Connect with us

សុខភាព

ហូបសឹងរាល់ថ្ងៃ មានដឹងអាហារទាំងនេះ ផ្ទុកវីតាមីន D ដែលជួយបង្កើតភាពស៊ាំ ទប់ទល់នឹងវីរុសគ្រប់ប្រភេទ

បានផុស

នៅ

លោកវេជ្ជបណ្ឌិត Suwanchai អគ្គនាយកនៃអគ្គនាយកដ្ឋានសុខាភិបាលថៃបានបង្ហាញថា ដោយសារតែការរីករាលដាលនៃជំងឺកូវីដនិងវីរុសបំប្លែងខ្លួនគ្រប់ប្រភេទ បន្ថែមពីលើវិធានការមួយចំនួនដូចជា ការពាក់ម៉ាស់ពេលចេញ​ពី​ផ្ទះ​​ ឬ​នៅ​ក្នុង​ផ្ទះ​លាងដៃ​ឲ្យ​បាន​ញឹកញាប់ ជ្រើសរើស​របបអាហារដែលមាន​សុខភាព​ល្អ​ សំបូរប្រូតេអ៊ីន​និង​វីតាមីន​ខ្ពស់​ នឹង​ជួយ​លើក​កម្ពស់​សុខភាព​រាងកាយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាហារ​ដែល​មាន​ផ្ទុក​វីតាមីន D ជា​វីតាមីន​ជួយ​បង្កើត​ភាពស៊ាំទប់ទល់នឹងជំងឺបច្ចុប្បន្ននេះ។ ជា​រឿយៗ​វា​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​អាហារ​ទាំង​នេះ៖ ត្រីទីឡាយ៉ា ត្រី​កំផ្លៀង ​ត្រី​សាលម៉ុង ត្រីធូណា​កំប៉ុង ត្រី McCoral ស៊ុត ថ្លើម ទឹកដោះគោ ផ្សិត ជាដើម។

បើ​ទោះ​បីមាតិកាវីតាមីន D ល្អ​សម្រាប់សុខភាព តែវាក៏​ត្រូវ​សមស្រប​សម្រាប់អាយុ​នីមួយៗ​ក្នុង​មួយ​ថ្ងៃគឺក្នុង​ការ​ទទួលទាន៖ អាយុពី ៦ ទៅ ១២ ខែគួរតែ​ទទួល​បាន ១០ មីក្រូក្រាម​ក្នុង​មួយ​ថ្ងៃ។ អាយុ ១ ទៅ ៧០ ឆ្នាំគួរ​តែទទួលបាន ១៥ មីក្រូក្រាមក្នុងមួយថ្ងៃ។ មនុស្ស​ចាស់ដែល​មាន​អាយុ​លើស​ពី ៧០ ឆ្នាំគួរតែទទួលបាន ២០ មីក្រូក្រាមក្នុងមួយថ្ងៃ។

គ្រោះថ្នាក់​ប្រសិន​បើ​អ្នក​ទទួល​បាន​វីតាមីន D ច្រើន​ពេក

បើ​អ្នក​ទទួល​បាន​វីតាមីន D ច្រើនពេក​វាក៏​អាច​ប៉ះពាល់​ដល់​រាងកាយ ដែលដោយ​ហៅថាពុល ​ព្រោះវាផ្តល់​វីតាមីន D ច្រើនពេកដែលបង្កគ្រោះថ្នាក់​ដល់កុមារនិងមនុស្សវ័យ​ចំណាស់ ​ហើយ​ចំពោះខ្លះ​ទៀត​មានរោគ​សញ្ញា​ធ្ងន់ធ្ងរ ​អាច​ស្លាប់​ដោយសារ​ខ្សោយ​សរីរាង្គ​នៅ​ក្នុង​រាងកាយ។

បើ​ទទួល​បាន​បរិមាណ​តិចពេក​ឬ​កង្វះ​វីតាមីន D ក៏​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺឆ្អឹង។ ចំពោះ​កុមារ​អាច​ប្រែ​ជា​ឆ្អឹង​ខ្ចី ចំពោះ​មនុស្ស​ធំ​មាន​ការប្រកាច់​ឬ​ពុក​ធ្មេញ​ ព្រម​ទាំង​អាច​បង្ក​ការ​ឆ្លង​មេរោគ​ក្នុង​ផ្លូវ​ដង្ហើម​បាន​យ៉ាង​ងាយស្រួល។

ប៉ុន្តែ​រាងកាយក៏អាចទទួល​បានវីតាមីន D ពី​ពន្លឺ​ព្រះអាទិត្យ​ក្នុងកំឡុងពេលសកម្មភាព​ក្រៅ​ ឬ​លំហាត់ប្រាណ​ដោយ​ស្បែកត្រូវពន្លឺព្រះអាទិត្យយ៉ាងហោចណាស់ ១៥-២០ នាទីជារៀងរាល់ថ្ងៃ​ នៅ​ចន្លោះ​ម៉ោង ០៨ -១០ ។ ម៉ោង ៤.០០ រសៀលល្ងាចជាដើម៕

ប្រែសម្រួល៖​សាង​ ស្រីល័ក្ខ

ចុចអាន៖ផ្សិតត្រចៀកកណ្ដុរស អាហារជួយប្រព័ន្ធការពាររាងកាយនៃសួត ទប់ទល់នឹងវីរុស

ចុចអាន៖ពិនិត្យខ្លួន! ស្រ្តេសដោយសារកូវីដ អាចមានរោគសញ្ញាទាំងនេះក្នុងរាងកាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម