Connect with us

សុខភាព

របៀបពាក់ម៉ាសឱ្យបានត្រឹមត្រូវតាមក្បួនសុខាភិបាល

បានផុស

នៅ

ខណៈការឆ្លងរាលដាលនៃវីរុសកូវីដ-១៩នៅតែបន្តរាតត្បាតជារៀងរាល់ថ្ងៃ ការគោរពតាមវិធានការសុខភាព និងរក្សាអនាម័យជាប្រចាំ ពិតជាសកម្មភាពចាំបាច់ដែលគួរអនុវត្ត​មិនអាចរំលងបានឡើយ។

យ៉ាងណាមិញ ការពាក់ម៉ាសជាវិធានការមួយក្នុងចំណោមវិធានការផ្សេងទៀតដែលអាចជួយកាត់បន្ថយការចម្លងនៃមេរោគនៅក្នុងដំណាក់កាលនេះ​ បើទោះបីអ្នកដែលបានចាក់វ៉ាក់រួចហើយក្ដី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូច្នេះ តើពាក់ម៉ាស់យ៉ាងណា ទើបជាទង្វើត្រឹមត្រូវ អាចការពារការចម្លងបាន?

១. នៅពេលចង់ញ៉ាំ ឬធ្វើសកម្មភាពផ្សេងៗដែលតម្រូវឱ្យដោះម៉ាសចេញ អ្នកគួរដោះចេញទាំងស្រុង

ក របស់អ្នកជាតំបន់ដែលអាចមានជាប់ដោយបាក់តេរីឬវីរុស ហើយនៅពេលដោះម៉ាសចេញតែពីមាត់ តែវានៅនឹង ក ដដែល មេរោគនៅតែអាចចម្លង ដោយសារផ្នែកខាងក្នុងនៃម៉ាសអាចប៉ះទៅនឹងបាក់តេរីឬវីរុសទាំងនោះមកចម្លងតាមមាត់វិញ ក្រោយទាញមកពាក់ជាថ្មី។

២. ពាក់ផ្ទៃដែលមានពណ៌ដិតចេញក្រៅ

នៅពេលពាក់ម៉ាសដោយដាក់ខាងពណ៌ដិតចូលក្នុង អ្នកអាចប្រឈមឆ្លងជំងឺផ្សេងៗរួមមាន ជំងឺផ្តាសាយជាដើម ពោលបើមិនចង់ឱ្យមេរោគទាំងអស់ចម្លងទៅខ្លួនឯង ឬអ្នកដទៃ ត្រូវពាក់ខាងពណ៌ដិតចេញមកក្រៅ។

៣. ពាក់ផ្ទៃសចូលក្នុង ដោយសារផ្នែកនេះមានតម្រងការពារ

ការពាក់ម៉ាស់ដោយដាក់ខាងពណ៌ស្រាលចូលក្នុង ប្រើប្រាស់នៅពេលដែលអ្នកគ្មានជំងឺ ហើយចង់ការពារមេរោគ រឺជាតិពុលពីក្នុងបរិយាកាសមិនឱ្យចូលយកយារយីដល់ខ្លួនអ្នក។

សូមកុំភ្លេចអនុវត្តទាំងអស់គ្នា ដើម្បីសុវត្ថិភាពទាំងអស់គ្នា!

អត្ថបទ៖ សន្យា

ចុចអាន៖ តើការពាក់ម៉ាសនិងរក្សាគម្លាត អាចការពារបានប៉ុន្មានភាគរយ?

ចុចអាន៖ ចំណុច​សំខាន់ៗ​មួយ​ចំនួន ការពារ​ក្រុម​គ្រួសារ​គេច​ផុត​កូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១០ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១០ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម