សុខភាព
មន្ទីរពេទ្យគន្ធបុប្ផា សង្គ្រោះក្មេងប្រុសម្នាក់ ដែលត្រូវពស់ស្រកាចាស់ចឹក រហូតពិសពស់ជ្រាបចូលឈាម រលួយដៃ ពុលខ្សោយតម្រងនោមធ្ងន់ធ្ងរបំផុត ឲ្យរួចជីវិត
មន្ទីរពេទ្យគន្ធបុប្ផា សង្គ្រោះក្មេងប្រុស អាយុ ៦ ឆ្នាំ ម្នាក់ ដែលត្រូវពស់ស្រកាចាស់ចឹក រហូតពិសពស់បានជ្រាបចូលក្នុងឈាម រលួយដៃ និងខ្សោយដង្ហើម បណ្ដាលឲ្យពុលខ្សោយតម្រងនោមស្រួចស្រាវយ៉ាងធ្ងន់ធ្ងរបំផុត ឲ្យរួចជីវិត តែត្រូវបន្តព្យាបាលបណ្ដុះស្បែកឡើងវិញ។

នៅព្រឹកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៣ នេះ ដោយយោងតាមរយៈផេកហ្វេសប៊ុក Dr. Beat Richner បានឲ្យដឹងថា ក្មេងប្រុស អាយុ ៦ ឆ្នាំ ម្នាក់ ត្រូវពស់ស្រកាចាស់ចឹក ហើយបានបញ្ជូនមកមន្ទីរពេទ្យខេត្តកំពត ២ ថ្ងៃ បន្ទាប់មកពិសពស់ក៏ជ្រាបចូលក្នុងឈាម ធ្វើឲ្យរលួយដៃ និងខ្សោយដង្ហើម ហើយចុងក្រោយបណ្ដាលឲ្យពុលខ្សោយតម្រងនោមស្រួចស្រាវយ៉ាងធ្ងន់ធ្ងរបំផុត។

ផេកហ្វេសប៊ុក ដដែលបន្ថែមថា ក្មេងប្រុសរងគ្រោះខាងលើ ត្រូវបានជួយសង្គ្រោះជីវិតដោយចាក់ថ្នាំបន្សាបចម្រុះពិស លាងឈាមតាមស្រោមពោះសង្គ្រោះតម្រងនោម និងសង្គ្រោះដង្ហើមដោយម៉ាស៊ីនសប់ដង្ហើម អស់រយៈពេល ២១ ថ្ងៃ។ ហើយថ្ងៃនេះ ក្មេងប្រុសរងគ្រោះ បានរួចជីវិត តែត្រូវបន្តព្យាបាលបណ្ដុះស្បែកឡើងវិញ។
ផេកហ្វេសប៊ុក Dr. Beat Richner បានបញ្ជាក់ថា ពស់ស្រកាចាស់ គឺមានពិសចម្រុះគ្នា ធ្វើឲ្យរលួយសាច់វិបត្តិកំណកឈាម និងហូរឈាម ហើយអាចធ្វើឲ្យប្រព័ន្ធប្រាសាទឈប់ដំណើរការ និងធ្វើឲ្យតម្រងនោមលែងដំណើរការទៀតផង។
សូមបញ្ជាក់ថា រាល់ការព្យាបាលទាំងអស់ គឺ ឥតគិតថ្លៃសម្រាប់គ្រប់ៗ គ្នា ដោយគ្មានការរើសអើងចំពោះបុគ្គលណាម្នាក់ឡើយ៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានជាតិ២៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


