ជីវិតកម្សាន្ដ
វេជ្ជបណ្ឌិត ហ៊ាង រតនា ប្រាប់វិធីថែទាំសុខភាពតម្រងនោម ៥ចំណុច ក្រោយមានករណីលាងឈាមបន្តបន្ទាប់
ដោយមើលឃើញបច្ចុប្បន្ន កើតមានករណីលាងឈាមច្រើនលើមនុស្សពេញវ័យ ពិសេសប៉ុន្មានករណីក្រោយនេះលើអ្នកសិល្បៈក៏ដូចជាគ្រួសារអ្នកសិល្បៈ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសព្យាបាលជំងឺទូទៅ បានចញសារណែនាំឱ្យប្រជាពលរដ្ឋទូទៅតំហែរទាំសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ តាមរយៈទម្លាប់ទទួលទានដ៏ត្រឹមត្រូវ ពិសេសយកចិត្តទុកដាក់លើការពិនិត្យសុខភាពជាប្រចាំ។

មានកត្តាជាច្រើន ដែលបណ្តាលឱ្យសុខភាពតម្រងនោមមានបញ្ហាធ្ងន់ធ្ងរ ដល់ថ្នាក់ត្រូវលាងឈាម ហេតុនេះហើយ វេជ្ជបណ្ឌិតឯកទេសព្យាបាលជំងឺទូទៅរូបនេះ ណែនាំឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាពតម្រងនោម ដោយផ្តោតជាសំខាន់លើ ៥ចំណុច៖
១. ទទួលទឹកឱ្យបានគ្រប់គ្រាន់ទៅតាមអាយុ និងគីឡូជារៀងរាល់ថ្ងៃ
២. តមប្រៃ តមផ្អែម
៣. ហាមលេបថ្នាំ អាហារបំប៉ន ឬឱសថបុរាណផ្តេសផ្តាស
៤. ត្រួតពិនិត្យសុខភាពឱ្យបានទៀងទាត់ ជាពិសេសសុខភាពតម្រងនោម (urea, creatinine, creatinine clearance, urine test សរុបតែជាង ១០ដុល្លារទេ)
៥. តាមដានសម្ពាធឈាម និងជាតិស្ករឱ្យបានទៀងទាត់។

ពាក់ព័ន្ធនឹងការលាងឈាមនេះដែរ លោកវេជ្ជបណ្ឌិត នីវ រត្នវីរៈ ឯកទេសផ្នែកតម្រងនោម និងលាងឈាម បម្រើការនៅមន្ទីរពេទ្យកាល់ម៉ែត ក្នុងបទសម្ភាសជាមួយកម្ពុជាថ្មីកាលពីពេលកន្លងទៅ បានឱ្យដឹងដែរថា “ការលាងឈាម” គឺបែកចែកជា ២ករណី ដោយករណីទី១ អនុវត្តការព្យាបាលនេះ ទៅលើអ្នកដែលមានបញ្ហាតម្រងនោមរុំារ៉ៃ ជំងឺទឹកនោមប្រៃ ជំងឺទឹកនោមផ្អែម ឬលើសសម្ពាធឈាមជាដើម ដោយសារតែតម្រងនោមរបស់អ្នកជំងឺទាំងនេះខ្សោយខ្លាំង ឬខូច ជាហេតុតម្រូវឱ្យមានការលាងឈាមជាប្រចាំ និងទៀតទាត់។

ដោយឡែក ចំពោះករណីទី២វិញ គឺធ្វើឡើងសម្រាប់អ្នកជំងឺដែលមានស្ថានភាពសង្គ្រោះបន្ទាន់ ពោលគឺក្នុងស្ថានភាពដែលអ្នកជំងឺកំពុងសង្គ្រោះបន្ទាន់ អាចនឹងកើតមានបញ្ហាគាំង ឬផ្អាកដំណើរការ តម្រងនោមមួយរយៈ។ ហេតុនេះ ការជួយដោយវិធីលាងឈាមនេះ នឹងធ្វើឡើងត្រឹមតែក្នុងស្ថានភាពខ្លីមួយប៉ុណ្ណោះ រហូតដល់ស្ថានភាពតម្រងនោមអ្នកជំងឺត្រឡប់មកជាប្រក្រតីវិញ។
វេជ្ជបណ្ឌិតឯកទេសរូបនេះ ក៏ធ្លាប់ពន្យល់ដែរថា ការលាងឈាម មិនមែនជាដំណាក់កាលចុងក្រោយនៃជីវិតទេ វាគ្រាន់តែជាការផ្តល់ថ្នាំថ្មីមួយទៀត សម្រាប់បញ្ចុះជាតិពុលសម្រាប់សម្អាតឈាម ដើម្បីស្តារសុខភាពអ្នកជំងឺមកវិញប៉ុណ្ណោះ។ ហេតុនេះ គប្បីកុំគេចវេសពីការលាងឈាម ព្រោះបើមិនទទួលការព្យាបាលនេះទេ នឹងធ្វើឱ្យស្ថានភាពសុខភាពកាន់តែគ្រោះថ្នាក់។
បើតាមការគូសបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ចំពោះអ្នកជំងឺដែលត្រូវលាងឈាម គឺតម្រូវឱ្យតមទទួលទានប្រៃ និងប្រយុងប្រយ័ត្នខ្ពស់ ចំពោះអាហារដែលមានសារជាតិប៉ូតាស្យូម ដែលសារជាតិទាំងនេះ ភាគច្រើនគឺសម្បូរនៅក្នុងបន្លែផ្លែឈើ ពិសេស ចេក និងទឹកដូង ព្រោះបើកាលណា អ្នកជំងឺទទួលទានសារជាតិបូតាស្យូមនេះច្រើន នឹងអាចឈានដល់ការលាងឈាមជាប្រចាំ ហើយប្រឈមគ្រោះថ្នាក់ដល់អាយុជីវិត។

គួរជម្រាបថា ក្នុងចង្កោមអ្នកសិល្បៈ មានករណីខូចតម្រងនោមឈានដល់ថ្នាក់ត្រូវលាងឈាមប៉ុន្មានករណីហើយ ដែលបានទទួលការព្យាបាល រួមមាន តារាកំប្លែងល្បីឈ្មោះ នាយ តាក់ស៉ី; នាដការី សាលី ស្រីមាស ក៏ដូចជា តន្ត្រីករសម័យ ដៃ Bass (Guitar Bass) លោក សូ សុខលាង ។ ខណៈថ្មីៗនេះ កំពុងផ្ទុះការចាប់អារម្មណ៍លើរឿងប្រកាសលក់ផ្ទះរបស់ តារារ៉េប King Chi ដើម្បីព្យាបាលភរិយាដែលមានបញ្ហាខូចតម្រងនោម ឈានដល់ដំណាក់កាលលាងឈាមផងដែរ៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


