ព័ត៌មានអន្ដរជាតិ
អង់គ្លេស៖ អ្នកជាសះស្បើយពីជំងឺកូវីដ-១៩ លែងចូលចិត្តស្រាបៀរ
អ្នករស់រានមានជីវិតពីជំងឺកូវីដ-១៩ម្នាក់ ដែលព្យាបាលក្នុងទីក្រុង Redditch នៃប្រទេសអង់គ្លេសបាននិយាយថា គាត់លែងចូលចិត្តស្រាបៀរទៀតហើយ ដោយសារតែវីរុសនេះ ធ្វើឲ្យអណ្តាតរបស់គាត់លែងដឹងរសជាតិ។

លោក Neil មកពីតំបន់ Warwickshire បាននិយាយទៅកាន់ BBC 5 Live អំពីការប្រយុទ្ធរបស់គាត់ជាមួយវីរុសកូរ៉ូណា ដែលធ្វើឲ្យគាត់ត្រូវបំពាក់ឧបករណ៍ជំនួយខ្យល់ដកដង្ហើមនៅក្នុងមន្ទីរពេទ្យ Alexandra ភ្លាមៗ បន្ទាប់ពីវិធានការរឹតត្បិតលើកដំបូងត្រូវបានប្រកាសកាលពីឆ្នាំមុន។
បុរសវ័យ៥៤ឆ្នាំរូបនេះបាននិយាយថា បទពិសោធន៍នោះធ្វើឲ្យគាត់ស្ថិតនៅ “មាត់ទ្វារមរណៈ” ហើយនៅតែបណ្តាលឲ្យមានរោគសញ្ញាមិនធម្មតា ក្នុងរយៈពេលមួយឆ្នាំក្រោយមក។

នៅពេលត្រូវបានសួរដោយពិធីករ Nicky Campbell ថាតើគាត់នៅតែចូលចិត្តស្រាបៀរតាមហាងដែរឬអត់បន្ទាប់ពីព្យាបាលនៅមន្ទីរពេទ្យ? លោក Neil ឆ្លើយថា “ខ្ញុំមិនចូលចិត្តស្រាបៀរទៀតទេ”។
គាត់និយាយថា “រសជាតិនៅអណ្តាតរបស់ខ្ញុំបានផ្លាស់ប្តូរ ដូច្នេះខ្ញុំលែងចូលចិត្តស្រាបៀរទាំងអស់ដែលខ្ញុំធ្លាប់ចូលចិត្តមុនពេលខ្ញុំមានជំងឺកូវីដ-១៩ទៀតហើយ”។

មនុស្សជាច្រើនទៀត បានរាយការណ៍ពីការលែងដឹងក្លិននិងរសជាតិ ក្រោយជាសះស្បើយពីជំងឺកូវីដ-១៩។
ក្នុងករណីមួយ អ្នកជាសះស្បើយម្នាក់បាននិយាយថា ពួកគេបែរជាធុំក្លិនឆ្អាបត្រីទោះនៅក្នុងកន្លែងមានគ្រឿង ខណៈពេលដែលម្នាក់ទៀតបែរជាធុំក្លិនឈ្ងៀម ទោះគ្មានផ្សែងនៅជុំវិញក៏ដោយ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Star
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


