សុខភាព
ក្រៅពីស្រា ភេសជ្ជៈផ្អែមៗ ក៏បណ្ដាលឲ្យខូច តម្រងនោមដែរ
ដើម្បីបំបាត់ការស្រេកទឹក ពេលអាកាសធាតុក្តៅ គ្នាយើងខ្លះ ចូលចិត្តផឹកទឹកត្រជាក់ហើយផ្អែមទៀត ដោយខ្លះផឹកសឹងរាល់ថ្ងៃ។ បើដូច្នេះ គួរកែប្រែទម្លាប់ឡើងវិញហើយ ព្រោះផឹកភេសជ្ជៈផ្អែមច្រើន បង្កឲ្យកើតជំងឺតម្រងនោម មិនចាញ់ផឹកស្រាប៉ុន្មាននោះទេ។

ការសិក្សាមួយលើបុរស និងស្រ្តី សម្បុរខ្មៅ នៅរដ្ឋ Missisippi របស់អាមេរិក រកឃើញថា អ្នកផឹកភេសជ្ជៈផ្អែមច្រើន ទាំងភេសជ្ជៈកំប៉ុង និងទឹកផ្លែឈើ មានហានិភ័យ ៦១% វិវត្តទៅកើតជំងឺតម្រងនោមរ៉ាំរ៉ៃ។ ការសិក្សានេះ ធ្វើឡើងពីឆ្នាំ២០០០-២០០៤ ហើយអ្នកស្រាវជ្រាវតាមដានលើអ្នកចូលរួមក្នុងការសិក្សាពីឆ្នាំ២០០៩-២០១៣។
ប៉ុន្ដែលទ្ធផលការសិក្សានេះ ពុំបានបញ្ជាក់ពីប្រភេទភេសជ្ជៈនីមួយៗដែលពាក់ព័ន្ធនឹងការបង្កឲ្យកើតជំងឺតម្រងនោមនោះទេ។
លោកវេជ្ជបណ្ឌិត Holly Kramer និង David Shoham នៃសាកលវិទ្យាល័យ Loyola នៅរដ្ឋ Chicago ដែលចូលរួមក្នុងការសិក្សា បញ្ជាក់ថា ការរកឃើញនេះពាក់ព័ន្ធនឹងសុខភាពសាធារណៈរបស់អាមេរិកក្នុងការកាត់បន្ថយការផឹកភេសជ្ជៈផ្អែមតាមរយៈការដំឡើងពន្ធ។

ចំណែកអ្នកជំងឺតម្រងនោម Duane Sunwold ដែលចូលរួមផ្ដល់យោបល់ណែនាំក្នុងការសិក្សានេះ លើកឡើងថា លោកកែប្រែទម្លាប់ញ៉ាំ និងផឹក ដើម្បីការពារកុំឲ្យជំងឺកើតឡើងវិញ។ លោកណែនាំឲ្យអ្នកជំងឺតម្រងនោមផ្សេងទៀត ចាំបាច់កាត់បន្ថយផឹកភេសជ្ជៈផ្អែម៕
ចុចអាន៖ញ៉ាំអាហារទាំងនេះប្រចាំថ្ងៃមិនល្អទេ អាចប្រឈមជំងឺមហារីក
-
ព័ត៌មានជាតិ១៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


