សុខភាព
ក្រសួងសុខាភិបាល ចុះពង្រឹងមណ្ឌលសុខភាព ក្នុងខេត្តបាត់ដំបង លើកទី៣
ដោយទទួលបានការអនុញ្ញាតពី សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល វេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យស្ថានភាពសុខាភិបាល និងពង្រឹងការងារ នៅមណ្ឌលសុខភាព ក្នុងខេត្តបាត់ដំបង លើកទី៣។ នេះបើតាមការផ្ដល់ព័ត៌មានពី ក្រសួងសុខាភិបាល នៅព្រឹកនេះ។

ការចុះបំពេញបេសកកម្មនេះ មានគោលបំណងសំខាន់ ដើម្បីជួយជំរុញការធ្វើឱ្យប្រសើរឡើងក្នុងការផ្តល់សេវាសុខាភិបាលគ្រប់ជ្រុងជ្រោយ ប្រកបដោយគុណភាព នៅនឹងមណ្ឌលសុខភាព និងនៅសហគមន៍ស្របតាម សេចក្តីណែនាំ ស្តីពីសំណុំសកម្មភាពអប្បបរមា សម្រាប់អភិវឌ្ឍន៍មណ្ឌលសុខភាព (MPA Guidelines)។

ការចុះពង្រឹងនេះ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែ មិថុនា ២០២៤។ ឆ្លៀតឱកាសដ៏មានតម្លៃនេះ អនុរដ្ឋលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើ និងសាកសួរសុខទុក្ខពីសំណាក់ សាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ជូនចំពោះមន្ត្រី បុគ្គលិកទាំងអស់ ពិសេស មន្ត្រី និងបុគ្គលិករបស់មណ្ឌលសុខភាព។

បន្ទាប់ពីបញ្ចប់ការពិនិត្យមើលការងារ និងកិច្ចសន្ទនាជាមួយមន្ត្រីតំណាងមណ្ឌលសុខភាពនីមួយៗ អនុរដ្ឋលេខាធិការ ក៏បានផ្តល់ព័ត៌មានត្រឡប់ និងអនុសាសន៍ ជាក់ស្តែងជូនដល់មណ្ឌលសុខភាពទាំង៦ ជាអាទិ៍មានដូចជា ការបង្កើនការប្រើប្រាស់សេវាមណ្ឌលសុខភាពនៃជំងឺទូទៅ និងសេវាពិសេសមួយចំនួន រាប់ទាំងសេវាសុខភាពមាតា និងទារក ជំងឺមិនឆ្លង និងជំងឺឆ្លង ព្រមទាំងការធានាឱ្យមានសេវា ២៤ ម៉ោង លើ ២៤ ម៉ោងផងដែរ។

គួរបញ្ជាក់ថា ការចុះពង្រឹងការងារមណ្ឌលសុខភាពនៅខេត្តបាត់ដំបង លើកទី៣នេះ វេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង បានចុះត្រួតពិនិត្យនូវមណ្ឌលសុខភាពចំនួន៦ ដែលមានដូចជា មណ្ឌលសុខភាពអូរតាគី មណ្ឌលសុខភាពអន្លង់រុន មណ្ឌលសុខភាពតាពូង មណ្ឌលសុខភាពគោគឃ្មុំ មណ្ឌលសុខភាពកំពង់ព្រះ និងមណ្ឌលសុខភាពឬស្សីក្រាំង៕

-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៤ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


