សុខភាព
ទម្លាប់អាក្រក់ ៣យ៉ាង ដែលកំពុងបំផ្លាញតម្រងនោមដោយមិនដឹងខ្លួន
តម្រងនោម ប្រៀបបានទៅនឹង «ម៉ាស៊ីនចម្រោះ» ក្នុងសារពាង្គកាយរបស់មនុស្ស។ សរីរាង្គដ៏សំខាន់មួយនេះ មានតួនាទីចម្បងក្នុងការបន្សុទ្ធឈាម ច្រោះកាកសំណល់ និងជាតិពុលចេញពីរាងកាយ តាមរយៈទឹកនោម ព្រមទាំងជួយរក្សាតុល្យភាពជាតិទឹក និងសម្ពាធឈាម។ តែទោះជាយ៉ាងណា មនុស្សភាគច្រើន កំពុងបំផ្លាញសុខភាពតម្រងនោមដោយមិនដឹងខ្លួនតាមរយៈទម្លាប់ប្រចាំថ្ងៃ ដោយមិនដឹងខ្លួន។ នេះបើតាមសារចែករំលែករបស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ផ្នែកតម្រងនោម ។

តាមការគូសបញ្ជាក់ ទម្លាប់អាក្រក់មួយចំនួនដែលកំពុងធ្វើឱ្យតម្រងនោមធ្វើការលើសកម្រិត និងចុះខ្សោយបន្តិចម្តងៗ រហូតអាចវិវឌ្ឍទៅជាជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃបាន រួមមាន៖
១. ទម្លាប់ទទួលទានប្រៃ និងផ្អែមខ្លាំងពេក
ការទទួលទានអាហារប្រៃខ្លាំង ដែលមានជាតិសូដ្យូមខ្ពស់ ដូចជា អាហារកំប៉ុង ទឹកត្រី ទឹកស៊ីអុីវ និងអាហារបំពង គឺធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់។ កាលណាសម្ពាធឈាមឡើងខ្លាំង វានឹងបង្កើតសម្ពាធទៅលើសរសៃឈាមតូចៗនៅក្នុងតម្រងនោម ធ្វើឱ្យវាងាយខូច។ ចំណែកឯការទទួលទានអាហារផ្អែមច្រើនពេក អាចបង្កហានិភ័យជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម ដែលសុទ្ធតែជាមូលហេតុចម្បង នៃក្នុងការបំផ្លាញមុខងារតម្រងនោមឱ្យលែងដំណើរការ។
២. ទម្លាប់ទទួលទានទឹកតិច និងឧស្សាហ៍ទប់នោម
ទទួលទឹកមិនគ្រប់គ្រាន់ នឹងធ្វើឱ្យជាតិពុល និងជាតិរ៉ែនឹងកកកុញ ហើយងាយបង្កគ្រួសក្នុងតម្រងនោម និងការឆ្លងមេរោគ។ រីឯការទប់នោមញឹកញាប់ ធ្វើឱ្យប្លោកនោមរីកធំ និងបង្កើនសម្ពាធត្រឡប់ទៅលើតម្រង នោមវិញ បង្កជាការឆ្លងមេរោគក្នុងប្រព័ន្ធទឹកនោម (UTI) ផងដែរ។
៣. ទម្លាប់ទិញថ្នាំលេបខ្លួនឯង (ជាពិសេសថ្នាំបំបាត់ការឈឺចាប់)
មនុស្សជាច្រើនមានទម្លាប់លេបថ្នាំ ឈឺក្បាល ឈឺសន្លាក់ ឬឈឺសាច់ដុំ ដើម្បីបំបាត់អាការៈឈឺភ្លាមៗ ដោយខ្លួនឯង និងគ្មានវេជ្ជបញ្ជាឡើយ។ ពេទ្យជំនាញណែនាំថា ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ ប្រភេទ NSAIDs (ដូចជា Ibuprofen, Naproxen, Diclofenac) ក្នុងកម្រិតខ្ពស់ ឬប្រើប្រាស់រយៈពេលយូរ គឺមានគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះវាទៅកាត់បន្ថយលំហូរឈាមដែលរត់ទៅចិញ្ចឹមតម្រងនោម និងធ្វើឱ្យតម្រងនោមចុះខ្សោយយ៉ាងឆាប់រហ័ស។
ជាមួយគ្នានេះ ក្រុមគ្រូពេទ្យជំនាញ នៃមន្ទីពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ផ្នែកតម្រងនោម បានណែនាំ វិធីសាស្ត្រការពារសុខភាពតម្រងនោមឱ្យរឹងមាំផងដែរ ដោយត្រូវទទួលទានទឹកឱ្យបានចន្លោះពី ១.៥ ទៅ ២ លីត្រក្នុងមួយថ្ងៃ (ផ្អែកលើទម្ងន់ និងសកម្មភាពរាងកាយ)។ មួយវិញទៀត គឺកាត់បន្ថយការទទួលទានប្រៃ និងជៀសវាងការប្រើប្រាស់ថ្នាំផ្តេសផ្តាសដោយគ្មានការពិគ្រោះជាមួយគ្រូពេទ្យ៕ ដោយ ៖ ជុំ សុជាតា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


