សុខភាព
ក្មេងអាយុ ១២ ខែ ម្នាក់ ដង្ហក់ហត់ថប់ដង្ហើម រលាកសួតសងខាងធ្ងន់ធ្ងរបំផុត ត្រូវបានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ សង្គ្រោះជីវិត
ក្មេងប្រុស អាយុ ១២ ខែ ម្នាក់ ដង្ហក់ហត់ថប់ដង្ហើមធ្ងន់ធ្ងរបំផុត និងមានជំងឺរលាកសួតទាំងសងខាងយ៉ាងធ្ងន់ធ្ងរបំផុត វីរុស RSV ត្រូវបានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញជួយសង្គ្រោះជីវិត។

នៅថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២៣ នេះ តាមរយៈផេកហ្វេសប៊ុកផ្លូវការ Dr. Beat Richner បានឲ្យដឹងថា ក្មេងប្រុសតូចម្នាក់ អាយុ ១២ ខែ មកដល់មន្ទីរពេទ្យគន្ធបុប្ផាដោយដង្ហក់ហត់ថប់ដង្ហើមធ្ងន់ធ្ងរបំផុត និងមានជំងឺរលាកសួតទាំងសងខាងយ៉ាងធ្ងន់ធ្ងរបំផុត វីរុស RSV ក្មេងប្រុសនេះ ត្រូវបានជួយសង្គ្រោះជីវិតនៅផ្នែកសង្គ្រោះបន្ទាន់គន្ធបុប្ផាភ្នំពេញ អស់រយៈពេល ១៤ ថ្ងៃ ដោយជំនួយម៉ាស៊ីនសប់ដង្ហើម ថ្ងៃនេះបានជាសះស្បើយហើយ។

ផេកហ្វេសប៊ុក ដដែល បានសង្កត់ធ្ងន់ថា ជំងឺរលាកផ្លូវដង្ហើម អាចវិវត្តទៅជាការរលាកសួតធ្ងន់ធ្ងរបាន ពិសេសចំពោះកុមារតូចៗ អាយុក្រោម ២ ឆ្នាំ តែម្ដង។

គួរជម្រាបថា រាល់ការព្យាបាលជំងឺទាំងអស់ គឺឥតគិតថ្លៃសម្រាប់គ្រប់ៗ គ្នា ដោយគ្មានការរើសអើងចំពោះបុគ្គលណាម្នាក់ឡើយ៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


