KPT+
ជឿអត់! អ្នកនិយមតាមដានរឿងរ៉ាវជីវិតគេជាងជីវិតខ្លួន គឺមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ
បើទោះបីជាការនិយាយលេងសើច (និយាយដើម) ពីរឿងរ៉ាវរបស់អ្នកដទៃជាការកម្សាន្ត ឬជាទម្លាប់ពីកំណើតក្ដី។ តែនេះក៏អាចជារោគសញ្ញាមួយទៀត នៃជំងឺផ្លូវចិត្តដែលមាន ប៉ុន្តែក្រុមមនុស្សទាំងនោះ ជួនមិនដឹងថាខ្លួនមានជំងឺនេះទេ។

ការចេះដឹងរឿងគេជ្រុលនិយម ឬពូកែចាត់ចែងឲ្យជីវិតគេទៅខាងនេះខាងនោះតាមចិត្តខ្លួនចង់បាន ធ្វើឲ្យបញ្ហាផ្លូវចិត្តបុគ្គលនោះនឹងកាន់តែស្មុគស្មាញខ្លាំង។ ដោយសារម្ង៉ៃៗគេពូកែយករឿងអ្នកដទៃមកដាក់លើទ្រូងឯង នាំឲ្យក្ដៅរហូតកើតជានៅមិនសុខដេកមិនលក់ បើមិនបាននិយាយរឿងឬចាត់ចែងអ្នកណាម្នាក់ឲ្យសមគំនិតគេចង់បាន គេនឹងមានសំពាធអារម្មណ៍កើតមានអត់ដឹងខ្លួន។ អ្នកខ្លះជួននៅមិនសុខ ធ្វើការមិនបាន ព្រោះខួរក្បាលស្តុកទុកតែរឿងគេជាងរឿងខ្លួន។
តាមពិតនេះគ្រាន់តែជាផ្នែកមួយ នៃជីវិតបុគ្គលនិយមយករឿងគេមកចែកចាយ ជាត្រាវចម្អែតមាត់ពួកគេប៉ុណ្ណោះ។ តែមួយផ្នែកទៀតគឺប៉ះពាល់ផ្លូវអារម្មណ៍ បុគ្គលដែលរួមស្ដាប់ជាមួយពួកគេ។ អ្នកខ្លះអាចទន់ខ្សោយផ្លូវចិត្ត ពេលស្ដាប់ហើយប្រែជាមិនសប្បាយចិត្ត ភ្លាមមួយរំពេចក៏មាន។ នេះក៏ដោយសារជីវិតពួកគេហ៊ុមព័ទ្ធដោយបុគ្គលបង្កើតគ្រុប បង្កើតបក្សពួកនិយមនិយាយដើមអ្នកជុំវិញ តើមានន័យអីទៀត ដែលសុខភាពផ្លូវចិត្តរឹងមាំបាន។

ទម្លាប់យករឿងគេមកចែកចាយជាក្រុមជាបក្ស យូរៗទៅរាងកាយនឹងទ្រុឌទ្រោម ឬញៀននឹងការនិយាយដើមអ្នកផងទាំងពួង មិនលើកលែងសូម្បីមេកោយខ្លួនឯង។ អ្នកខ្លះឃើញសមាជិកថ្មីចូលមកធ្វើការ ក៏ទៅរាក់ទាក់ដូចចង់រាប់អាន។ តាមពិតទៅអត់ទេ! ពួកគេមកស៊ើបដើម្បីចង់ដឹងពីអ្នកចំណូលថ្មី ដើម្បីងាយស្រួលយកចុះចូលជាក្រុមតែមួយ។

បើសិនបានជួបឬរាប់អានបុគ្គលមួយថ្ងៃៗប្រមូលផ្ដុំតែនិយាយរឿងគេ ចូរប្រញាប់ដកខ្លួនឆាប់។ នៅពេលអ្នកនៅជិតបុគ្គលអស់នោះ មានតែធ្វើឲ្យរាងកាយទទួលបានតែរឿងអវិជ្ជមាន និងបន្ទុកដែលពួកគេដាក់មកប៉ុណ្ណោះ។ ជាពិសេសបើស្ដាប់រឿងឥតបានការនេះច្រើន ធ្វើឲ្យកើតជំងឺផ្លូវចិត្តតាមពួកគេ ហើយកើតជាថប់បារម្ភ មានបញ្ហានៃការគេង នឹកឃើញតែរឿងដដែលៗ និងមានអារម្មណ៍សោកសៅទៅតាមដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ទ្រឹស្ដីព្រះពុទ្ធ៖ លក្ខណ:សម្បត្តិ ៥យ៉ាងនៃអ្នកស្ដាប់ដ៏ល្អម្នាក់
ចុចអាន៖ឃាតកផ្លូវចិត្ត ៣ ប្រភេទ សម្លាប់មនុស្សមិនរើសមុខ គេឯងតែងយល់ច្រឡំថា ជាជំងឺប្រចាំកាយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


