សុខភាព
របួសលើរាងកាយ អាចបង្កជាដំបៅក្រពះស្រួចស្រាល់
Curling’s ulcer គឺជាដំបៅក្រពះស្រួចស្រាល់មួយប្រភេទ បង្កឡើងដោយសារកើតអារម្មណ៍ស្មុគស្មាញ នៅពេលណាមួយដែលរាងកាយយើងមានរបួសធ្ងន់ ពិសេសប្រភេទរបួសដោយការរលាកនឹងកម្ដៅតែម្ដង។ ពេលរាងកាយមានរបួសដោយរលាក នឹងបណ្ដាលឲ្យកម្រិតប្លាស្មាក្នុងឈាមថយចុះ ទើបធ្វើឲ្យកោសិកានៃភ្នាស mucosa ក្នុងផ្ទៃក្រពះប្រឈមនឹងការសឹក បង្កទៅជាដំបៅ។

រោគសញ្ញាសំខាន់ៗជំងឺដំបៅក្រពះ
ដំបៅក្រពះ (Curling’s ulcer) ច្រើនកើតឡើងនៅផ្នែកខាងលើ និងខាងក្រោមនៃក្រពះ(ជាប់នឹងពោះវៀនតូច)។ ដំបៅមួយនេះ មិនបង្ហាញរោគសញ្ញាគួរកត់សម្គាល់ណាមួយក្នុងដំណាក់កាលដំបូងនោះទេ ប៉ុន្ដែក្នុងដំណាក់កាលដែលវាវិវត្ដទៅជាធ្ងន់ធ្ងរ មានការហូរឈាមច្រើន នោះនឹងបង្ហាញរោគសញ្ញាដូចជា ការអស់កម្លាំង ក្អួត ករណីខ្លះក្អួតមានលាយឈាម ស្លេកស្លាំង លាមកមានពណ៌ខ្មៅលាយឈាម និង ចុកក្រហាយពោះ។
ផលវិបាកធ្ងន់ធ្ងរនៃដំបៅក្រពះ
ដំបៅនេះប្រសិនជាចេញរោគសញ្ញាហើយមិនបានព្យាបាលឲ្យត្រឹមត្រូវទេ នោះវានឹងវិវត្ដទៅជាស៊ីរូងកាន់តែជ្រៅ ហើយឈានដល់ការធ្លាយក្រពះ។ ករណីនេះអាចមានឱកាសកើតឡើងតិចជាង ២% ប៉ុន្ដែយើងក៏ត្រូវបង្ការជាមុនព្រោះអាចគ្រោះបង្កគ្រោះថ្នាក់បាន។
កត្ដាបង្កឲ្យដំបៅក្រពះ
Curling’s ulcer គឺជាអាការៈដំបៅនៅផ្ទៃខាងក្នុង ប៉ុន្ដែវាមានទំនាក់ទំនង នឹងផ្នែកខាងក្រៅនៃរាងកាយ បូករួមទាំងអារម្មណ៍។ មូលហេតុចម្បងបង្កឲ្យមានដំបៅនេះកើតឡើង គឺបណ្ដាលមកពីកម្រិតគ្រាប់ឈាមប្លាកែត ថយចុះនៅពេលដែលរាងកាយមានរបួសធ្ងន់ធ្ងរដោយការរលាកនឹងអ្វីមួយ។
គ្រាប់ឈាមប្លាកែតមានមុខងារក្នុងការព្យាបាលមុខរបួសលើរាងកាយមិនថារបួសតិច ឬច្រើន។ ក្នុងករណីដែលរាងកាយមានរបួសធ្ងន់ ពិសេសរបួសដោយការរលាកដោយប៉ះពាល់របស់ក្ដៅ នោះបរិមាណប្លាកែតនឹងត្រូវប្រឈមនឹងការថយចុះ បូករួមទាំងអ្នករបួសមានបញ្ហាអារម្មណ៍ស្មុគស្មាញខ្លាំងទៀតនោះ ទើបងាយធ្វើឲ្យក្រពះកើតបញ្ហាដំបៅនេះឡើង។
ការធ្វើរោគវិនិច្ឆយ
រលាកក្រពះស្រួចស្រាល់ Curling’s ulcer សម្រាប់ការធ្វើរោគវិនិច្ឆយគ្រូពេទ្យនឹងត្រួតពិនិត្យ ទៅលើមុខរបួសលើរាងកាយ និងរោគសញ្ញាមួយចំនួនផ្សេងៗទៀត។ ក្នុងករណីរោគសញ្ញាទាំងនោះបង្ហាញ ថាមានដំបៅក្រពះ curling ulcer នោះគ្រូពេទ្យសម្រេចប្រើប្រាស់ ឧបករណ៍សុងក្រពះ (endoscopy ) ដើម្បីធ្វើរោគវិនិច្ឆយវិភាគទៅលើការវិវត្ដនៃដំបៅមួយនេះ។

ការព្យាបាល
ការព្យាបាលគេអាចប្រើប្រាស់ថ្នាំដើម្បីកាត់បន្ថយបរិមាណនៃការបញ្ចេញជាតិអាស៊ីដក្រពះ ដែលនេះគឺជាវិធីសាស្ដ្រមានប្រសិទ្ធភាព បូករួមទាំងការគ្រប់គ្រងរបបអាហារ។ ពោលអ្នកជំងឺត្រូវតមប្រភេទអាហារដែលមាន ជាតិជូរ ហឹរ ខ្លាញ់ និងប្រភទអាហារមានជាតិកាត់ ពិសេសប្រភេទអាហាររឹងតែម្ដង៕
ចុចអាន៖មកដឹងពីជំងឺប្លែកមួយ ធ្វើឲ្យមនុស្សគេងភ្លាមៗដូចសន្លប់
ចុចអាន៖អត្ថប្រយោជន៍ ១០ យ៉ាងពីទឹកអំពៅ ជួយកាត់បន្ថយភាពតានតឹង និងល្អចំពោះសុខភាព
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


