ព័ត៌មានជាតិ
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
អ្នកនាំពាក្យកងទ័ពជើងគោក លោកឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា បានឱ្យដឹងថាករណីទាហានខ្មែរម្នាក់ស្លាប់ក្នុងហេតុការណ៍ប៉ះទង្គិចគ្នាជាមួយថៃនៅតំបន់មុំបី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ថ្នាក់ដឹកនាំកងទ័ពកម្ពជាកំពុងមានវិធានការផ្លូវទូតដោះស្រាយហើយ ខណៈមូលហេតុនៃការប៉ះទង្គិចនេះនៅមិនទាន់អាចបញ្ជាក់បានទេ។

លោក ម៉ៅ ផល្លា បានប្រាប់មកកម្ពុជាថ្មីនៅល្ងាចថ្ងៃទី២៨ ខែឧសភានេះថា៖ «រឿងនេះគឺមានទំនាក់ទំនងទូត ដល់ថ្នាក់ជាតិហើយ»។
ទាហានដែលបានពលីក្នុងហេតុការណ៍ប៉ះទង្គិចនេះឈ្មោះ សួន រោន មានតួនាទីជាព្រិន្ទបាលឯក មានទីលំនៅរស់នៅឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិបញ្ជាក់ថាករណីប៉ះទង្គិចគ្នារវាងទ័ពខ្មែរ និងថៃ ព្រឹកនេះកើតឡើងដោយសារកងទ័ពថៃធ្វើការបាញ់ប្រហារមកមុនលើលេណដ្ឋាន ដែលទីតាំងឈរជើងរបស់កម្ពុជា។

ក្នុងសេចក្ដីប្រកាសបានសរសេរថា៖ «ការប៉ះទង្គិចនេះមិនមែនជាជម្រើសដែលកម្ពុជាចង់បាននោះទេ ហើយយើងនឹងបន្តពិភាក្សាជាមួយក្រសួងការពារជាតិថៃដើម្បីរកដំណោះស្រាយរួមក្នុងការធ្វើឱ្យស្ថានភាពវិលត្រឡប់ទៅដូចដើមវិញឱ្យបានឆាប់»។
បើតាមក្រសួងការពារជាតិកម្ពុជាប្រកាន់ខ្ជាប់នូវមធ្យោបាយការទូត និងដោះស្រាយដោយសន្ដិវិធី តែក្នុងនោះក៏ប្ដេជ្ញាការពារបូរណភាពទឹកដីឱ្យបានទោះក្នុងតម្លៃណាក៏ដោយ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


