សុខភាព
សញ្ញា ៥ បង្ហាញថាអ្នកកំពុងខ្វះវីតាមីន D
អ្នកស្រាវជ្រាវរកឃើញថា មនុស្សមួយពាន់លាននាក់ក្នុងពិភពលោកកំពុងខ្វះវីតាមីន D ។ ដូច្នេះវិធីដឹងថាអ្នកជាមនុស្សមួយក្នុងចំណោមមួយពាន់លាននាក់គឺការសង្កេតសញ្ញាទាំង ៥ នេះ ៖
១. អស់កម្លាំង

រោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាទូទៅពេលខ្វះវីតាមីន D គឺ អស់កម្លាំង ល្ហិតល្ហៃ ឬងើបពីគេងនៅតែមានអារម្មណ៍ថាហត់នឿយ ។ មិនតែប៉ុណ្ណោះការចូលគេងក៏ពិបាកគេងលក់ស្កប់ស្កល់ដូចគ្នា ។
២. ឈឺឆ្អឹង និងឈឺសាច់ដុំ
ការសិក្សាមួយចំនួនបានបង្ហាញពីទំនាក់ទំនងរវាងការឈឺសាច់ដុំញឹកញាប់, ភាពទន់ខ្សោយ, និងកង្វះវីតាមីន D ។ ទន្ទឹមនឹងនេះ ការឈឺចាប់ឆ្អឹង និងសន្លាក់គឺជារឿងធម្មតាព្រោះថាវីតាមីន D មានសារៈសំខាន់សម្រាប់រាងកាយក្នុងការស្រូបយកជាតិកាល់ស្យូម ប្រសិនបើគ្មានវាទេ ឆ្អឹងមិនរឹងមាំ និងបង្កការឈឺចាប់ទៀតផង ។
៣. ជ្រុះសក់
វីតាមីន D ជួយឲ្យសក់មានសុខភាពល្អ និងលូតលាស់លឿន ហេតុនេះហើយកង្វះវីតាមីន D បណ្ដាលឲ្យសក់ជ្រុះ ឬលូតលាស់យឺតជាងធម្មតា ។

៤. ឧស្សាហ៍ឈឺ
ប្រព័ន្ធការពាររាងកាយមានទំនាក់ទំនងផ្សារភ្ជាប់ទៅនឹងវីតាមីន D ក្នុងករណីឈឺមិនឈប់ឈរដោយគ្មានមូលហេតុអាចបណ្ដាលមកពីកង្វះវីតាមីន D ក៏ថាបាន ។
៥. មានជំងឺបាក់ទឹកចិត្ត ថប់បារម្ភ និងជំងឺផ្លូវចិត្តផ្សេងៗ
ការស្រាវជ្រាវអ្នកវិទ្យាសាស្ត្របង្ហាញថាវីតាមីន D អាចដើរតួយ៉ាងសំខាន់ក្នុងការធ្វើឱ្យអារម្មណ៍របស់យើងនឹងនរ និងកាត់បន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត ។

ដោយសារតែគ្នាយើងភាគច្រើនមិនសូវត្រូវថ្ងៃទើបធ្វើឲ្យមានបញ្ហាកង្វះវីតាមីន D បែបនេះ ដំណោះស្រាយល្អបំផុតគឺត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យដែលអ្នកទុកចិត្តនិងទទួលទានវីតាមីនជំនួយ ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ ខ្វះវីតាមីន D នាំឲ្យមានជំងឺបាក់ទឹកចិត្ត តើពិតទេ?
ចុចអាន ៖ វីតាមីន D ល្អដល់ថ្នាក់ហ្នឹងផង? អាចបង្ការទឹកនោមផ្អែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


