សុខភាព
ស្ពៃតឿសម្បូរលើទីផ្សារ មានប្រយោជន៍ច្រើនចំពោះសុខភាព
ស្ពៃជើងទា ឬ ភាសារស្រួលស្ដាប់ថា ស្ពៃតឿ ជាប្រភេទបន្លែបៃតងដែលមានការពេញនិយមខ្លាំងនិងមានលក់ច្រើននៅលើទីផ្សារ។ ទាំងរសជាតិ និងគុណប្រយោជន៍ចំពោះសុខភាពច្រើន ថែមទាំងមានតម្លៃក៏ធូរថ្លៃ ហើយអាចច្នៃចេញជាមុខម្ហូបបានច្រើនយ៉ាង។ សារធាតុចិញ្ចឹមសំខាន់ៗ មានដូចជា ពពួកវីតាមីនចម្រុះ ពិសេសនោះគឺ វីតាមីន B6 និង C មានបរិមាណច្រើន និង ពពួករ៉ែវិញ មានកាល់ស្យូម ដែក ប៉ូតាស្យូម ម៉ាញ៉េស្យូម ផូស្វ័រ សូដ្យូម ស័ង្កសី ទង់ដែង បូករួមទាំងពពួកអាស៊ីដផងដែរ។

១.ជួយពង្រឹងសុខភាពឆ្អឹង
សារធាតុរ៉ែសំខាន់ៗដែលមាននៅក្នុងបន្លែបៃតងមួយប្រភេទនេះ គឺជាមុខសញ្ញាសំខាន់ជួយពង្រឹងទៅដល់សុខភាពឆ្អឹងឲ្យរឹងមាំ។ ក្នុងបរិមាណ ស្ពៃតឿ ១០០ក្រាម មានផ្ទុកសារធាតុរ៉ែ កាល់ស្យូម ៧០ មិលី្លក្រាម អាចបំពេញតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរាងកាយ បាន ៧% ជាតិដែក ១,៧ មិលី្លក្រាម អាចបំពេញតម្រូវការប្រចាំថ្ងៃ ២០% ម៉ាញ៉េស្យូម ១២ មិលី្លក្រាម អាចបំពេញតម្រូវការប្រចាំថ្ងៃ ៣% និង ផូស្វ័រ ៤០ មិលី្លក្រាម អាចបំពេញតម្រូវការប្រចាំថ្ងៃ ៥%។
២.ជំនួយភ្នែក
វីតាមីនចម្រុះដែលមានក្នុង បន្លែបៃតងមួយប្រភេទនេះ ដូចជា វីតាមីន A, E និង B6 មានតួនាទីសំខាន់ ជាផ្នែកមួយជួយពង្រឹងទៅដល់មុខងាររបស់ភ្នែក ដោយជំរុញឲ្យភ្នែកកាន់តែមើលឃើញច្បាស់ល្អ។ ការសិក្សាបានបង្ហាញថាវីតាមីន B6 ជួយកាត់បន្ថយការវិវត្ដរបស់ភ្នែកតាមវ័យ។
៣.ពង្រឹងប្រព័ន្ធភាពស៊ាំ
វីតាមីន C ក៏ស្ថិតក្នុងផ្នែកមួយនៃពពួកវីតាមីនចម្រុះដែលមានក្នុងស្ពៃតឿនេះផងដែរ។ ជាក់ស្ដែងក្នុងបរិមាណស្ពៃតឿ ១០០ក្រាមផ្ដល់អត្ថប្រយោជន៍វីតាមីន C ៤៥ ក្រាម ដែលបរិមាណនេះច្រើន មិនចាញ់ពពួកផ្លែឈើនោះទេ។ វីតាមីន C ជួយធ្វើឲ្យប្រព័ន្ធភាពស៊ាំក្នុងរាងកាយរឹងមាំ អាចប្រឆាំងទៅនឹងជំងឺមេរោគផ្សេង និងជួយព្យាបាលមុខរបួសឆាប់ជាសះស្បើយទៀតផង។
៤.សម្រួលសរសៃឈាម និងចង្វាក់បេះដូង
ក្នុងស្ពៃតឿមានភា្ជប់មកជាមួយរ៉ែជាតិដែក ដែលជាផ្នែកមួយជួយសម្រួលដំណើរការចរន្ដសរសៃឈាម និងបេះដូងឲ្យធ្វើការបានល្អ។ ក្នុងបរិមាណស្ពៃតឿ ២០០ក្រាម ផ្ដល់ឲ្យជាតិដែក១,៦ក្រាម។ មិនត្រឹមតែប៉ុណ្ណោះស្ពៃនេះក៏មានជាតិសរសៃច្រើន និងគ្មានជាតិស្ករ ដែលជាចំណែកមួយជួយដល់ពង្រឹងដល់សុខភាពថ្លើម និងលំពែង ផងដែរ។
៥.ជំនួយសុខភាពស្បែក
ដោយសារតែស្ពៃនេះមានកម្រិតវីតាមីន C ខ្ពស់ដូច្នេះហើយ គឺមានអត្ថប្រយោជន៍ជួយឲ្យស្បែកមានសុខភាពល្អ ស្រស់ថ្លា ថែមទាំងបង្កើនការលូតលាស់កោសិកា និងខូឡាជេនកាន់តែល្អប្រសើរ។ អ្នកមានបញ្ហស្បែកឡើងស្រអាប់ អាលែកហ្ស៊ីនឹងកម្ដៅថ្ងៃ ស្ពៃតឿក៏ជាផ្នែកមួយនៃអាហារជួយកាត់បន្ថយបញ្ហាទាំងនោះបានដែរ។

៦.រក្សាតុល្យភាពទម្ងន់
ក្រៅតែពីផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាពផ្នែកខាងក្នុង ស្ពៃតឿង ក៏ជាប្រភេទអាហារស្ថិតក្នុងក្រុមរបបអាហារជួយរក្សាតុល្យភាពទម្ងន់រក្សារាងបានល្អមិនឡើងខ្លាញ់ ព្រោះថាបន្លែមួយប្រភេទនេះ សម្បូរសារធាតុចិញ្ចឹម វីតាមីន រ៉ែ គ្មានជាតិខ្លាញ់ និងជាតិស្ករនោះទេ។ ដូច្នេះសម្រាប់អ្នកមានបំណងចង់រក្សារាង និងសម្រកគីឡូ អាចងាកមកសាកល្បងស្ពៃនេះបាន៕
ចុចអាន៖អ្នកមានជំងឺទឹកនោមផ្អែម អាចញ៉ាំម្នាស់បានអត់?
ចុចអាន៖ជម្ពូ សំបូរសារធាតុចិញ្ចឹមនិងអាហារូបត្ថម្ភ សម្រាប់មនុស្សទូទៅ ជាពិសេសអ្នកជំងឺទឹកនោមផ្អែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៦ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


