ព័ត៌មានជាតិ
ឈ្មួញចុះទិញស្ពៃជើងទាកសិករដល់ចម្ការ ឲ្យតម្លៃ៣ ០០ ទៅ ៤ ០០ រៀលក្នុងមួយគីឡូក្រាម
កសិករនៅក្នុងស្រុកភ្នំព្រឹក្សខេត្តបាត់ដំបង បានថ្ងួចថ្ងូរអំពីតម្លៃស្ពៃជើងទាធ្លាក់ថ្លៃខ្លាំងនៅលើទីផ្សារ ខណៈឈ្មួញចុះទិញដល់ចម្ការឲ្យថ្លៃថោកស្ទើរតែទប់ថ្លៃដើមមិនបាន។
ក្នុងវ័យជាង ២០ ឆ្នាំ កសិករមួយរូបនៅក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបងបានរៀបរាប់ថា មួយរយៈចុងក្រោយតម្លៃស្ពៃជើងទាគឺថោកបំផុតស្ទើរតែទប់ថ្លៃដើមមិនបាន ព្រោះពេលឈ្មួញចុះមកទិញដល់ចម្ការ ឲ្យតម្លៃចាប់ពី ៣ ០០ ទៅ ៤ ០០ រៀលតែប៉ុណ្ណោះក្នុងមួយគីឡូក្រាម។


ដោយឡែកលោក ជា ដួង អាយុ ៦០ ឆ្នាំ កសិករមួយរូបទៀតរស់នៅឃុំ អូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានប្រាប់ថា សព្វថ្ងៃលោកបានដាំស្ពៃជើងទា ឬស្ពៃជ្រក់នៅលើផ្ទៃដីជាង ១០ រ៉ៃ ហើយនៅពីរខែចុងក្រោយនៃឆ្នាំ ២០២៤ ការដាំដុះដំណាំលូតលាស់ធំធាត់បានល្អ ដោយសារតែអាកាសធាតុចុះត្រជាក់និងអំណោយផលរហូតដល់ដើមស្ពៃមួយគុម្ពមានទម្ងន់ជាងមួយគីឡូក្រាម។
បើទោះបីជាការបង្កបង្កើនផលនិងដាំដុះមានភាពងាយស្រួលក៏ដោយ កសិកររូបនេះមិនសប្បាយចិត្តដោយសារប្រឈមបញ្ហាតម្លៃនៅលើទីផ្សារ ព្រោះក្រោយប្រមូលផលបានហើយឈ្មួញចុះមកទិញដល់ចំការម្តងៗ លក់បានតម្លៃត្រឹមតែ ៣០០ ទៅ ៤០០ រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។
«បើកាច់កិនជាមួយជី និងថ្លៃកម្លាំងពលកម្ម គឺស្ទើរតែមិនរួចខ្លួនទាល់តែសោះ»។ នេះបើតាមលោក ជាង ដួង។
លោកបានអះអាងថា ឈ្មួញដែលចុះទិញពីកសិកររួចយកទៅលក់បន្តនៅលើទីផ្សារ អាចបានតម្លៃចាប់ពី ១ ៥០០ ដល់ ២ ០០០ រៀលឯណោះក្នុងមួយគីឡូក្រាម។


ស្ពៃជើងទាគឺជាប្រភេទស្ពៃម្យ៉ាងដែលប្រជាពលរដ្ឋភាគច្រើននិយមយកទៅធ្វើស្ពៃជ្រក់ ដោយសារតែប្រភេទស្ពៃនេះស្រួយល្អ ហើយងាយស្រួលក្នុងការដាំដុះ និងមានរយៈពេលខ្លីថែមទៀតផង។
បច្ចុប្បន្នដំណាំស្ពៃជើងទាឬអ្នកខ្លះហៅថាស្ពៃជ្រក់ ភាគច្រើនកសិករបានដាំដុះនៅក្នុងស្រុកភ្នំព្រឹកជាប់ព្រំដែនថៃ។ ការដាំដុះប្រើពេលចន្លោះពី ៣០ ថ្ងៃ ទៅ ៤០ ថ្ងៃ ដោយមិនប្រកាន់ដី ហើយកសិករនៅស្រុកភ្នំព្រឹកបានដាំដុះរហូតក្លាយជាទម្លាប់ក្រៅពីបង្កបង្កើនផលធ្វើស្រែចម្ការ ដោយឆ្លៀតដាំស្ពៃជើងទានេះបន្ថែមទៀតទៅលើផ្ទៃដីដែលនៅសល់។
ទាក់ទងតម្លៃស្ពៃជើងទាចុះថោកនេះ កសិករបានសំណូមពរដល់ឈ្មួញទាំងឡាយ មេត្តាកុំទម្លាក់តម្លៃខ្លាំងពេក ហើយក៏សូមឱ្យប្រជាពលរដ្ឋខ្មែរ ចេះគាំទ្រកសិផលរបស់ខ្មែរផង ដើម្បីឲ្យតម្លៃបានសមរម្យ និងអាចទទួលយកបានសម្រាប់ការដាំដុះបន្តទៅមុខទៀត៕
អត្ថបទ៖ សោ និយមរ័ត្ន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


