Connect with us

សុខភាព

យល់​ពីរោគសញ្ញា និង​ការព្យាបាល​ជំងឺ គីស​ដៃ​ស្បូន​!

បានផុស

នៅ

​ជំងឺ​ដុំ​គីស​ដៃ​ស្បូន គឺជា​ដុំ​ទឹក​មាន​ស្រោម ឬ​ថង់ ដែលមាន​ផ្ទុក​ ទៅ​ដោយ​ទឹក​រាវ រំអិល​ខាប់​ស្អិត លាយ​ឈាមរដូវ​ខាប់ៗ ឬ​មាន​ជាលិកា សក់​..​ធ្មេញ​លាយឡំ​បញ្ចូល​គ្នា នៅ​ខាង​ក្នុងនៃ​អូវែ (​ក្រពេញ​មេជី​វិត​ស្ត្រី​)​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​) រោគសញ្ញា​គីស​ដៃ​ស្បូន

– ស្ត្រី​មានការ​ឈឺចាប់​ស្ទុំៗ​ក្នុង​អាង​ត្រគាក មុនពេល​មក​រដូវ ឬ​ពេល​មក​រដូវ (​អង់​ដូ​ម៉េ​ទ្រី​យ៉ូ​ស៊ី​ស​) និង​ពេល​រួមដំណេក​

– ឬ​ឈឺចាប់​ខ្លាំង​ភ្លាមៗ លាយ​ជាមួយ ក្អួតចង្អោរ ទៅតាម​សភា​ពនៃ​ផលវិបាក​របស់​គីស (​រមួល​, បែក ឬ សង្កត់​ទៅលើ​សរីរាង្គ​ផ្សេងៗ​តាម​ទំហំ​នៃ​គីស​)

– ពិបាក​នោម នោម​ញឹក ឬ​ពិបាក​បន្ទរ​បង់​

​ខ​) ការព្យាបាល​

​ការព្យាបាល​ទៅតាម​សភាព​ជាក់ស្ដែង​នៃ រោគសញ្ញា អាយុ​របស់​ស្ត្រី ប្រភេទ​គីស និង​ទំហំ ឬ​ផលវិបាក​របស់​វា​។​

– ការតាមដាន (​ករណី​គីស​ទំហំ​តូច ឬ មិនមាន​ផល​រំខាន​)

– ការព្យាបាល​វះកាត់​បើក​ពោះ (Laparotomy)

– ការព្យាបាល​វះកាត់​ដោយ​ប្រើ​ឧបករណ៍​ទំនើប​ចោះ​ពោះ (Laparoscopy): ដែលជា​ការវះកាត់​ទំនើប មិនសូវមាន​ការឈឺចាប់ ស្នាមរបួស​ទំហំ​តូច និង​ឆាប់​បាន​ត្រលប់​ទៅផ្ទះ​វិញ ដែល​អាច​រក្សាទុក​ដៃ​ស្បូន ឬ​អូវែរ ដើម្បី​ទុក​លទ្ធភាព​អោយ​ស្ត្រី​អាច​បង្ករ​កំណើត​ទៅ​ថ្ងៃក្រោយ​ទៀត​បាន​។​

«​សូមមេត្តា​អញ្ជើញ​មក​មន្ទីរពេទ្យ ដើម្បី​ជួប​ពិគ្រោះ​ជាមួយ​ក្រុមគ្រូពេទ្យ​ឯកទេស ជំនាញ​រោគ​ស្ត្រី ទទួល​ប្រឹក្សា​យោបល់ អំពី​រោគវិនិច្ឆ័យ ជាមួយ​ការព្យាបាល​ដោយ​វិធីសាស្ត្រ​ទំនើប ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់បំផុត​»៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​កន្លែង​សម្ងាត់មានអនាម័យ​ ​ស្រីៗ​ត្រូវ​ដឹងតិចនិក​​ទាំង​៥​ នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា២ ម៉ោង មុន

ពិធី​បើក​ការ​ប្រកួត​តេក្វាន់ដូ ITF៖ ឯកឧត្ដម​ ហ៊ុន​ ម៉ានី កីឡាជាស្ពានដ៏សំខាន់ក្នុងការរក្សាទំនាក់ទំនង

ព័ត៌មានជាតិ២ ម៉ោង មុន

ភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រក​ព្រំដែនកម្ពុជា-ថៃមួយចំនួន​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

IDF៖ អ៊ីស្រាអែល​ជិត​សម្រេច​​គោលដៅ​គ្រប់គ្រង៧៥%នៃ​តំបន់​ហ្គាហ្សា

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ពលរដ្ឋនៅខណ្ឌដង្កោម្នាក់ បាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី និងផ្ទះសម្បែងច្បាប់ដើម ហើយមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបានយកទៅប្រើប្រាស់ខុសច្បាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

អតីតទីប្រឹក្សាសម្តេចតេជោ ប្រតិកម្មចំពោះ​គ្រឹះស្ថានបោះពុម្ពថៃ (នគរណាខន)

Sokha Hotels

ព័ត៌មានពេញនិយម