KPT+
រឿងតូចៗទាំងនេះ មនុស្សប្រុសលាក់មិនជិតទេពេលកំពុងលង់ស្នេហ៍នារី
ជាទូទៅ បុរសទាំងអស់មិនអនុញ្ញាតឱ្យអារម្មណ៍ខ្លួនបើកចំហឱ្យគេដឹងច្រើនទេ តែក៏មិនមែនជាការទៅរួចដែរ ក្នុងការលាក់វា ពេលគេកំពុងលង់ស្នេហ៍អ្នកខ្លាំង។
ភាសារាងកាយរបស់ពួកគេ និងឥរិយាបទដែលផ្តល់ឱ្យនាង តែងបានបង្ហាញប្រាប់មកជាសម្ងាត់។ បុរសរមែងបាត់បង់ខ្លួនឯង នៅចំពោះមុខអ្នកដែលគាត់លង់ចិត្ត ហើយក៏មិនយកការខ្មាស់អៀនមកជាលេសទៀតដែរ។
ទោះបីជាបុរសមិនងាយនឹងទទួលស្គាល់ចិត្តស្រលាញ់ងប់របស់ខ្លួនភ្លាមៗ ព្រោះគេក៏រង់ចាំសេចក្តីស្រឡាញ់តបមកវិញ តែជាធម្មជាតិ ភេទប្រុសតែងតែបញ្ជូនសញ្ញាគ្រប់ប្រភេទដើម្បីឱ្យអ្នកដឹងថាគាត់ចូលចិត្តអ្នក។
១. ប្តូរមកធ្វើអ្វីដែលអ្នកនិយម

អាចពិនិត្យថាគេនោះស្រាប់តែមកទម្លាប់នឹងអ្វី១ថ្មីដែលទាក់ទងនិងចំណូលចិត្តរបស់អ្នកដូចជា ហាត់ប្រាណ អានសៀវភៅ សរសេរលើហ្វេសប៊ុក ចម្លងស្ទីលរបស់អ្នក និយាយពីខេត្តដែលអ្នកចូលចិត្ត ធ្វើខ្លួនដូចជាសប្បុរសជន ព្រោះឃើញអ្នកឱ្យតម្លៃអំពីបរិច្ចាគ។ល។
២. ទំនាក់ទំនងភ្នែក

របៀបសម្លឹងមើលគ្នា ជាវត្ថុគ្រោះថ្នាក់ជាងគេមួយលើលោកយើងនេះ ហើយក៏គ្រាន់តែមួយក្រឡេកនោះឯង មនុស្សជាច្រើនបានបូជាជីវិតរបស់ពួកគេចំពោះស្នេហា។ បុរសតែងតែក្រឡេកមើលអ្នក ហើយមើលច្រើនដងនិងមើលយូរៗ ព្រោះពួកគេទប់ចិត្តមិនសម្លឹងអ្នកមិនបានដាច់ខាត ប្រសិនគេមានអ្នកក្នុងបេះដូង។
៣. រំលឹកឈ្មោះអ្នកសឹងគ្រប់ដង្ហើមចេញចូល

ត្រង់ណេះហើយដែលមនុស្សប្រុសមានស្នេហាពិបាកលាក់បាំងនឹងមិត្តភក្តិ ។ ពេលស្រលាញ់អ្នកណាម្នាក់ មនុស្សប្រុសពិតជាមានមោទកភាពចំពោះនាង គេមិនអាចឈប់និយាយពីឈ្មោះនាងបានទេ។ រាល់ការសន្ទនាជាមួយមិត្តភក្តិគាត់នឹងនិយាយពីអ្នកដោយមិនដឹងខ្លួន ហើយអ្នកតែងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រធានបទនានាក្នុងជីវិតគេ។
៤. ស្តាប់និងជឿអ្នក

ការពិតដែលថា គាត់ឆ្កួតនឹងការយកចិត្តទុកដាក់ចំពោះរាល់ពាក្យដែលអ្នកនិយាយ។ ចងចាំមួយៗច្បាស់និងទន្ទេញវាទុកក្នុងបេះដូង។ ពេលនិយាយគ្នា គាត់នឹងមើលទៅភ្នែករបស់អ្នកដោយផ្ទាល់ ហើយស្រូបយកពាក្យនីមួយៗមកទុកជ្រាលជ្រៅក្នុងជីវិត។
៥. ផែនការអនាគត

បើបុរសមិនមានប្តេជ្ញាចិត្តនឹងអ្នក មិនកសាងធ្វើផែនការអនាគតអ្វីមួយជាមួយអ្នក គេបោកអ្នកហើយ។ មនុស្សប្រុសស្រលាញ់អ្នកពិត គេគិតអនាគតរវាងគេនឹងអ្នកជាងអ្វីដែលអ្នកស្មានទៅទៀត។
៦. ចំណាយពេលវេលាទំនេរសឹងទាំងអស់ជាមួយអ្នក

មនុស្សមិនអាចទ្រាំមិនជួបអ្នករាល់ថ្ងៃនោះទេ គេចង់ដឹងថាអ្នកកំពុងឈឺឬជាធ្វើអ្វី នៅជាមួយអ្នកណា? កាលវិភាគពេលវេលាទំនេរទាំងអស់របស់គាត់ចង់តែងមានវត្តមានអ្នក។ បើគេស្រលាញ់អ្នកមែន អ្នកមិនចាំបាច់ហត់ធ្វើគម្រោងពិសេសៗដើម្បីទាក់ទាញគាត់ឱ្យទៅកន្លែងរបស់អ្នកទេ គេតែងបង្ហាញមុខដោយឥតព្រាងទុក។
៧. ចង់ឱ្យអ្នកសប្បាយចិត្ត

ហើយសំខាន់បំផុតក្នុងចំណោមសញ្ញាទាំងអស់ គឺគេតែងចង់រកវិធីឱ្យអ្នកសប្បាយចិត្ត។ និយាយដោយសាមញ្ញគេតែងធ្វើអ្វីគ្រប់យ៉ាងដើម្បីបានឃើញអ្នកញញឹម៕
ប្រែសម្រួល៖ ស្រស់
ចុចអាន៖ មូលហេតុអ្វីបានជាមនុស្សប្រុសខ្លះមិនហ៊ានទាក់ទងជាមួយស្រីស្អាត?
ចុចអាន៖ ភាពលេចធ្លោរបស់មនុស្សស្រីរឹងមាំដែលបុរសជាច្រើនកំពុងស្វែងរកជាគូ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


