សន្តិសុខសង្គម
នគរបាលខណ្ឌ៧មករា ចុះណែនាំបណ្ដាទីតាំងយានដ្ឋាន កុំឱ្យលក់បំពង់សុីម៉ាំងឮខ្លាំង រំខានដល់ពលរដ្ឋ
ភ្នំពេញ ៖ នគរបាលខណ្ឌ៧មករា ចុះត្រួតពិនិត្យ និងណែនាំដល់បណ្ដាយានដ្ឋាន និង តាមតំបន់តុបតែងកែច្នៃម៉ូតូ ពាក់ព័ន្ធការលក់បំពង់សុីម៉ាំងប្រែន ដែលអាចបង្កសម្លេងរំខានដល់ប្រជាពលរដ្ឋ។

ការចុះណែនាំនេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ នៅតាមយានដ្ឋានចំនួន០៤ទីតាំង នៅក្រោយវត្តព្រះពុទ្ធ យាមបណ្តោយផ្លូវលេខ ៣៣៦ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

លោកវរសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា បានឱ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជា ឧត្តសេនីយ៍ឯក ជួន ណារិន្ទ ស្នងការរាជធានីភ្នំពេញ បានឱ្យកម្លាំងនគរបាលទូទាំង១៤ខណ្ឌ បន្តការយកចិត្តទុកដាក់ឱ្យបានខ្ពស់ ក្នុងការចុះណែនាំ ក៏ដូចជាត្រួតពិនិត្យតាមយានដ្ឋាន និងតាមតំបន់លេងតុបតែងម៉ូតូ អំពីបញ្ហា សុីម៉ាំងប្រែន ដែលបង្កការប៉ះពាល់ដល់ ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោក បានបន្តថា ក្នុងនោះ កម្លាំងចុះដល់ទីតាំងបងប្អូនអាជីវករប្រកបមុខរបរជួសជុល និងលក់ដូរស៊ីម៉ាំងគ្រប់ប្រភេទឱ្យពួកគាត់ បញ្ឈប់សកម្មភាពការកែច្នៃសុីម៉ាំងខុសលក្ខណៈបច្ចេកទេស បញ្ចេញសំឡេងឮខ្លាំងរំខានដល់អ្នកដទៃ។ ជាមួយគ្នានោះ កម្លាំងល្បាតសហប៉ុស្តិ៍ ក៏ទើបតែឃាត់បានម៉ូតូមួយគ្រឿងម៉ាក ADV ពណ៌ខ្មៅ ដោយឱ្យ ម្ចាស់ដោះស៊ីម៉ាំងកែច្នៃ ហើយបំពាក់ ស៊ីម៉ាំងស៊ីនឡើងវិញ និងធ្វើកិច្ចសន្យាអប់រំប្រគល់ជូនម្ចាស់ដើមវិញ៕
អត្ថបទ ៖ រដ្ឋា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


