KPT+
កុំគិតថាប្រុសៗស្រឡាញ់តែស្អាត បើមានចំណុចប៉ុន្មាននេះ អ្នកមានប្រៀបជាងស្រីដទៃ
មិនមែនបុរសទាំងអស់សុទ្ធតែចាប់អារម្មណ៍ទៅលើរូបសម្រស់ ឬខ្លួនប្រាណមនុស្សស្រីឡើយ។ ក្រៅពីផ្លូវភេទនិងរូបសម្បត្តិខាងក្រៅ នៅមានកត្តាផ្សេងជាច្រើនទៀតដែលបុរសៗចាប់អារម្មណ៍។ ក្នុងអត្ថបទនេះនឹងបង្ហាញពីគុណសម្បត្តិមនុស្សស្រីដែលបុរសៗស្រឡាញ់ ក្រៅពីខ្លួនប្រាណរបស់នាង។
១. ចិត្តទូលាយ

មនុស្សប្រុសនឹងបាក់ចិត្តស្រិបៗ ប្រសិនបើអ្នកជាមនុស្សស្រីមានចិត្តទូលាយ បើកចំហរ និងមិនប្រកាន់រករឿងច្រើន។ គ្មាននរណាចង់នៅក្បែរមនុស្សចិត្តចង្អៀត រឹតត្បិតសេរីភាពរបស់គេនោះទេ។ បើអ្នកឆ្លាតចេះដឹងរឿងនេះ បើកសិទ្ធឱ្យគាត់ ចេះយល់ចិត្តគាត់ ប្រុសៗពិបាកបែកចិត្តទៅអ្នកផ្សេងណាស់។
២. ពូកែស្ដាប់

បុរសចង់ឱ្យមនុស្សស្រីដែលខ្លួនស្រឡាញ់ក្លាយជាអ្នកស្តាប់ដ៏ល្អម្នាក់។ គាត់នឹងកោតសរសើរចំពោះមនុស្សស្រីដែលរង់ចាំដោយស្ងៀមស្ងាត់ និងស្តាប់គាត់យ៉ាងអត់ធ្មត់ មិនចេះតែដេញដោលដោយគ្មានហេតុផល។ ដឹងទេ! មនុស្សប្រុសធុញបំផុត នារីតាប៉ែ រអ៊ូច្រើនជាងម្ដាយរបស់គាត់ទៀត។ កុំល្ងង់និយាយច្រើន បើគាត់ចង់ឱ្យស្ដាប់ អ្នកគួរជាស្ដាប់ដ៏ល្អ នោះក្រេឌីតរបស់អ្នកនឹងឡើងខ្ពស់មិនខាន។
៣. រឹងមាំ

មនុស្សប្រុសគ្រប់គ្នាតែងចង់ក្លាយជាខ្នងបង្អែកសម្រាប់មនុស្សស្រីដែលគាត់ស្រឡាញ់។ ប៉ុន្តែនេះមិនមែនមានន័យថា ស្រីៗយើងត្រូវតែទន់ខ្សោយ ចាំតែគាត់តាមទ្រនោះដែរ។ បុរសស្រឡាញ់ណាស់នារីរឹងមាំ ព្រោះនាងនឹងក្លាយជាប្រពន្ធ និងជាម្ដាយដ៏ល្អទៅថ្ងៃក្រោយ ហើយបើគាត់ត្រូវឃ្លាតឆ្ងាយ គាត់ក៏មិនបារម្ភខ្លាំង។
៤. សុទិដ្ឋិនិយម

បុរសៗស៊ាំបំផុតជាមួយមនុស្សស្រីដែលចូលចិត្តតម្អូញ ឬចេះតែអង្គុយយំ។ ប៉ុន្តែគាត់ស្រឡាញ់ពេញចិត្តនឹងមនុស្សស្រីដែលចេះក្រោកឈរ ហើយប្រយុទ្ធប្រឆាំង និងមិនកើតទុក្ខចំពោះរាល់បញ្ហារំខានចិត្តនានា។ នាងជាមនុស្សរួសរាយ ក្លាហាន ហើយវិជ្ជមានជានិច្ច ទោះជួបការលំបាកប៉ុនណាក្ដី។
៥. ចេះធ្វើម្ហូប

សម័យនេះ គេលែងប្រកាន់រឿងចេះឬមិនចេះធ្វើម្ហូបទៀតហើយ តែសម័យនេះបើអ្នកជាចុងភៅល្អម្នាក់ បុរសមុខតែងប់ស្រឡាញ់ ដកចិត្តមិនរួចឡើយ។ គ្មានប្រុសណា ចង់តែបាយក្រៅនោះទេ គាត់ក៏ត្រូវការអាហារជួបជុំគ្រួសារ និងទទូួលទានរសជាតិម្ហូបដែលជាស្នាដៃមនុស្សជាទីស្រឡាញ់របស់គាត់ដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Useful Gen
ចុចអាន៖ មនុស្សប្រុសបែបណាដែលស្រីៗចង់បាន ហើយតាមស្រលាញ់ជាគូអនាគត?
ចុចអាន៖ ក្រោយរៀបការរួច ស្រីៗគួររៀបចំខ្លួនយ៉ាងណា ទើបស្អាតសមសួន?
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


