KPT+
វិធី ៥ យ៉ាងដើម្បីដោះស្រាយទុក្ខព្រួយ និងការបាត់បង់ដែលតោងជាប់ខ្លួន
ទោះសប្បាយយ៉ាងណា មានសុភមង្គល មានភាពសុខស្រួលបែបណាក៏ដោយ តែភាពល្អអស់នោះនឹងត្រូវបាត់បង់នៅថ្ងៃណាមួយមិនខាន។
អ្នកអាចកើតទុក្ខស្ដាយមិនចង់បាត់បង់ ប៉ុន្តែអារម្មណ៍ទាំងនេះនឹងអាចរសាត់ទៅ គ្រាន់តែយូរនិងឆាប់តាមស្ថានភាពមនុស្សម្នាក់ៗ។
យើងអាចមានវិធីដោះស្រាយទុក្ខព្រួយនោះបាន ដោយវិធីខាងក្រោមនេះ៖
១ ទទួលយកអារម្មណ៏

អាចថាមិនអីក្នុងការទទួលយកអារម្មណ៍ពេលនេះ ហើយសូមឲ្យទុក្ខវេទនាអស់នោះរសាត់ទៅចុះ។ កុំធ្វើពុតជាសុខសប្បាយខាងក្រៅ ហើយប្រាប់ថាមិនអីនោះ។ ការរក្សាអារម្មណ៍ទាំងអស់នៅខាងក្នុង នឹងធ្វើឲ្យអ្នកមានអារម្មណ៍មិនល្អតែម្នាក់ឯង។ ដូច្នេះចូរទទួលយកអារម្មណ៍បែបនោះ ហើយរៀនបង្រៀនខ្លួនឯងឲ្យរឹងមាំ។
២ និយាយអំពីវាចេញមុខកុំខ្មាសអៀន
និយាយអំពីវានិងចែករំលែកការឈឺចាប់របស់អ្នកជាមួយអ្នកដទៃ ដែលអាចជួយដោះស្រាយភាពទុក្ខព្រួយនិងការបាត់បង់នេះបាន។ ចងចាំថា អ្នកមិននៅម្នាក់ឯងក្នុងទេក្នុងលោកនេះទេ។
មនុស្សដែលមានទុក្ខលំបាកតែងចង់កាត់ផ្ដាច់ការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ក្នុងគ្រាលំបាកនេះ ហើយនេះគឺជារឿងធម្មតាទេ។ ការនិយាយប្រាប់អ្នកផងទាំងពួងអាចថាពិបាក ប៉ុន្តែការការចាត់វិធានការដើម្បីចាប់ផ្ដើមព្យាបាលគឺពិបាកជាង។ កុំទុកឲ្យវាក្លាយជាមហារីកឲ្យសោះ។
៣ បរិភោគគេងនិងធ្វើសកម្មភាពប្រចាំថ្ងៃផ្សេងទៀត

មានជីវិតរស់នៅលើផែនដីនេះហើយ សូមកុំទុកឲ្យវាដូចគ្មានជាតិ សូមបន្តឆ្ពោះទៅមុខ។ ចូរបរិភោគអាហារដែលមានសុខភាពល្អ ដើម្បីឲ្យរាងកាយរបស់អ្នកត្រូវបានផ្គត់ផ្គង់ជាមួយនឹងសារធាតុចិញ្ចឹមដែលត្រូវការ។ ការគេងពី ៦ ទៅ ៨ ម៉ោងក្នុងមួយថ្ងៃ គឺចាំបាច់ណាស់ ចូរគេងឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
ការធ្វើសកម្មភាពប្រចាំថ្ងៃ ទោះយ៉ាងណាក៏ដោយក៏អាចជួយឲ្យយើងយកឈ្នះអារម្មណ៍សោកសៅនិងការបាត់បង់បានដែរ។ ការថែរក្សាខ្លួនគួរតែជាអាទិភាពរបស់អ្នក។
៤ ទទួលយកជំនួយ
កុំខ្លាចក្នុងការទទួលជំនួយ ជាពិសេសនៅពេលយើងកំពុងត្រូវការវា។ ការស្នើសុំដំបូន្មានបែបវិជ្ជាជីវៈមិនមែនជាការបង្ហាញភាពទន់ខ្សោយទេ វាគឺជាផ្នែកមួយនៃដំណើរការនៃការទទួលយកអ្វីដែលបានកើតឡើង។ នេះបង្ហាញពីឆន្ទៈក្នុងការកម្ចាត់អារម្មណ៍ដែលកំពុងលងយើងដែរ។
៥ ទទួលយក

ជីវិតដើរទៅរកអ្នកដែលព្យាយាមទទួលយកគ្រប់រឿង ដែលកើតឡើងក្នុងឆាកជីវិតពួកគេ។ ការជ្រើសរើសទទួលយកអាចពិបាក ព្រោះវាត្រូវការពេលវេលាដើម្បីរៀនស្របជាមួយបញ្ហានេះ។ ការរៀនសូត្រជម្នះនៅភាពសោកសៅ និងការបាត់បង់គឺពិបាក តែវាមិនពិបាកជាងការមិនព្រមទទួលយកការពិតទេ។
ការស្វែងរកខ្លួនអ្នកម្ដងទៀតនឹងត្រូវការពេលវេលា ប៉ុន្តែនេះជាដំណើរការចាំបាច់មួយក្នុងជីវិតមនុស្សម្នាក់ៗ។ នៅពេលដែលអ្នកឆ្លងផុតរឿងនេះ អ្នកនឹងក្លាយជាមនុស្សខ្លាំងជាងមុន ចាស់ទុំជាងមុនមិនខាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖practicalhealt
ចុចអាន៖គិតតាមផ្លូវធម៌ ” ចង់ឈ្នះអ្នកដទៃគឺត្រូវយកឈ្នះចិត្តខ្លួនឯងសិន “
ចុចអាន៖ស្រ្តេសរឿងអីក៏អាចកម្ចាត់បាន គ្រាន់តែអនុវត្តគន្លឹះតូចៗទាំងនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


