សុខភាព
អាមេរិករកឃើញករណីជំងឺកម្រទី១ ខណៈជំងឺនេះកំពុងរាលដាលនៅអឺរ៉ុប
មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ និងមន្ទីរសុខាភិបាលទីក្រុង Massachusetts របស់សហរដ្ឋអាមេរិកបានបញ្ជាក់កាលពីថ្ងៃពុធម្សិលមិញថា បុរសម្នាក់នៅទី Massachusetts ត្រូវបានរកឃើញមានរោគសញ្ញាជំងឺអុតស្វា (Monkeypox) បន្ទាប់ពីធ្វើដំណើរទៅប្រទេសកាណាដា។
ខណៈពេលទីភ្នាក់ងារកំពុងធ្វើការជាមួយអ្នកព្យាបាលអ្នកជំងឺ និងជាមួយក្រុមប្រឹក្សាសុខភាពមូលដ្ឋានដើម្បីស្វែងរកនរណាផ្សេងទៀតដែលពាក់ព័ន្ធជាមួយ ពួកគេបានទទូចថា ករណីរបស់បុរសនោះមិនបង្កគ្រោះថ្នាក់ដល់សាធារណៈទេ ហើយអ្នកជំងឺត្រូវបានយកទៅព្យាបាលនៅមន្ទីរពេទ្យ និងមានស្ថានភាពល្អ។

ករណីគឺជាលើកដំបូងដែលរកឃើញនៅអាមេរិកក្នុងឆ្នាំនេះ និងកើតមានឡើងចំពេលដែលប្រកាសអាសន្នរបស់អាជ្ញាធរប្រទេសអេស្ប៉ាញអំពីការផ្ទុះវីរុសនេះក្នុងចំណោមមនុស្ស២៣នាក់នៅទីក្រុង Madrid។
នៅពេលធម្មតាវាឆ្លងតាមផ្លូវដង្ហើម អ្នកនាំពាក្យម្នាក់នៅមន្ទីរសុខាភិបាលទីក្រុង Madrid បានឲ្យដឹងថា ការផ្ទុះនៅមូលដ្ឋានដោយសារតែការទំនាក់ទំនងសារធាតុរាវ ដោយកត់សំគាល់ថា ៨នាក់ក្នុងចំណោមករណីសង្ស័យទាំង២៣នាក់គឺរកឃើញនៅក្នុងបុរសភេទទី៣។
ករណីសង្ស័យប្រហែលជា២០នាក់នៃជំងឺអុតស្វាក៏ត្រូវបានរកឃើញក្នុងចំណោមបុរសវ័យក្មេងនៅប្រទេសព័រទុយហ្គាល់នៅទីក្រុង Lisbon ក្នុងសប្តាហ៍នេះ ហើយករណីសង្ស័យមួយចំនួនត្រូវបានបញ្ជាក់នៅចក្រភពអង់គ្លេស។ ក្នុងចំណោមការបញ្ជាក់នៅអង់គ្លេសចំនួន៧ករណីកាលពីថ្ងៃចន្ទ មាន៤ករណីថ្មីបំផុតគឺជាបុរសស្រឡាញ់ភេទដូចគ្នា ឬបុរសភេទទី៣ និងមានមួយករណីពាក់ព័ន្ធនឹងមនុស្សម្នាក់ដែលទើបតែទៅប្រទេសនីហ្សេរីយ៉ាដែលប្រហែលជាឆ្លងនៅទីនោះ។
ជំងឺអុតស្វាមានលក្ខណៈស្រដៀងគ្នាទៅនឹងជំងឺអុតស្វាយ ដែលជាមេរោគដ៏សាហាវកាលពីឆ្នាំ១៩៨០ ហើយជំងឺអុតស្វា (chickenpox) ភាគច្រើនកើតលើកុមារ។ ជំងឺអុតស្វាមានពីរទម្រង់ ដែលជាអាហ្វ្រិកខាងលិច និងអាហ្វ្រិកកណ្តាល។ ករណីពីរនៃជំងឺអុតស្វាត្រូវបានរកឃើញនៅអាមេរិកកាលពីឆ្នាំមុន។
វីរុសនេះមិនងាយឆ្លងនោះទេ ដោយសារវាឆ្លងតាមរយៈវត្ថុរាវក្នុងរាងកាយ និងដំបៅ សំលៀកបំពាក់មានមេរោគ ឬការប៉ះមុខគ្នាយូរដែលនាំឲ្យកើតមានដំណក់ទឹកក្នុងផ្លូវដង្ហើម៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


