សុខភាព
គីសតម្រងនោម មានរោគសញ្ញាអ្វីខ្លះ? អ្នកណាងាយកើត?
គីសអាចលេចឡើងនៅលើតម្រងនោម ជាពិសេសនៅពេលដែលយើងមានវ័យកាន់តែច្រើន។ ជាក់ស្ដែងជិតពាក់កណ្ដាលនៃអ្នកដែលមានអាយុចាប់ពី៥០ឆ្នាំឡើង មានគីសនៅតម្រងនោម ហើយគីសប្រភេទនេះកើតលើបុរសច្រើនជាងស្ត្រី និងពេលខ្លះមិនមានបង្ហាញរោគសញ្ញាអ្វីទាំងអស់។

គីសតម្រងនោមជាអ្វី?
គីស ឬថង់ទឹកតូចៗ អាចលេចឡើងនៅផ្នែកខាងក្រៅនៃតម្រងនោម ហើយជារឿយៗមិនបង្កឲ្យមានរោគសញ្ញាអ្វីឡើយ។ គីសទាំងនេះអាចមានទំហំតូចប៉ុនគ្រាប់សណ្ដែក ឬធំប៉ុនកូនហ្គោល មានរាងមូល ឬរាងពងក្រពើ ហើយមិនប៉ះពាល់ដល់មុខងាររបស់តម្រងនោមនោះទេ។
រោគសញ្ញាសំខាន់ៗ
យើងអាចសង្កេតឃើញរោគសញ្ញាទាំងនេះ ប្រសិនបើដុំគីសលូតលាស់ បែកធ្លាយ ឬឆ្លងមេរោគ៖
- ឈឺចាប់ ឬមិនស្រួលនៅតំបន់ពោះផ្នែកខាងលើ
- មានឈាមនៅក្នុងទឹកនោម ឬពិបាកនោម
- សម្ពាធឈាមខ្ពស់
- គ្រុនក្ដៅ
ប្រសិនបើមានរោគសញ្ញាទាំងនេះ យើងគួរតែទៅពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ ពីព្រោះថាដុំគីស អាចបណ្ដាលឲ្យមុខងារតម្រងនោមថយចុះ។
មូលហេតុបង្ក
ក្រុមគ្រូពេទ្យនៅមិនទាន់ដឹងច្បាស់នៅឡើយថា ប្រភេទដុំគីសធម្មតានៅលើតម្រងនោមបង្កឡើងដោយមូលហេតុអ្វី។ ហេតុដូច្នេះហើយ ទើបធ្វើឲ្យយើងពិបាកក្នុងការបង្ការដុំគីសប្រភេទនេះ។ ទន្ទឹមនឹងនេះ ជំងឺមួយចំនួនក៏អាចបណ្ដាលឲ្យកើតគីសតម្រងនោម ដែលរួមមាន ជំងឺតម្រងនោម Polycystic (PKD) ។ អ្នកដែលកើតជំងឺមួយនេះ អាចកើតមានពពួកដុំគីសនៅក្នុងតម្រងនោម ហើយថែមទាំងអាចនាំឲ្យមុខងារតម្រងនោមដំណើរការខុសប្រក្រតីផងដែរ។

អ្នកដែលប្រឈមនឹងហានិភ័យខ្ពស់ក្នុងការកើតដុំគីស
ដុំគីសធម្មតាអាចលេចឡើងនៅពេលដែលយើងមានវ័យកាន់តែចាស់។ ចំណែកឯអ្នកជក់បារី ឬមានសម្ពាធឈាមខ្ពស់ ក៏មានឱកាសខ្ពស់ក្នុងការកើតគីសតម្រងនោមដូចគ្នា។ មួយវិញទៀត អ្នកដែលមានជំងឺហ្សែន (Genetic predisposition) ឬអ្នកដែលមានបញ្ហាសុខភាព ដូចជាជំងឺតម្រងនោម Polycystic ក៏ងាយកើតមានដុំគីសតម្រងនោមដែរ៕
ចុចអាន៖ចុកទ្រូងពេលកំពុងគេង អាចបណ្ដាលមកពីមូលហេតុទាំងអស់នេះ
ចុចអាន៖ក្រួសតម្រងនោម អាចបង្កើនហានិភ័យនៃជំងឺមហារីកតម្រងនោម?
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


