ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ទទួលស្គាល់ថា ខ្លួនជាអ្នកបំផ្ទុះស្ពាន គ្រីមៀ
អ៊ុយក្រែន បានទទួលស្គាល់ថា ការផ្ទុះស្ពានគ្រីមៀ កាលពីថ្ងៃអង្គារ គឺជាស្នាដៃរបស់ខ្លួន ប៉ុន្តែភាគីរុស្ស៊ីឯណោះ មិនទាន់ចេញមុខនិយាយអ្វីទេ។

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃពុធទី៤ខែមិថុនាឆ្នាំ២០២៥ ការទទួលស្គាល់នេះគឺចេញពី សេវាសន្តិសុខអ៊ុយក្រែន (SBU) ដែលនិយាយថា ខ្លួនបានបង្កៃគ្រាប់បែកមានកម្លាំងផ្ទុះស្មើ TNT ១ ១០០គីឡូក្រាម បង្កការខូចខាតស្ពានយ៉ាងដំណំ។
ទោះបីជាយ៉ាងណាក៏ដោយ មិនមានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់និងរបួសទេក្នុងការបំផ្ទុះនោះ ប៉ុន្តែរុស្ស៊ី បានបិទស្ពាននេះភ្លាមៗក្រោយការវាយប្រហារ។

ការវាយប្រហារនេះកើតឡើងត្រឹម៤៨ម៉ោងប៉ុណ្ណោះ បន្ទាប់ពីអ៊ុយក្រែន បើកប្រតិបត្តិការ «សំណាញ់ពីងពាង» វាយប្រហារលើមូលដ្ឋានទ័ពរុស្ស៊ីក្នុងតំបន់ជាច្រើន កម្ទេចយន្តហោះចម្បាំងអស់ជាង៤០គ្រឿង។
សូមជម្រាបថា ស្ពានគ្រីមៀឬគេស្គាល់ថាជា «ស្ពាន Kerch» ត្រូវបានសាងសង់ឡើងដោយប្រទេសរុស្ស៊ី បន្ទាប់ពីការលុកលុយនិងកាត់បញ្ចូលឧបទ្វីបគ្រីមៀជាឧបសម្ព័ន្ធ ក្នុងឆ្នាំ២០១៤។ នៅអ៊ុយក្រែន ស្ពាននេះគឺជានិមិត្តសញ្ញានៃភាពស្អប់ខ្ពើមចំពោះការកាន់កាប់របស់រុស្ស៊ី។
យ៉ាងណាទីក្រុងមូស្គូតែងការពារស្ពាននេះយ៉ាងប្រុងប្រយ័ត្នជាទីបំផុត ដូច្នេះហើយទើបវាបានក្លាយទៅជារឿងមិនធម្មតា នៅពេលមានការវាយប្រហារណាមួយកើតឡើងនៅទីនោះ មិនថាដោយដ្រូនក្រោមទឹកឬគ្រាប់បែកនោះទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អង់គ្លេសប្រកាសដោយចំហ បើកដៃឲ្យអ៊ុយក្រែន ប្រើអាវុធខ្លួន បាញ់ប្រហារឧបទ្វីប គ្រីមៀ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


