សន្តិសុខសង្គម
សមត្ថកិច្ចឃាត់រថយន្តដឹកពងមាន់ ១មុឺន៥ពាន់គ្រាប់ នាំចូលពីវៀតណាមខុសច្បាប់
ភ្នំពេញ ៖ សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង ក្រោយរកឃើញ ស៊ុតមាន់៥០ដុំ ស្មើ១៥០០០គ្រាប់ ដោយគ្មានលិខិតអនុញ្ញាត ។
ប្រតិបត្តិការណ៍បង្រ្កាបនេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង០៦និង០៥នាទីយប់ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ តាមបណ្តោយផ្លូវលំ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីកម្លាំងបង្ក្រាបបទល្មើសចលនាសត្វ បានឱ្យដឹងថា កម្លាំងសម្ងាត់បានរាយការណ៍ មកឱ្យជួយស្ទាក់ រថយន្ត ០១គ្រឿង ម៉ាកSSANGYONG ISTANA ដឹកស៊ុតមាន់ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ ចូលទៅកាន់ រាជធានីភ្នំពេញហើយ ។

ភ្លាមៗ កម្លាំងបានដាក់ពង្រាយកម្លាំង រហូតមកដល់វេលាម៉ោងកើតហេតុ បានប្រទះឃើញ រថយន្តដែលដឹកស៊ុតមាន់ខាងលើ បើកតាមបណ្តោយផ្លូវលំ ក្នុងសង្កាត់ព្រែកឯង ខណៈនោះ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ បានដេញស្ទាក់ នឹងឃាត់បាននៅនឹងកន្លែងតែម្តង។ ដោយបានត្រួតពិនិត្យរកឃើញស៊ុតមាន់ ចំនួន ៥០ដុំ ស្មើនឹង១៥០០០គ្រាប់ ។

ប្រភពបន្តថា កម្លាំងជំនាញបានសាកសួរម្ចាស់ដឹកស៊ុតមាន់ថា គាត់បានបើកចេញពីប្រទេសវៀតណាម តាមច្រករបៀង ស្រុកព្រះស្ដេច ខេត្តព្រៃវែង ឆ្ពោះមកលក់ចែកចាយ នៅរាជធានីភ្នំពេញ។
បច្ចុប្បន្ន កម្លាំងជំនាញបានយកវត្ថុតាង ទៅរក្សាទុក នៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕
អត្ថបទ ៖ រដ្ឋា

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


