KPT+
រុក្ខជាតិ ៦ ប្រភេទ គួរដាំក្នុងផ្ទះ បង្កើតអុកស៊ីសែន និងមិនពិបាកក្នុងការថែទាំ ចំពោះអ្នកមិនសូវមានពេល
បញ្ហាសម្រាប់មនុស្សដែលចង់ចាប់ផ្តើមដាំលម្អរុក្ខជាតិក្នុងផ្ទះ គឺមិនប្រាកដថា តើដើមឈើទាំងនោះអាចរស់រានបានយូរដែរទេ។ អ្នកខ្លះ មិនធ្លាប់មានបទពិសោធន៍ដាំដើមឈើណាមួយ ហើយបន្ទាប់ វាក៏ងាប់ដោយបញ្ហាផ្សេងៗ។
ខាងក្រោមនេះគឺរុក្ខជាតិអាចដាំក្នុងផ្ទះបានងាយៗ សម្រាប់អ្នកមិនសូវមានពេលវេលា និងមិនមានតិចនិកក្នុងការថែរក្សាបានដូចអ្នកជំនាញ។
១ ដើមឈើប្រាក់កាក់ឬ Silver Coin
ប្រសិនបើអ្នកកំពុងរកមើលមែកឈើដែលធន់នឹងគ្រោះរាំងស្ងួត អ្នកក៏ត្រូវមើលអ្វីដែលល្អបំផុតដែរ។ ការដាំដើមប្រាក់កាក់ គួរតែត្រូវបានដាំនៅក្នុងធុងដែលអាចបង្ហូរទឹកបានល្អ និងងាយទទួលយកពន្លឺព្រះអាទិត្យពីខាងក្រៅ។
២ ដើមឈើ Pylia
មនុស្សមួយចំនួនហៅវាថាដើមឈើផេនខេក ឬដើមឈើ UFO ដែលត្រូវបានគេចាត់ទុកថា ជារុក្ខជាតិប្រណីតសម្រាប់នាំប្រាក់សំណាង និងនាំថាមពលវិជ្ជមានចូលក្នុងផ្ទះផងដែរ។ រូបរាងរបស់ដើមឈើមានរាងមូល និងចូលចិត្តពន្លឺព្រះអាទិត្យ ដើមឈើនេះត្រូវយកចិត្តទុកដាក់លើការស្រោចទឹកតែបន្តិចបន្តួចប៉ុណ្តោះ។
៣ ដើម Sula Class
វាគឺជារុក្ខជាតិមួយប្រភេទដែលអាចត្រូវបានគេហៅថា រុក្ខជាតិពីឋានសួគ៌ឬដើមឈើស្លឹកប្រាក់។ ចរិតលក្ខណៈនៃមែកធាងវា គឺមានស្លឹកពណ៌បៃតងស្រស់ស្អាត និងរលោង។ ផ្អែកលើវិទ្យាសាស្ត្រហុងស៊ុយ ការណែនាំអំពីដើមឈើ SulaClass ត្រូវបានដាក់នៅក្នុងផ្ទះនៅភាគអាគ្នេយ៍។ ដើមឈើប្រភេទនេះក៏អាចប៉ះពាល់ដល់សំណាងដែរ បើដាំមិនប្រយ័ត្ន។ ទោះយ៉ាងណា វាក៏ងាយស្រួលណាស់ ហើយវាមិនចាំបាច់ស្រោចទឹកញឹកញាប់ទេ។
៤ ដើមឈើមេអំបៅពេលយប់ ឬ night butterfly
មានដើមកំណើតពីប្រេស៊ីល ហើយពេញនិយមនៅអឺរ៉ុប។ មែកធាង night butterfly គឺជាដើមឈើដែលមានស្លឹកដូចម្រាមដៃ ស្លឹកតែងតែបិទនៅពេលយប់ និងមានរាងត្រីកោណឬជ្រុងរាងមូល។ ជាទូទៅស្លឹកមានពណ៌ផ្កាឈូក ស្វាយ ប្រែពណ៏តាមកំដៅព្រះអាទិត្យ។ ពេលស្រោចទឹកកុំឲ្យទឹកប៉ះជាមួយស្លឹកវាឲ្យសោះ។
៥ Pearl Necklace
ជារុក្ខជាតិដែលមានពណ៌បៃតង ព្យួរចុះមកក្រោម ជាចង្កោមដូចជាខ្សែកគុជ។ ជាទូទៅវាត្រូវបានគេដាំដើម្បីលម្អឲ្យគេហដ្ឋានស្រស់ស្អាត។ នៅពេលដាំ Pearl Necklace គួរតែស្ថិតក្នុងពន្លឺព្រះអាទិត្យគ្រប់គ្រាន់។ ប៉ុន្តែមិនត្រូវប៉ះពាល់នឹងពន្លឺព្រះអាទិត្យដោយផ្ទាល់ពេកទេ។ ស្រោចទឹកឲ្យបានញឹកញាប់ ១ ទៅ ២ ដង ក្នុងមួយសប្ដាហ៍គឺគ្រប់គ្រាន់ ហើយដីមិនគួរសើមពេកទេ។
៦ Cactus rabbit
មានសណ្ឋានដូចត្រចៀកទន្សាយ គឺជាដើមឈើដែលមានដើមកំណើតនៅម៉ិកស៊ិក និងអាចទប់ទល់នឹងគ្រោះរាំងស្ងួតបានយ៉ាងល្អ ចំពោះរូបរាងរបស់ដើម Cactus rabbit មានរាងពងក្រពើ ស្រដៀងនឹងត្រចៀកទន្សាយ។ វាជារុក្ខជាតិដ៏ល្អសម្រាប់អ្នកមិនពូកែថែ និងសមស្របសម្រាប់ផ្ទះស្ងួត ដែលមានសំណើមទាបនិងមានពន្លឺព្រះអាទិត្យច្រើន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖sanook
ចុចអាន៖រុក្ខជាតិនាំសំណាង ៦ ប្រភេទ ដាំក្នុងផ្ទះទាក់ទាញប្រាក់កាសនិងជួយរក្សាភាពត្រជាក់ត្រជំក្នុងគ្រួសារ
ចុចអាន៖អត្ថប្រយោជន៍ជាច្រើនដែលមនុស្សទទួលបាន នៅពេលបរិភោគដំណាំហូបផ្លែតាមរដូវកាលមិនប្រើគីមី
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង