Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមន្ត្រី​ការពារជាតិអាមេរិក អវត្តមានលើក​ដំបូង ពីកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិជួយអ៊ុយក្រែន​

បានផុស

នៅ

កិច្ចប្រជុំ​​ក្រុម​​ទំនាក់ទំនង​​​​​កា​រពារជាតិ​អ៊ុយក្រែន (Ukraine Defense Contact Group) ​លើក​ទី​២៨​ដែលប្រារព្ធ​ធ្វើ​ឡើង​នៅ​​ទីស្នាក់​កណ្តាល​របស់​អង្គការ​ណា​តូ​នៅ​ទីក្រុង​ ប្រ៊ុចសែល (Brussels) ប្រទេសបែលហ្ស៊ិក នៅថ្ងៃពុធ ត្រូវ​នឹង​យប់ថ្ងៃពុធ​ម៉ោងនៅ​ប្រទេសកម្ពុជា ដោយ​គ្មាន​វត្តមាន​​រដ្ឋមន្ត្រី​​ការពារជាតិ​សហរដ្ឋអាមេរិក​ លោក Pete Hegset ជាលើក​ដំបូង​​។

​​រដ្ឋមន្ត្រី​​ការពារជាតិ​សហរដ្ឋអាមេរិក​ លោក Pete Hegset ​កំពុង​ធ្វើកាយវិការ​ ពេលនិយាយនៅសេតវិមាន។ WH
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Politico ​ដែល​មាន​មូលដ្ឋាន​នៅសហរដ្ឋអាមេរិក បាន​ឲ្យ​ដឹងថា រដ្ឋមន្ត្រីការពារជាតិចំនួន៥០​ប្រទេស​គ្រោង​ចូល​រួម​​​កិច្ច​ប្រជុំ​នេះ​ នៅទីស្នាក់ការកណ្តាលរបស់អង្គការណាតូក្នុងទីក្រុងប្រ៊ុចសែល ដែលមានសារៈសំខាន់ក្នុងការសម្របសម្រួលជំនួយយោធាសម្រាប់អ៊ុយក្រែន។

​ក្នុងរយៈពេល​ជាង​​៣ឆ្នាំ ចាប់តាំងពីសង្គ្រាម​​​ផ្ទុះ​ឡើង​នៅ​ប្រទេសអ៊ុយក្រែន ដោយសារ​ការស​ម្រេច​ចិត្ត​របស់​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន​ ក្នុង​ការ​បញ្ជូន​ទ័ព​លុក​លុយអ៊៊ុយក្រែន ប្រទេសជាច្រើន​ ជាពិសេស​សហរដ្ឋអាមេរិក សមាជិក​អង្គការ​ណាតូ សមាជិក​​នៃ​ប្រទេស​ឧស្សាហកម្ម​​រីកលួតលាស់ហៅកាត់ថា G7 ​និង​បណ្តា​ប្រទេសជាច្រើនទៀត​ តែង​តែ​​បើក​កិច្ច​ប្រជុំ​ជាញឹក​ញាប់ដើម្បី​​​កៀរគ​ជំនួយ​​​​ការពារជាតិដល់​ប្រទេសអ៊ុយ ដើម្បី​អាច​មានលទ្ធភាព​ក្នុងការ​​ប្រយុទ្ធ​ការ​ពារខ្លួន​ទប់ទល់​នឹង​រុស្ស៊ី។

​ជំហរ​របស់​សហរដ្ឋអាមេរិក បាន​ប្រែប្រួល​ខ្លាំង​ក្នុង​​​សង្គ្រាម​នៅ​អ៊ុយក្រែន​ពី​ការគាំទ្រ​ឈានមុខ​ក្នុងរដ្ឋបាល​របស់​អតីត​ប្រធានាធិបតី ចូ បៃ​ដិន ទៅ​ជា​​ប្រទេស​​មាន​ជំហរ​មិន​ជាក់​លាក់​ក្នុងរដ្ឋបាល​ដឹកនាំ​ដែលលោក ដូណាល់ ត្រាំ ដែល​បរាជ័យ​ក្នុងការ​បញ្ចប់សង្គ្រាម​​​រុស្ស៊ី​និង​អ៊ុយក្រែន​ត្រឹមរយៈពេល​តែ១ថ្ងៃពេលលោក​ឈ្នះឆ្នោត ដូច​ដែលខ្លួន​បាន​សន្យា​ក្តែងៗ ប៉ុន្តែ​ពេលវេលា​បានអូសបន្លាយ​ដល់​ជាង​​​​៤ខែ ដោយ​គ្មានសញ្ញា​បញ្ចប់​នៅឡើយ។

តាមសេចក្តី​រាយការណ៍របស់ Politico រដ្ឋបាល របស់​​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ បានឃ្លាតឆ្ងាយពីក្រុម​​​ផ្តួច​ផ្តើម​ជួយ​អ៊៊ុយក្រែន ដោយប្រគល់ការដឹកនាំទៅឱ្យចក្រភពអង់គ្លេស និងអាល្លឺម៉ង់ វិញ​។

កិច្ចប្រជុំជាទៀងទាត់របស់រដ្ឋមន្ត្រីការពារជាតិណាតូ និងអ្នកផ្សេងទៀតបានសម្របសម្រួលការផ្តល់មូលនិធិសម្រាប់សង្គ្រាមអ៊ុយក្រែន ហើយបានលេចចេញជាធាតុផ្សំដ៏សំខាន់សម្រាប់ជំនួយរបស់លោកខាងលិចសម្រាប់ទីក្រុង​កៀវ ខណៈដែលខ្លួនបានប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ី។

ការអវត្តមានរបស់លោក Hegseth ហាក់ដូចជាបង្ហាញសញ្ញា​អន់ថយ​បន្ថែមទៀតនៃទំនាក់ទំនងរបស់រដ្ឋបាល ត្រាំ​ ជាមួយអឺរ៉ុប និងអ៊ុយក្រែន។

កិច្ច​ប្រជុំ​រដ្ឋមន្ត្រីការ​ពារជាតិ UDCG គឺធ្វើ​ឡើង​មុន​១ថ្ងៃ​នៃ​​កិច្ច​ប្រជុំ​របស់​រដ្ឋមន្ត្រីការពារជាតិ​អង្គការ​ណាតូ ដែល​នឹង​ធ្វើ​ឡើង​នៅទីក្រុងប្រ៊ុចសែល​នោះដែរ​នៅថ្ងៃព្រហស្បតិ៍។

លេខាធិការសារព័ត៌មាន​នៃ​​ក្រសួងការពារជាតិ​អាមេរិក លោក Kingsley Wilson បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «កាលវិភាគធ្វើដំណើររបស់ រដ្ឋមន្ត្រី​កា​រពារជាតិ Hegseth បានរារាំងការចូលរួមនៅក្នុងកិច្ចប្រជុំ នៅថ្ងៃស្អែក។ សហរដ្ឋអាមេរិកផ្តោតទៅលើការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនឱ្យបានលឿនតាមដែលអាចធ្វើទៅបាន លើលក្ខខណ្ឌដែលបង្កើតសន្តិភាពយូរអង្វែង»​។

ចក្រភពអង់គ្លេស និងអាល្លឺម៉ង់បានចូលកាន់តំណែងជាអ្នកដឹកនាំក្រុមនៅក្នុងខែកុម្ភៈ បន្ទាប់ពីលោក Hegseth បាននិយាយថា សហរដ្ឋអាមេរិកនឹងលែងដើរតួក្នុងកិច្ចប្រជុំប្រចាំខែដែលបង្កើតឡើងដោយរដ្ឋមន្ត្រីការពារជាតិនៅពេលនោះ លោក Lloyd Austin ក្នុងខែមេសា ឆ្នាំ ២០២២ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីពេញទំហឹងលើអ៊ុយក្រែន៕​

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣៨ វិនាទី មុន

រដ្ឋមន្ត្រី​ការពារជាតិអាមេរិក អវត្តមានលើក​ដំបូង ពីកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិជួយអ៊ុយក្រែន​

ព័ត៌មានជាតិ៤៦ នាទីutes មុន

អភិបាលរាជធានីអមដំណើរ សម្តេចមហាមន្ត្រីចុះពិនិត្យទីតាំងពហុកីឡាដ្ឋាន មរតជាតិតេជោ ដើម្បីត្រៀមព្រះរាជពិធីព្រឹកស្អែក

សេចក្ដីជូនដំណឹង១ ម៉ោង មុន

Thaifex-Anuga Asia ២០២៥ ស្រូបទាញក្រុមហ៊ុនតាំងពិព័រណ៌អន្តរជាតិ និងពាណិជ្ជករជុំវិញពិភពលោក រុញច្រានកិច្ចព្រមព្រៀងអាជីវកម្មអន្តរជាតិយ៉ាងសកម្ម

ព័ត៌មានជាតិ១ ម៉ោង មុន

លោក​ឧបនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ានី អញ្ជើញ​សម្ពោធដាក់​ឱ្យប្រើប្រាស់​ សាលាពុទ្ធិកបឋមសិក្សា សាលាទទួលភ្ញៀវខ្លោងទ្វារ និង សមិទ្ធផលនានា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ ហៅការ​​ប្រើ​ម៉ាស៊ីន​ចុះ​ហត្ថលេខា​របស់​ លោក ចូ បៃដិន ជារឿងអាស្រូវនយោបាយ​​ប្រវត្តិសាស្រ្ត​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កូរ៉េ​ខាង​ជើង លែង​យក​តង់​បាំង​នាវា​ចម្បាំងដែលលិច ក្រោយ​ស្រង់​ចេញពី​ទឹក​បាន​ពាក់កណ្ដាល​មក​វិញ

ព័ត៌មានជាតិ១២ ម៉ោង មុន

ការឆ្លើយតបរបស់កម្ពុជាចំពោះឧប្បត្តិហេតុព្រំដែនថៃ៖ យុគសម័យថ្មីនៃភាពជាអ្នកដឹកនាំរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អ៊ុយក្រែន ទទួលស្គាល់ថា ខ្លួនជាអ្នកបំផ្ទុះស្ពាន គ្រីមៀ

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាលខណ្ឌ៧មករា ចុះ​ណែនាំ​បណ្ដា​ទីតាំង​យានដ្ឋាន កុំ​ឱ្យ​លក់​បំពង់​សុីម៉ាំង​ឮខ្លាំង រំខាន​ដល់​ពលរដ្ឋ

សន្តិសុខសង្គម៥ ម៉ោង មុន

ចាប់ខ្លួនជនដៃដល់ជាកូនបង្កើតក្រោយកាប់សម្លាប់​ឪពុកខ្លួនឯងដោយសារខឹងមិនឲ្យប្រើ​គោយន្ដ

Sokha Hotels

ព័ត៌មានពេញនិយម