នាម៉េចខ្លះ?
ចុចអាន៖ អ្នកជំងឺកូវីដទាំងក្មេងទាំងចាស់ដែលឧស្សាហ៍ក្អក ប្រើវិធីមួយនេះ ផ្ដល់ប្រសិទ្ធភាពពិតៗ

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ