Connect with us

KPT+

គ្មានបុរសឥតខ្ចោះទេ!​ តែបើមានលក្ខណៈ ៦ យ៉ាងនេះបញ្ជាក់ថាគេជាមនុស្សប្រុសល្អ

បានផុស

នៅ

មិនថាអតីតកាល ឬមកដល់ពេលបច្ចុប្បន្នទេ ការជ្រើសរើសបុរសល្អម្នាក់ គឺជារឿងដែលលំបាកបំផុត។ មាននារីជាច្រើន បានឆ្លងកាត់ទឹកភ្នែក ការឈឺចាប់ និងភាពរាងចាលនៅក្នុងទំនាក់ទំនងស្នេហា ដោយសារប៉ះចំប្រុសមិនល្អ។ យ៉ាងណាមិញ គ្រប់គ្នាក៏សុទ្ធតែដឹងថា លើលោកនេះពុំមាននរណាល្អឥតខ្ចោះ គ្រប់១០នោះទេ។ ប៉ុន្តែបើសិនស្រីៗយើងបានជូបបុរសដែលមានចរិតលក្ខណៈទាំង ៦ នេះ នោះចាត់ទុកថាអ្នកបានជួបបុរសល្អហើយ។

១. គេមានកម្រិតការយល់ដឹងខ្ពស់

May be an image of 1 person, hair, standing and outerwear
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនប្រាកដថាអ្នករៀនចប់កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ជាមនុស្សមានការយល់ដឹងខ្ពស់ទេ ហើយមិនមែនមានន័យថា គ្រប់អ្នកដែលបោះបង់ការសិក្សាវ័យក្មេងគឺជាអ្នកយល់ដឹងខ្ពស់ដែរ។ តើអ្វីដែលកំណត់អំពីការយល់ដឹងរបស់គេ? របៀបដោះស្រាយបញ្ហា របៀបនៃទំនាក់ទំនង និងការកម្សាន្ត វាគឺជារបៀបដែលយើងសម្គាល់ថាជាបុរសមានចំណេះដឹងខ្ពស់ ឬទេ។

២. គេមានអាជីពពិតប្រាកដ

May be an image of 2 people, hair, people standing and outerwear

អំណួតរបស់បុរស គឺលទ្ធផល។ បុរសទូទៅគេបានបង្ហាញអំណួត (លទ្ធផល) ក្នុងរូបភាពផ្សេងៗគ្នា និងរបៀបដែលពួកគេបានទៅដល់ ហើយនោះជាវិធីដែលអាចសិក្សាពីសមត្ថភាព និងផ្លូវចិត្តគេបានល្អ។ មានការកត់ចំណាំមួយចំនួន គ្រប់បុរសដែលគេងរំពឹងលទ្ធផល បុរសដែលផ្លាស់ប្ដូរការងារញឹកញ៉ាប់ពេក បុរសដែលឈាមក្ដៅពុះកញ្ជ្រោល ហក់លោត លោភ ចង់បានលទ្ធផលហួសហេតុ និងបុរសដែលតែងតែពឹងកម្លាំងនារីម្នាក់ដើរ នោះមិនមែនជាជម្រើសដែលល្អទេ។

៣. គេជាបុរសដែលឱ្យតម្លៃឪពុកម្ដាយ

May be an image of 2 people, people standing and indoor

នារីច្រើនណាស់តែងតែនិយាយថា សូមកុំជ្រើសបុរសណាគិតឪពុកម្ដាយខ្លាំងពេក វាជារបៀបដែលខុសឆ្គង។ បុរសដែលមានសមត្ថភាពម្នាក់ គេមានបញ្ញាគ្រប់គ្រាន់ គេមានលទ្ធភាពជួយឪពុកម្ដាយគេ ដោយនឹងមិនវាយបំបែកឆ្នាំងបាយនារីដែលគេស្រឡាញ់ទេ វាលើកលែងតែគេគ្មានកំណើត។ បើថ្ងៃមួយអ្នកជួបបុរសម្នាក់ត្រូវចិត្ត ហើយអកុសលគ្រួសារគេមិនពេញចិត្ត ចូរដោះលែងគេ នោះជាតម្លៃដែលអ្នកមាន។ សូមកុំព្យាយាមឱ្យគេជ្រើសរើសរវាងអ្នក និងឪពុកម្ដាយគេ ព្រោះគ្មានគុណមួយណាធំជាងគុណឪពុកម្ដាយទេ ហើយមនុស្សដែលអាចរមិលគុណនេះបាន គេគឺជាមនុស្សដែលគ្រោះថ្នាក់បំផុត។

៤. គេមានរបៀបអប់រំផ្លូវចិត្តល្អ

May be an image of 1 person

ចំណង់បុរស កើតឡើងគ្រប់ពេល វាពុះកញ្ជ្រោល គ្មានសតិ ហើយមានបុរសតិចណាស់ដែលចេះពីរបៀបគ្រប់គ្រងវា។ ដូចនេះ សូមកុំព្យាយាមស្វែងរកភាពស្មោះត្រង់ពីបុរស តែចូរស្វែងរកបុរសដែលចេះពីរបៀបគ្រប់គ្រងចំណង់ បុរសដែលមានការទទួលខុសត្រូវខ្ពស់ និងជាបុរសដែលផ្ដល់តម្លៃឱ្យអ្នកបានល្អប្រសើរ ព្រោះគេនឹងមានរបៀបត្រឹមត្រូវមួយ ដែលនឹងមិនធ្វើឱ្យអ្នកអាប់ឱន ឈឺចាប់ ឬមានអារម្មណ៍ថាមិនស័ក្តិសមនៅក្នុងតម្លៃណាមួយនៃទំនាក់ទំនង។

៥. របៀបដែលគេមានចំពោះអ្នក

May be an image of 2 people, hair, people standing, suit and outerwear

សូមកុំខ្វាករត្រេតអរ ហើយយល់ថា បុរសដែលគេព្យាយាមធ្វើគ្រប់យ៉ាងដើម្បីបានអ្នក ថាជាបុរសល្អដែលអ្នកគួរប្រាថ្នា ព្រោះគេនឹងមានរបៀបបោះបង់អ្នកបានល្អដូចគ្នា នៅពេលមួយដែលគេណាយចិត្ត។ ដូចនេះ អ្នកនឹងទទួលដឹងដោយឯកឯងពីរបៀបដែលគេមានចំពោះអ្នក នូវរបៀបថែរក្សា ឬដោះលែងអ្នក ទៅតាមកាល:ទេស:សមគួរ ដែលនឹងមិនធ្វើឱ្យអ្នកមានអារម្មណ៍ថាមានសម្ពាធ ឬឈឺចាប់។ ព្រោះក្ដីសុខអ្នក វាជាបុព្វហេតុធំ និងជារបៀបដែលគេផ្ដល់ជូនអ្នក ដោយស្ងៀមស្ងាត់។ បុរសដែលអាចទុកអាទិភាពក្ដីសុខអ្នក ច្រើនជាងភាពអាត្មានិយមខ្លួនឯង នោះជាបុរសដែលអ្នកគួរចំណាយពេលស្វែងយល់។

៦. គេជាបុរសសាមញ្ញម្នាក់

May be an image of 1 person, standing and outdoors

មនុស្សទូទៅយល់ច្រឡំថា សាមញ្ញ គឺគ្មានអ្វី ប៉ុន្តែគេយល់ខុសហើយ។ បុរសដែលកាន់តែគ្មាន គេកាន់តែចង់បាន ហើយបុរសដែលគ្មានសមត្ថភាពដើម្បីបាន ឈាមគេក៏កាន់តែក្ដៅជាងមុន។ បើឃើញមានបុរសបរាជ័យម្នាក់ គេងស្ងៀមៗ មានសកម្មភាពហីៗដូចធម្មតា មានអាថ៌កំបាំងមួយដែលអ្នកមិនដឹង គេកំពុងតែប្រយុទ្ធជាមួយនឹងស្ថានភាពផ្លូវចិត្តខ្លួនឯង។ បុរសសាមញ្ញម្នាក់ គឺជាបុរសដែលមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការជ្រើសរើស។  គេបានជ្រើសរើសការរស់នៅក្នុងកម្រិតណាទាបជាងអ្វីដែលគេមាន ហើយចេះចូលរួម ដោយរីករាយជាមួយនឹងអ្វីដែលគេមាន។ បុរសបែបនេះតែងតែគេមានកម្រិតចំណេះដឹងល្អ មានសមត្ថភាពខ្ពស់ និងមានផ្លូវចិត្តល្អ។

ទាំង៦ចំណុចខាងលើនេះ វាជារបៀបដែលអ្នកអាចចាត់ទុកជាបុរសល្អ ប៉ុន្តែសូមចាំថា គ្រាប់ពូជនៃសេចក្ដីល្អ វានឹងដុះដើម ផ្លែផ្កា(ផល) ជាសេចក្ដីល្អឱ្យអ្នកឃើញជាក់ស្ដែង។ សូមចាំថា “បើល្ងង់អាចបង្រៀនបាន បើក្រអាចខំរកបាន ហើយបើបរាជ័យអាចយកលទ្ធផលថ្មីបាន ប៉ុន្តែបើគេមានសណ្ដានជាមនុស្សអាក្រក់ កែបែបណាក៏មិនកើតដែរ វាគ្រាន់តែមានលទ្ធផលខុសប្លែកក្នុងកម្រិតណាមួយប៉ុណ្ណឹង។” ដូចនេះ បើអ្នកចង់ជួបបុរសល្អ អ្នកត្រូវល្អជាមុនសិន ត្រូវមានចំណេះដឹងល្អ សមត្ថភាពការងារ និងបញ្ញាគ្រប់គ្រាន់នៅក្នុងការជ្រើសរើស ហើយពេលវេលាវានឹងបង្ហាញអុ្នក ថាគេជាបុរសល្អ ដោយមាន៦ចំណុចខាងលើ (បុរសដែលល្អ បុរសដែលព្យាយាមរក្សាសេចក្ដីល្អ ឬក៏កំពុងស្ថិតក្នុងគន្លងត្រឹមត្រូវមួយ) ឬក៏គេជាបុគ្គលដែលមានពូជនៃសេចក្ដីល្អពិត៕

អត្ថបទ៖ ស្នង នេត្រា

ចុចអាន៖ ស្គាល់ចិត្តថ្លើមដៃគូតាមរយៈខែកំណើតទាំង១២ មួយណាជាគូស្នេហ៍របស់អ្នក?

ចុចអាន៖ កុំរឹតត្បិតសេរីភាពមនុស្សដែលយើងស្រឡាញ់ពេក ចុងក្រោយ​ប្រយ័ត្ន​ទឹកភ្នែក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ វិនាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច១ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

Sokha Hotels

ព័ត៌មានពេញនិយម