សុខភាព
ខួប ២៥ឆ្នាំ នៃមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប
ដោយទទួលបានការអនុញ្ញាតពី រដ្ឋមន្ត្រីក្រសួងសុខាភិបាល វេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី ខួប ២៥ឆ្នាំ នៃមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។

ឆ្លៀតក្នុងឱកាសនោះ វេជ្ជបណ្ឌិតរដ្ឋលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី សាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់បុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យកុមារអង្គរគ្រប់លំដាប់ថ្នាក់ និងសម្តែងនូវការកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ជូនដល់បុគ្គលិក នៅក្នុងមន្ទីរពេទ្យ ដែលបានខិតខំផ្តល់សេវាថែទាំព្យាបាល ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ជាពិសេសលើសកម្មភាពមនុស្សធម៌ ក្នុងការជួយសង្គ្រោះកុមារកម្ពុជា ដែលបានសម្រេចទៅក្នុងរយៈពេល ២៥ឆ្នាំមកនេះ។

ជាចុងក្រោយ វេជ្ជបណ្ឌិតរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះមន្ទីរពេទ្យ ដែលរួមក្នុងកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការជួយអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា។ ក្រសួងសុខាភិបាលគាំទ្រសកម្មភាពផ្តល់សេវាប្រកបដោយមនុស្សធម៌របស់មន្ទីរពេទ្យ និងធ្វើការលើកទឹកចិត្តដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស បន្តជួយគាំទ្រសកម្មភាពមនុស្សធម៌នេះជាបន្តទៀត។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិតរដ្ឋលេខាធិការ ក៏បានចុះសាកសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ និងពិនិត្យការផ្តល់សេវារបស់ក្រុមគ្រូពេទ្យផងដែរ។

គួរបញ្ជាក់ថា ក្នុងពិធីខួប ២៥ឆ្នាំ នេះ មានការអញ្ជើញចូលរួមជាពី លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប តំណាង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប, សាស្តា្រចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យសាស្ត្រសុខាភិបាល, វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប, មន្ត្រីរាជការ នៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ផ្សេងៗផងដែរ៕

-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


