ជីវិតកម្សាន្ដ
សួស វីហ្សា ចាត់ទុកជំងឺផ្លូវចិត្តជាជំងឺសាហាវបំផុត ពិបាកព្យាបាលជាងគេ
តារាចម្រៀងអ្នកនាង សួស វីហ្សា បានចេញមកទម្លាយថា កន្លងមកនាងធ្លាប់ជួបនូវបញ្ហាជំងឺផ្លូវចិត្តមានរយៈពេលច្រើនឆ្នាំ។ ក្នុងនោះ នាង ក៏បានបញ្ជាក់ថា ជំងឺផ្លូវចិត្ត ជាជំងឺដែលសាហាវបំផុតផងដែរ។

អ្នកនាង សួស វីហ្សា បានលើកឡើងថា «ជំងឺដែលពិបាកព្យាបាលជាងគេគឺជាជំងឺផ្លូវចិត្ត ជំងឺនេះជាជំងឺដែលសាហាវបំផុតហើយ សម្រាប់មនុស្សម្នាក់ៗ ផ្លូវចិត្តវាពិតជាសំខាន់ជាងអ្វីៗ ទាំងអស់ ខ្ញុំក៏មានជំងឺនេះដែរ រយៈពេលច្រើនឆ្នាំមកហើយ សូមថែផ្លូវចិត្តឲ្យរឹងមាំ សូមឲ្យកម្លាំងបុណ្យទាំងអស់ដែលខ្ញុំបានសាង ព្រមទាំងសំពាយបុណ្យទាំងអស់ដែលខ្ញុំបានស្ពាយមកតាមខ្លួនទាំងប៉ុន្មាន សូមជួយបំភ្លឺផ្លូវ និងជួយនាំតែរឿងល្អៗ ចូលមកក្នុងជីវិតកូនផង»។

អ្នកនាង សួស វីហ្សា និយាយបន្តទៀតថា «សូមឲ្យរឿងអាក្រក់បរវាសជៀសឆ្ងាយ សូមឲ្យពពួកអមនុស្សទាំងអស់បាក់ខ្លាចបង្វែរប្តូរទិសកុំឲ្យមកក្បែរគ្រួសារកូនសូមឲ្យអ្នកមានគុណរបស់ខ្ញុំទាំងអស់មានកម្លាំងមាំមួនសុខភាពល្អ និងអាណិតមេត្តាស្រលាញ់កូនស្រីម្នាក់នេះរហូតទៅ បើទោះជាកូនខុសខ្លះត្រូវខ្លះ សូមលោកកុំយកទោសភ័យកូន កូនសន្យាថានឹងគោរពដឹងគុណ និងសងគុណលោកអស់មួយជីវិត»។

បន្ថែមពីនេះ អ្នកនាង សួស វីហ្សា លើកឡើងដែរថា «នាងខ្ញុំ ក៏សូមគោរពជូនពរបងប្អូនពូមីងទាំងអស់ សូមជួបតែសេចក្តីសុខ សំណាងល្អ និងធ្វើដំណើរទីជិតឆ្ងាយ សូមឲ្យមានសុវត្ថិភាពទាំងអស់គ្នា ហើយកុំភ្លេចថែរក្សាផ្លូវចិត្តឲ្យរឹងមាំល្អផង»។

ជាការពិតចំពោះបញ្ហាជំងឺបាក់ទឹកចិត្តមិនមែនជារឿងលេងសើច ហើយរឹតតែមិនអាចធ្វេសប្រហែសដែរ ខណៈបច្ចុប្បន្នគេសង្កេតឃើញមានមនុស្សច្រើននាក់មកហើយ ពិសេសយុវវ័យតែម្ដង បានសម្រេចជ្រើសរើសវិធីដើម្បីបញ្ចប់ជីវិតខ្លួនឯង ព្រោះតែមិនអាចដោះស្រាយបញ្ហា ឬ ស្វែងរកអ្នកណាមកជួយពួកគេបាន។

តាមរយៈនេះដែរ គេក៏កត់សម្គាល់ឃើញមួយរយៈចុងក្រោយនេះ បញ្ហា នៃការបញ្ចប់ជីវិតព្រោះជំងឺបាក់ទឹកចិត្តបានកើតឡើងជាបន្តបន្ទាប់៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


