សុខភាព
អាហារបំប៉នវីតាមីន D មិនមានប្រសិទ្ធភាពចំពោះអ្នកលើសទម្ងន់ទេ
វីតាមីន D មានសារៈសំខាន់សម្រាប់ជំនួយឆ្អឹងឲ្យរឹងមាំ ពង្រឹងប្រព័ន្ធភាពស៊ាំ និងកាត់បន្ថយហានិភ័យនៃជំងឺមហារីក ។ ទន្ទឹមនឹងសារៈប្រយោជន៍នៃវីតាមីន D អ្នកវិទ្យាសាស្ត្ររកឃើញថាថ្នាំបំប៉នវីតាមីន D មិនមានប្រសិទ្ធិភាពចំពោះអ្នកលើសទម្ងន់ទេ ព្រោះខ្លាញ់នៅក្នុងរាងកាយធ្វើឲ្យពិបាកធ្វើមេតាប៉ូលីសបញ្ជូនទៅទ្រទ្រង់រាងកាយ ។

ដុកទ័រ Deirdre Tobias នៅមន្ទីរពេទ្យ Brigham និងស្ត្រី ដែលជាអ្នកដឹកនាំការស្រាវជ្រាវមានប្រសាសន៍ថាដូចតទៅ “ យើងសង្កេតឃើញមានភាពខុសគ្នាខ្លាំងបន្ទាប់ពីពីរឆ្នាំ, បង្ហាញពីការឆ្លើយតបមិនច្បាស់លាស់ចំពោះការបន្ថែមវីតាមីន D ជាមួយនឹងសន្ទស្សន៍ម៉ាសរាងកាយខ្ពស់ជាង ។ វាហាក់ដូចជាមានអ្វីប្លែកកើតឡើងជាមួយនឹងការបំប្លែងសារជាតិវីតាមីន D ក្នុងទម្ងន់ខ្លួនលើស ។ ហើយការសិក្សានេះអាចជួយពន្យល់ពីលទ្ធផលថយនៃអាហារបំប៉នចំពោះអ្នកលើសគីឡូ” ។ ដុកទ័របានបន្ថែមទៀតថា “ការសិក្សានេះជួយបំភ្លឺលើហេតុផលកាលដែលយើងឆ្ងល់ពីការថយចុះដល់ទៅ ៣០-៤០ភាគរយ នៃការស្លាប់ដោយជំងឺមហារីក ជំងឺអូតូអ៊ុយមីន លើអ្នកជំងឺ (ប្រើវីតាមីន D) មិនលើសគីឡូ តែអ្នកលើសគីឡូមិនដូចគ្នាទេ ពួកគេនៅឈឺដដែល” ។

ក្រៅពីនេះ អ្នកវិទ្យាសាស្ត្រធ្វើការណែនាំថា ការលើសទម្ងន់អាចធ្វើឱ្យខូចសមត្ថភាពរបស់រាងកាយក្នុងការផលិត ឬដំណើរការវីតាមីន D ដូច្នេះអ្នកត្រូវហាត់ប្រាណ និងបរិភោគអាហារសុខភាពដើម្បីរក្សាគីឡូក្នុងកម្រិតស្តង់ដារ ៕
ប្រែសម្រួលដោយ ៖ វារី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


