Connect with us

KPT+

កុំមើលរំលង! សញ្ញានៃជំងឺភ័យស្លន់ស្លោឬថប់បារម្ភ ជាស្ថានភាពផ្លូវចិត្តគ្រោះថ្នាក់ខ្លាំង បើមិនឆាប់ព្យាបាល

បានផុស

នៅ

តើអ្នកធ្លាប់បានត្រៀមខ្លួនយ៉ាងល្អ មុនពេលអ្នកចេញទៅប្រឈមមុខនឹងពិភពខាងក្រៅទេ។ ប៉ុន្តែនៅពេលដែលត្រលប់មកវិញភ្លាមៗ ស្រាប់តែអាការ ថប់ដង្ហើម ក្អកស្ងួត អស់កម្លាំង ដោយគ្មានមូលហេតុ។ ទាំងនេះ សុទ្ធតែទាក់ទងនឹងជំងឺ Panic ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើអ្វីទៅជាជំងឺ Panic ?

Panic មិនមែនជាជំងឺ​ដែលបង្ក​ឲ្យ​មានរោគសញ្ញាគួរ​ឲ្យ​ព្រួយបារម្ភនោះទេ។ ប៉ុន្តែ​វា​ជា​កង្វល់​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​នេះ។ ប្រតិកម្មដំបូងគឺការភ័យស្លន់ស្លោ ​ការវាយប្រហារ​ឲ្យ​ភ័យស្លន់ស្លោ ​ហើយ​ជំងឺ​នេះ​ក៏​អាច​កើត​ឡើង​ដោយសារ​ហេតុផល​ជា​ច្រើន​ដែរ។ ពួកគេភាគច្រើនគឺភាពតានតឹង ​ឧទាហរណ៍​ភាព​រវល់​នៃ​ជីវិត នៅជាមួយកុំព្យូទ័រ​ឬអេក្រង់​ទូរសព្ទ័​យូរ​ សម្រាក​មិន​គ្រប់​ ឬ​សូម្បី​តែ​ការ​បិទទ្វារ​ ក៏​អាច​ជា​មូលហេតុ​នៃ​ជំងឺ​នេះ​ផង​ដែរ។

ជាពិសេស ​វា​អាច​ឈាន​ទៅ​ដល់​ផល​ប៉ះពាល់​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ​ ដូចជា​ការ​បាត់បង់​នេះ​ឬ​នោះ​ ក៏​អាច​រួម​ចំណែក​ដល់​រោគ​សញ្ញា​ភ្លាមៗនៃ​រោគ​សញ្ញា Panic ហើយ​អាច​រួមបញ្ចូល​កត្តា​ហ្សែន​ ដែល​អ្នក​ជំងឺ​ខ្លះ​ មាន​សមាជិក​គ្រួសារ​របស់​ពួកគេ​មាន​ប្រវត្តិ​បែបនេះ​ពី​មុន។

រោគ​សញ្ញា​នៃ​ការ​ភ័យ​ស្លន់ស្លោ​មិន​ដឹង​មូល​ហេតុ

ញ័រ​ទ្រូង​ឬ​ចង្វាក់​បេះដូង​លោត​លឿន​ខ្លាំង , ញើស ញ័រដៃ​ជើង, ដង្ហើម​ខ្លីៗ​ឬ​ស្ទះ​ដង្ហើម, មាន​អារម្មណ៍​មិន​ស្រួល​ឬ​តឹង​នៅ​ខាង​ក្នុង​ចិត្ត ឈឺ​ទ្រូង​ឬ​តឹងទ្រូង ចង្អោរ, ឈឺពោះ, ជួន​ត្រជាក់​ជួនគ្រុន​ក្ដៅ , មាន​អារម្មណ៍​ស្ពឹក​ខ្លួន​ប្រាណ​ ឬ​មាន​អារម្មណ៍​ថា​បរិយាកាស​ជុំវិញ​កំពុង​ផ្លាស់ប្ដូរ មិន​អាច​គ្រប់គ្រង​ខ្លួនឯង​បាន ​ឬ​ខ្លាច​គ្រប់បែប​យ៉ាង​លែង​ក្លាហាន​សូម្បី​រឿង​តូច។

វេជ្ជបណ្ឌិត Porntip Srisopit ឯកទេស​ជំងឺ​ផ្លូវចិត្ត​នៅមន្ទីរពេទ្យរ៉ាម៉ាទី៩ នៅ​បាងកក ​បាន​ផ្ដល់​ព័ត៌មាន​ដែល​ជា​ទូទៅ​ថា ​ជំងឺ Panic បែងចែក​ការ​ព្យាបាល​ជា ​២ ​វិធី ​គឺ​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ ដើម្បី​ធ្វើ​ឲ្យ​មាន​តុល្យភាព​ប្រព័ន្ធ​បញ្ជូន​សរសៃ​ប្រសាទ​នៅ​ក្នុង​ខួរក្បាល។ វា​ត្រូវ​ការ​ពេល​ប្រហែល​ពី ៨ ទៅ ១២ ខែ​ ដើម្បី​ជា​សះស្បើយ​អាស្រ័យ​លើ​កត្តា​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​នៅ​ក្នុង​មនុស្ស​ម្នាក់ៗ។

វិធី​មួយ​ទៀត​គឺ​ការ​ព្យាបាល​ផ្លូវ​ចិត្ត​ ដើម្បី​កែតម្រូវ​គំនិត​និង​អាកប្បកិរិយា​ដូចជា ​ការ​ព្យាយាម​ធ្វើ​ឲ្យ​អារម្មណ៍​ល្អ​និង​ប្រាប់​ខ្លួនឯង​ថា​ រោគ​សញ្ញា​នេះ​អាច​បណ្ដោះអាសន្ន​និង​ឆាប់​ជា​សះស្បើយ​ ឬ​ប្រើ​វិធី​បណ្ដុះបណ្ដាល​ដើម្បី​ព្យាបាល​រោគ​សញ្ញា​ដូចជា​ សម្រាក ​សមាធិ​ គិត​វិជ្ជមាន ​ធ្វើ​លំហាត់​ប្រាណ​ ដកដង្ហើម​វែងៗ ។ ធ្វើដូច្នេះ គឺដើម្បី​បន្ថយ​រោគ​សញ្ញា ​ហើយ​កែតម្រូវ​បន្តិច​ម្តងៗ ដើម្បី​បន្ធូរ​អារម្មណ៍​និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​បន្តិច​ម្តងៗ ។

ការ​ព្យាបាល​ភាព​ភ័យ​ស្លន់ស្លោ ​គឺ​ការ​ប្រើ​វិធីសាស្ត្រ​ពីរ​នៃ​ការ​ប្រើ​ថ្នាំ​និង​ការ​ព្យាបាល​ផ្លូវចិត្ត​ រួម​ជាមួយ​ការ​ដឹង​ខ្លួន​ថា​​ កុំ​ភ័យ​ស្លន់ស្លោ​ច្រើនពេក​ អំពី​ជំងឺ​នេះ​ ដូច្នេះ​អ្នក​ជំងឺ ​បន្ទាប់​ពីទទួល​ការ​ព្យាបាល​ អាច​វិល​ត្រឡប់​មក​រក​ជីវិត​ធម្មតា​វិញ​ ហើយ​មិន​ចាំបាច់​ព្រួយបារម្ភ​អំពី​រោគ​សញ្ញា​ទៀត​ទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ធ្លាប់ទេ កើតអាការៈសោកសៅទំាងគ្មានមូលហេតុ?

ចុចអាន៖ឃាតកផ្លូវចិត្ត ៣ ប្រភេទ សម្លាប់មនុស្សមិនរើសមុខ គេឯងតែងយល់ច្រឡំថា ជាជំងឺប្រចាំកាយ

ចុចអាន៖វិធីដោះស្រាយដោយសន្តិ នៅពេលមានមនុស្សប៉ងចង់ធ្វើបាបយើងដោយចេតនា (Bullying)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ចរាចរណ៍៤ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៥ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម