KPT+
ធ្វើយ៉ាងម៉េចទើបដឹងថា អ្នកមានជំងឺចរិតបុគ្គលិកលក្ខណៈច្រើន
ជំងឺ Dissociative Identity Disorder (DID) ដែលពីមុនត្រូវបានគេស្គាល់ថា ជាជំងឺដែលចរិកបុគ្គលិក លក្ខណៈច្រើននៅក្នុងខ្លួនរំខានដល់អត្តសញ្ញាណបុគ្គលិកលក្ខណៈពិតរបស់អ្នកជំងឺ ជារឿយៗជំងឺ DID កើតឡើងអំពីរបួសផ្លូវចិត្ត នៃការរំលោភបំពានកាលពីកុមារភាពយ៉ាងធ្ងន់ធ្ងរ។
ខាងក្រោមនេះ ជាវិធីសាស្រ្តខ្លះៗធ្វើឲ្យអ្នកដឹកថាមានជំងឺ DID ឫជំងឺចរិកបុគ្គលិកលក្ខណៈច្រើន ៖
១ វិភាគអារម្មណ៍ខ្លួនឯង

អ្នកមានជំងឺ DID មានស្ថានភាពជាក់លាក់មួយចំនួននៃស្មារតី ដែលត្រូវបានគេស្គាល់ថា ជាការផ្លាស់ប្តូរចរិកនិងបុគ្គលិកលក្ខណៈជាច្រើន ពេលខ្លះអ្នកអាចមានអារម្មណ៍ថា អ្នកដូចជាមនុស្សច្រើនជាងម្នាក់ កំពុងកាន់កាប់រាងកាយរបស់ខ្លួនឯង។ ដូច្នោះអ្នកត្រូវចេះវិភាគអារម្មណ៍ខ្លួនឯង នៅវត្តមានចរិកលក្ខណៈបុគ្គលបង្ហាញក្នុងខ្លូនអ្នក។
២ រកមើល “កុងតាក់” នៅក្នុងចរិកបុគ្គលិកលក្ខណៈផ្សេងៗ

“កុងតាក់” គឺជាពាក្យដែលប្រើសម្រាប់ការផ្លាស់ប្តូររវាងចរិកបុគ្គលិកលក្ខណៈពីមួយទៅមួយ អ្នកដែលលមានជំងឺ DID នឹងឆ្លងកាត់ការប្តូរជាប្រចាំ ឬជាប់លាប់ការផ្លាស់ប្តូររវាងស្ថានភាពបុគ្គលិកលក្ខណៈ នឹងចំណាយពេលពីពីរបីវិនាទីទៅច្រើនម៉ោង។ ពេលខ្លះអ្នកអាចកំណត់នៅពេលដែលការប្តូរបាន កើតឡើងដោយផ្អែកលើការផ្លាស់ប្តូរនៃសំឡេង ការផ្លាស់ប្តូរទូទៅនៃអាកប្បកិរិយា ឬស្ថានភាពរាងកាយ ការផ្លាស់ការបញ្ចេញមតិ ផ្លាស់ប្តូរការគិត ឬការសន្ទនាជាដើម។
៣ កត់សម្គាល់ការផ្លាស់ប្តូរនៅក្នុងចរិកបុគ្គលិកលក្ខណៈណាមួយ

បុគ្គលដែលទទួលរងពីជំងឺ DID ជារឿយៗជួបប្រទះការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងផលប៉ះពាល់ (អារម្មណ៍ដែលអាចសង្កេតបាន) អាកប្បកិរិយា ស្មារតី ការចងចាំ ការយល់ឃើញ ការយល់ដឹង (ការគិត) និងមុខងារនៃសតិអារម្មណ៍។ អ្នកខ្លះអាចបង្ហាញការផ្លាស់ប្តូរយ៉ាងខ្លាំង នៅក្នុងសកម្មភាពការសន្ទនា ឬការគិត ។
៤ កំណត់បញ្ហានៃការចងចាំ

អ្នកជំងឺ DID ជួបប្រទះបញ្ហាការចងចាំសំខាន់ៗ រួមទាំងការលំបាកក្នុងការរំលឹកឡើងវិញនូវព្រឹត្តិការ ណ៍ប្រចាំថ្ងៃ ព័ត៌មានផ្ទាល់ខ្លួនសំខាន់ៗ ឬព្រឹត្តិការណ៍ដ៏តក់ស្លុត។ ប្រភេទនៃបញ្ហាការចងចាំដែលទាក់ទងនឹង DID មិនស៊ីគ្នានឹងការភ្លេចភ្លាំងប្រចាំថ្ងៃធម្មតា ដោយអ្នកដែលមាន DID នឹងមានគម្លាត គួរឱ្យកត់សម្គាល់នៅក្នុងការចងចាំរបស់ពួកគេ ដូចជាការមិនចាំស្ថានភាពទាំងមូលដែលបានកើតឡើងថ្មីៗនេះ។
៥ តាមដានកម្រិតទុក្ខព្រួយ

ជំងឺ DID ត្រូវបានធ្វើរោគវិនិច្ឆ័យតែនៅពេលដែលរោគសញ្ញាបណ្តាលឱ្យមានការចុះខ្សោយយ៉ាងខ្លាំងនៅក្នុងសង្គម ការងារ ឬផ្នែកផ្សេងទៀតនៃមុខងារប្រចាំថ្ងៃ។ ក្នុងនោះក៏មានរោគសញ្ញា ដែលអ្នកត្រូវតាមដានកម្រិតទុក្ខព្រួយ និងស្ថានភាពផ្សេងៗគ្នា បញ្ហាការចងចាំ ធ្វើឱ្យអ្នកឈឺចាប់ និងរងទុក្ខច្រើនធ្វើឱ្យអ្នកមានការលំបាកក្នុងមិត្តភាព និងទំនាក់ទំនងជាមួយអ្នកដទៃ ។
យ៉ាងណាមិញ ប្រសិនបើអ្នកព្រួយបារម្ភថាអ្នកអាចមាន DID អ្នកអាចរកឃើញជំងឺនេះ អ្នកគួរតែទៅជួបអ្នកជំនាញវាយតម្លៃកំណត់រោគសញ្ញា ដើម្បីការយល់ដឹងពីមូលដ្ឋានគ្រឹះនៃជំងឺនិងព្យាបាលឲ្យបានទាន់ពេល៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖បើអ្នកជំងឺផ្លូវចិត្តមានអាកប្បកិរិយាកោងកាច ឬប្រើហិង្សា យើងគួរធ្វើបែបណា?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


