Connect with us

សុខភាព

តិចអត់ដឹង! ជក់បារី​ ឬ Vape មិនប៉ះពាល់តែសួត-បេះដូងទេ បំផ្លាញទាំងតម្រងនោមទៀត

បានផុស

នៅ

មនុស្សភាគច្រើនតែងគិតថា បារី និងបារីអេឡិចត្រូនិច (Vape) ប៉ះពាល់តែសុខភាពសួត និងបេះដូងប៉ុណ្ណោះ។ ប៉ុន្តែបើយោងតាមការចែករំលែករបស់ ផ្នែកតម្រងនោម នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បារីទាំងពីរប្រភេទនេះ សុទ្ធតែជាភ្នាក់ងារបំផ្លាញតម្រងនោមយ៉ាងសាហាវ ដែលមនុស្សភាគច្រើនតែងតែមើលរំលង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្រងនោមមានតួនាទីសំខាន់ក្នុងការចម្រោះសារធាតុពុល និងរក្សាតុល្យភាពជាតិទឹកក្នុងរាងកាយ។ នៅពេលវាត្រូវរងការខូចខាត សុខភាពទាំងមូលក៏ចាប់ផ្តើមធ្លាក់ចុះតាមទៅដែរ។

១. ផលប៉ះពាល់ពីបារីធម្មតា (Cigarettes) មានផ្ទុកជាតិពុលរាប់ពាន់ប្រភេទ ដែលអាចបំផ្លាញតម្រងនោមតាមវិធីជាច្រើន។ ជាតិពុលនៅក្នុងផ្សែងបារីធ្វើឱ្យសរសៃឈាមរួមតូច និងរឹង។ នៅពេលសរសៃឈាមខូច ការផ្គត់ផ្គង់ឈាមទៅកាន់តម្រងនោមក៏ត្រូវកាត់បន្ថយ។ កោសិកាចម្រោះនៅក្នុងតម្រងនោមនឹងខ្សោយ និងងាប់បន្តិចម្តងៗ ដោយសារខ្វះអុកស៊ីសែន និងសារធាតុចិញ្ចឹម។ មិនតែប៉ុណ្ណោះ អ្នកជក់បារីក៏មានហានិភ័យខ្ពស់ក្នុងការកើតជំងឺមហារីកតម្រងនោមផងដែរ។ ការសិក្សាជាច្រើនបានបង្ហាញថា អ្នកជក់បារីមានហានិភ័យកើតមហារីកតម្រងនោមខ្ពស់ជាងអ្នកមិនជក់យ៉ាងច្រើនដល់ទៅ ៥០%។

២. ផលប៉ះពាល់ពីបារីអេឡិចត្រូនិច (Vape/E-cigarettes)
មនុស្សជាច្រើនយល់ច្រឡំថា បារីអេឡិចត្រូនិច មានសុវត្ថិភាពជាងបារីធម្មតា ប៉ុន្តែការសិក្សាជាច្រើនបានបង្ហាញថា វាក៏អាចបង្កគ្រោះថ្នាក់ដល់តម្រងនោមមិនចាញ់គ្នាដែរ។ បើតាមការបញ្ជាក់ ផ្សែងបារីអេឡិចត្រូនិច មានផ្ទុកសារធាតុគីមី និងលោហៈធ្ងន់ ដែលអាចបង្កឱ្យមាន Oxidative Stress និងការរលាកក្នុងរាងកាយ។ ដំណើរការទាំងនេះធ្វើឱ្យកោសិកាតម្រងនោមខូចខាតដោយផ្ទាល់ ហើយអាចនាំទៅរកការបាត់បង់មុខងាររបស់តម្រងនោមជាបន្តបន្ទាប់។

ជាងនេះទៅទៀត សារធាតុគីមីមួយចំនួននៅក្នុងទឹកថ្នាំ Vape អាចបណ្តាលឱ្យមានការខូចតម្រងនោមស្រួចស្រាវ (Acute Kidney Injury)។ ករណីខ្លះ អ្នកជំងឺត្រូវការសង្គ្រោះបន្ទាន់ ឬសម្រាកព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ។

៣. សត្រូវរួមរបស់តម្រងនោម – ជាតិគីមី “នីកូទីន” (Nicotine)
ទាំងបារីធម្មតា និងបារីអេឡិចត្រូនិច សុទ្ធតែមានផ្ទុកជាតិនីកូទីនក្នុងកម្រិតខ្ពស់ដូចគ្នា។ នីកូទីន នឹងធ្វើឱ្យ
ប្រព័ន្ធសរសៃប្រសាទបញ្ជាឱ្យសរសៃឈាមកន្ត្រាក់ ដែលរំខានដល់ប្រព័ន្ធឈាមរត់។ ដូច្នេះ តម្រងនោមត្រូវធ្វើការធ្ងន់ធ្ងរជាងមុន ដើម្បីចម្រោះជាតិពុលចេញពីរាងកាយ។ បន្ថែមពីនេះ នីកូទីនក៏អាចបណ្តាលឱ្យមានការធ្លាក់ប្រូតេអុីនតាមទឹកនោម ដែលជាសញ្ញាដំបូងនៃការខូចតម្រងនោមផងដែរ។

បើតាមការកត់សម្គាល់ មិនថាបារីធម្មតា ឬបារីអេឡិចត្រូនិចនោះទេ សុទ្ធតែអាចបំផ្លាញតម្រងនោមយ៉ាងស្ងៀមស្ងាត់ និងជំរុញឱ្យកើតជំងឺខូចតម្រងនោមរ៉ាំរ៉ៃ (CKD) ដែលអាចឈានទៅដល់ការលាងឈាមនាពេលអនាគត។ ក្រុមគ្រូពេទ្យជំនាញ ណែនាំដល់អ្នកញៀននឹងបារីដែរថា ការផ្តាច់បារី គឺជាកាដូដ៏ល្អបំផុតសម្រាប់តម្រងនោម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម